(TVU) - ថ្ងៃទី ២៤.៦.២០២០ មហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យាចំណុះសាកលវិទ្យាល័យត្រាវិញបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រដែលមានប្រធានបទ «បញ្ហាស្រាវជ្រាវអំពីវិទ្យាសាស្ត្រ បច្ចេកទេស»
ចូលរួមនិងថ្លែងសុន្ទរកថាបើកអង្គប្រជុំ សាស្ត្រាចារ្យបណ្ឌិត ង្វៀន មិញ ហ្វា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានមានប្រសាសន៍ថា៖ «សិក្ខាសាលានេះជាវេទិកាសម្រាប់អ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ្យ និងនិស្សិត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងនិងចែករំលែកនូវបញ្ហាកំពុងកើតមាននិងបន្តស្រាវជ្រាវ ឈានទៅសហការ បង្កើត និងអភិវឌ្ឍក្រុមស្រាវជ្រាវជំនាញ ពិពិធភាពកាន់តែខ្លាំងក្លា។ សិក្ខាសាលានេះទាក់ទាញអត្ថបទចូលរួមជាច្រើននិងមានការរៀបចំល្អប្រសើរពីការរៀបចំរហូតដល់គុណភាពអត្ថបទ។ ក្នុងឆ្នាំខាងមុខនេះវាចាំបាច់ត្រូវអភិវឌ្ឍន៍និងពង្រីកទំហំសិក្ខាសាលាថ្នាក់តំបន់និងសិក្ខាសាលាថ្នាក់ជាតិជាបណ្តើរៗ។»
សិក្ខាសាលានេះបានទាក់ទាញអ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងនិស្សិតមកពីក្នុងនិងក្រៅខេត្តចំនួន ៦០ នាក់ចូលរួម។ មានអត្ថបទចំនួន ៣០ ដែលបានជ្រើសរើសក្នុងចំណោមអត្ថបទជាង ៤០ ទៅលើវិស័យទាំង៤ រួមមានព័ត៌មានវិទ្យា សំណង់ អគ្គិសនី - អេឡិចត្រូនិច និងវិស្វកម្មមេកានិក។
សាស្ត្រាចារ្យបណ្ឌិត ង្វៀន ថៃ សឺន ប្រធានគណៈកម្មការរៀបចំសិក្ខាសាលាមានប្រសាសន៍ថា៖ «សិក្ខាសាលា RET គឺជាវេទិកាប្រចាំឆ្នាំដើម្បីឱ្យអ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និស្សិតចែករំលែកការងារស្រាវជ្រាវ។ សិក្ខាសាលានេះត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់តាំងពីការត្រួតពិនិត្យ កែសំរួលនិងរៀបរៀងអត្ថបទ។ ខ្លឹមសារនៃអត្ថបទពេញលេញនឹងបានចុះផ្សព្វផ្សាយនៅលើកម្រងអត្ថបទសិក្ខាសាលាដែលមានលេខ ISBN។»
នៅចុងបញ្ចប់នៃសិក្ខាសាលាអ្នកស្រាវជ្រាវសាស្ត្រាចារ្យនិងនិស្សិតទទួលបានចំណេះដឹងថ្មី ពង្រីកចក្ខុវិស័យ និងទិសដៅស្រាវជ្រាវក៏ដូចបង្កលក្ខណៈងាយស្រួលសម្រាប់សហការគ្នាក្នុងការស្រាវជ្រាវនាពេលអនាគត។ ។