ទិវា​តាំងពិព័ណ៌​ការ​ងារ​៖ ស្ពានចម្លង​សម្រាប់​និស្សិត

ទិវា​តាំងពិព័ណ៌​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ រៀប​ចំ​ឡើងនៅចុង​ខែ​កក្កដា ​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​។ ទិវា​តាំងពិព័ណ៌​ការ​ងារ​​ទាក់​ទាញ​សហគ្រិន និង​អាជីវករ ព្រម​ទាំង​​និស្សិត​ចូល​រួមជាង​១០០០នាក់។

IMG 2829-1536x1024

DSC 0012DSC 0001DSC 0009DSC 0011

នៅក្នុងតាំង​ពិព័ណ៌នេះលោកបណ្ឌិត ង្វៀន មិញ ហ្វា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ​ត្រាវិញបានថ្លែងអំណរគុណដល់សហគ្រិន អាជីវករ​ ដែលតែង​តែ​​រួម​ដំណើរជា​មួយ​សាកលវិទ្យាល័យត្រាវិញ​ជាច្រើនឆ្នាំកន្លង​ក្នុង​​ការជ្រើសរើសធន​ធាន​មនុស្ស​ដែល​ជា​និស្សិតបញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ ក៏ដូចសហការក្នុងកម្មវិធីបណ្តុះបណ្តាល Co-op ​ទទួល​និស្សិត​អនុវត្ត​បំណិន​នៅ​អ​ង្គភាព និង​តែង​ផ្តល់អាហារូបករណ៍ជាដើម។ លោក​មាន​ទំនុក​ចិត្ត​ថា នេះ​ជា​ទំនាក់​ទំនង​ល្អ​ប្រសើរនិង​ផ្តល់​ឱកាស​ការ​ងារ​សម្រាប់​និស្សិតនៅ​គ្រប់​មុខ​ជំ​នាញ។​

IMG 2777

IMG 2768

លោក ត្រឹង ថាញ់ យ៉ុង តំណាងក្រុមហ៊ុនភាគហ៊ុនផលិតកម្មកែច្នៃនិងចែកចាយផលិតផល THADI បានចែករំលែកមុខតំណែងការងារមួយចំនួនដែលសមស្របសម្រាប់និស្សិតបញ្ចប់ការសិក្សា។ ឆ្លង​តាម​ការ​បទពិសោធន៍​​ការ​ងារ លោក​ផ្តល់​មតិសម្រាប់​​លក្ខណៈ​បុគ្គលិកថ្មីគឺ​ពួក​គេត្រូវ​មាន​លក្ខណៈ​សម្បទាគ្រប់​គ្រាន់រវាង​ចំណេះ​ដឹង​និង​បំណិន​ ធ្វើ​ឱ្យ​មាន​តុល្យភាពរវាងបំណិន​ទន់និងសមត្ថភាពវិជ្ជាជីវៈក្នុង «កែវ​ភ្នែក» របស់និយោជិក និង​វិធីសរសេរ​ CV ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ភាព​ទាក់​ទាញ។

យោងតាមស្ថិតិពីមជ្ឈមណ្ឌលសេវាកម្មការងារនៃសាកលវិទ្យាល័យត្រាវិញ​បានឱ្យដឹងថានៅតាំង​ពិព័ណ៌ការ​ងារ​នេះ ក្រុម​ហ៊ុន THADI ​តម្រូវ​ធន​ធាន​មនុស្ស​នៅគ្រប់​ជំនាញ​ចំនួន​ ១៥០០ នាក់។ ក្នុងនោះមុខតំណែងការងារចំនួន ៥០០ នៅប្រទេសកម្ពុជានិងមុខតំណែងជាង ១០០០ នាក់នៅតំបន់​ភាគអាគ្នេយ៍ - និរតីគឺសម្រាប់និស្សិតសាកលវិទ្យាល័យត្រាវិញ។

តាំង​ពិព័ណ៌នេះ បានទាក់ទាញនិស្សិតមួយចំនួនធំដែលបានចូលរួមសម្ភាសផ្ទាល់នៅតាម​ស្តង់ក្នុងវិស័យដូចជាកសិកម្ម វាយនភ័ណ្ឌ ធានារ៉ាប់រង រដ្ឋបាល បច្ចេកវិទ្យា ព័ត៌មានវិទ្យា អគ្គិសនី - អេឡិចត្រូនិច។