សាកលវិទ្យាល័យត្រាវិញទទួល​បដិសណ្ឋារកិច្ច​គណៈប្រតិភូនៃនាយកដ្ឋានបណ្តុះបណ្តាលនិង​បំប៉ន​មន្ត្រីថ្នាក់​មជ្ឈិម

នាថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២០ សាកលវិទ្យាល័យត្រាវិញបានទទួល​បដិសណ្ឋារកិច្ច​គណៈប្រតិភូគណៈនៃ​នាយកដ្ឋាន​​បណ្តុះបណ្តាលនិង​បំប៉ន​មន្ត្រី​ថ្នាក់​មជ្ឈិម​ដឹកនាំដោយអគ្គនាយករង ត្រឹង​ ទ្រុង វិញ។ ​កិច្ច​ជំ​នួប​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ជុំ​វិញ​បញ្ហា​​បណ្តុះ​បណ្តាល​និង​បំប៉នភាសាបរទេសសម្រាប់មន្ត្រីក្រោមគម្រោង ១៦៥ នៃគណៈកម្មាធិការមជ្ឈិមបក្ស។

IMG 9481

សាស្រ្តាចារ្យបណ្ឌិតលោក ផាម ទៀត​ ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ​បានថ្លែងអំណរគុណចំពោះលោក ត្រឹង ទ្រុង វិញ ដែលបានដឹក​នាំ​គណៈ​ប្រតិភូ​មកទស្សនកិច្ចនៅ​សាកលវិទ្យាល័យ​ត្រាវិញ​។ លោកក៏បាន​ឧទ្ទេសនាម​ខ្លះ​ៗ​អំ​ពីកម្មវិធីបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យជាពិសេសលើ​វិស័យ​ភាសា-វប្បធម៌និងវិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ ដែលបានបណ្តុះបណ្តាលនៅសាកលវិទ្យាល័យត្រាវិញ។

តំណាងរបស់គណៈប្រតិភូ លោក ត្រឹង ទ្រុង វិញ ក៏​បាន​លើក​ឡើង​កម្មវិធី​សិក្សាបំប៉ន​ភាសា​បរទេស​សម្រាប់​​មន្ត្រី​គម្រោង ១៦៥។ លោកមានប្រសាសន៍ថា «កម្មវិធីបណ្តុះបណ្តាលភាសារខ្មែរជាទូទៅមានរយៈពេល ៨ ខែ (បណ្តុះបណ្តាលក្នុងប្រទេស ៥ ខែនិងក្រៅប្រទេស ៣ ខែ) ហើយបង្រៀនដោយគ្រូនៅ​សាកលវិទ្យាល័យភូមិន្ទភ្នំ​ពេញ​។ រាល់ការចំណាយលើការស្នាក់​នៅនិងការរៀនសូត្ររបស់មន្រ្តីទាំងអស់ត្រូវបានចំណាយ​ដោយរដ្ឋ។»

លោកបន្ថែមថានាពេលខាងមុខនេះកម្មវិធីនឹងបើកវគ្គបណ្តុះបណ្តាលនៅ​ខេត្ត ក្វាង​ នីញ (មាន​ចំ​នួន​បេក្ខសិស្ស​​ ២០-៣០ នាក់)។ លោកសង្ឃឹមថាសាកលវិទ្យាល័យត្រាវិញនឹងមានមន្រ្តីយ៉ាងហោចណាស់ពីរ​នាក់​ចូល​រួម។

ក្នុងនាមសាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យ​ត្រាវិញ​ សាស្ត្រាចារ្យ​បណ្ឌិត​ ផាម ទៀត ខាញ់ បានផ្ញើ​ជូន​វចនា​នុក្រម​វៀត​-ខ្មែរ​ និង​ខ្មែរ​-វៀត​ ដែលចងក្រងដោយសាកលវិទ្យាល័យត្រាវិញនិងត្រួត​ពិនិត្យ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ដោយ​ក្រុមប្រឹក្សានៃ​ក្រសួងអប់រំនិងបណ្តុះបណ្តាល។ ។

ក្នុងអំឡុងទស្សនកិច្ចនេះ គណៈប្រតិភូបានទៅទស្សនាមហាវិទ្យាល័យភាសាខ្មែរ - វប្បធម៌ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​និងអង្គ​ភាព​មួយចំនួន​ទៀត​នៃសាកលវិទ្យាល័យ​ត្រាវិញ។

IMG 9473

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញទទួល​បដិសណ្ឋារកិច្ច​គណៈប្រតិភូនៃនាយកដ្ឋានបណ្តុះបណ្តាលនិង​បំប៉ន​មន្ត្រីថ្នាក់​មជ្ឈិម