ដាក់​ឱ្យ​ប្រើ​ប្រាស់​​អគ្គារ​ថ្នាល​នវានុវត្តន៍ (Makerspace)

(TVU) - នាថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ២០២០ សាកលវិទ្យាល័យត្រាវិញទើបតែបានដាក់ឱ្យប្រើប្រាស់នូវអគ្គារ​ថ្នាល​នវានុវត្តន៍​សម្រាប់និស្សិតដើម្បីបំពេញចំណង់ចំណូលចិត្តក្នុងការច្នៃ​បង្កើតនិងការ​ស្រាវជ្រាវ។

tvu maker-space 1

នៅ​ថ្ងៃ​ដំបូង​​បើក​ដាក់​ឱ្យ​ដំណើរ​ការ​ បានទាក់ទាញអ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ្យ និងនិស្សិត​មួយ​ចំនួនធំមកទស្សនា​​នូវ​ផលិតផលបច្ចេកវិទ្យាបានដាក់តាំង​នៅទីនេះដែលផលិតដោយនិស្សិត។

ផលិតផលជាច្រើនប្រភេទមានដូចជា៖ ប្លង់​អគ្គារ​គំរូ កង់​អគ្គិសនី ផលិតផលជីវសាស្ត្រ​ ភេសជ្ជ​គ្រឿងប្រើប្រាស់ជាដើមដែលផលិតដោយនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ។

អគ្គារ​ថ្នាល​នវានុវត្តន៍​ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គឺជាកន្លែងសម្រាប់និស្សិតនិងសាស្ត្រាចារ្យ​ សិក្សា​ស្រាវជ្រាវ​​ច្នៃ​បង្កើតស្នាដៃ​ និង​ជា​ទីសម្រាប់​ពិគ្រោះ​យោបល់​ ចែក​រំលែក​គំនិត រចនា​ប្លង់ បង្កើតនិងអភិវឌ្ឍផលិតផលថ្មី។ល។

នៅទីនេះ និស្សិតមាន​កាលានុវត្ត​ចូលរួមអនុវត្ត​បទពិសោធ​ជាក់ស្តែង មាន​ការ​​កសាងទំនាក់​ទំនង​​ អភិវឌ្ឍគំនិត​ និង​​ចូលរួមកម្មវិធីផ្តួចផ្តើមបង្កើត​អាជីវកម្ម។

tvu maker-space 2tvu maker-space 3tvu maker-space 4tvu maker-space 7tvu maker-space 8tvu maker-space 10tvu maker-space 11tvu maker-space 9tvu maker-space 6

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ដាក់​ឱ្យ​ប្រើ​ប្រាស់​​អគ្គារ​ថ្នាល​នវានុវត្តន៍ (Makerspace)