សហគ្រាសត្រូវការជ្រើសរើសបុគ្គលិកចំនួន ១០០០ នាក់នៅទិវាពិព័រណ៍ការងារឆ្នាំ ២០២០

នាថ្ងៃទី ២០ ខែកក្កដា មជ្ឈមណ្ឌលសេវាកម្មការងារនៃសាកលវិទ្យាល័យត្រាវិញ បានឲ្យដឹងថាទិវាប្រឹក្សាអាជីពនិងការងារឆ្នាំ ២០២០ ត្រៀម​រៀបចំ​ឡើងនៅថ្ងៃទី ២៤ ខែកក្កដា សហគ្រិន​ត្រូវការជ្រើសរើសបុគ្គលិកជាង ១.០០០ នាក់ដែលជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យត្រាវិញ និងកម្មករដែលមាន​ចំណាប់​អារម្មណ៍។

DSC 0027

ចូលរួមក្នុងទិវា​ពិព័រណ៍​ការ​ងារ​នេះ និស្សិតមាន​ឱកាស​ស្វែង​រក​ព័ត៌មាន​ការងារ ដាក់​ពាក្យសម្ភាសន៍ និង​សំណេះ​សំណាល​​ផ្ទាល់​​ជា​មួយ​សហគ្រិន​មក​ពី​បណ្តា​ក្រុមហ៊ុន​ធំៗ​ ដូច​ក្រុម​ហ៊ុន THADI ភាគហ៊ុនផលិតកម្មកែច្នៃនិងចែកចាយ ព្រមទាំងសហគ្រាស​ជា​ច្រើន​នៅ​ក្នុង​នីង​ក្រៅ​ខេត្ត​។

យោងតាមប្រសាសន៍របស់បណ្ឌិត ហ្វិញ មី ភឿង នាយកមជ្ឈមណ្ឌលសេវាកម្មការងារនៃសាកលវិទ្យាល័យត្រាវិញ​បានឱ្យដឹងថា ពិព័រណ៍ការងារឆ្នាំនេះត្រូវបានចែកចេញ​ជាពីរលើកគឺនៅខែកក្កដាដោយផ្តោតលើការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សាជំ​នាញ​ផ្នែក៖ កសិកម្ម ជលវប្បកម្ម វិស្វកម្មនិងបច្ចេកវិទ្យា សេដ្ឋកិច្ច-ច្បាប់ ការិយាល័យរដ្ឋបាល វប្បធម៌-សិល្បៈនិងវប្បធម៌ខ្មែរណាមបូ។ ដំណាក់កាលទី ២ នឹង​រៀប​ចំ​សម្រាប់ឯកទេស​ដែល​នៅ​សល់​មកក្នុង​ខែសីហា។

នេះជា​កាលានុវត្ត​ន៍​សម្រាប់សហគ្រិន​​សម្ភាសន៍ដោយផ្ទាល់និង​វាយតម្លៃសមត្ថភាពបេក្ខជនស្របតាមតម្រូវការរបស់ពួកគេ នាំ​មក​នូវ​ការងារដល់និស្សិតភ្លាមៗក្រោយពេលបញ្ចប់ការសិក្សា។