និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​អាហារូបករណ៍​ចំនួន​២០​ចំណែក​ពី​អង្គ​ការ​«ដើម្បីសំឡេង​​និង​សិទ្ធិ​របស់​ស្ត្រី»

(TVU) – ចាប់​ពីឆ្នាំ ២០១៥ មក​ទាល់​ពេល​បច្ចុប្បន្ន​ អង្គ​ការ​ WEAV នៃ​សហរដ្ឋ​អាម៉េរិក​បាន​ប្រគល់​អាហារូបករណ៍​ដល់​និស្សិតដែល​ជា​​ស្រីភេទ​​របស់​ TVU។ នេះ​ជា​សកម្មភាពមនុស្សធម៌​ដែល​​អនុវត្ត​ជារៀង​រាល់​ឆ្នាំ​នៅ​ TVU និងឆ្នាំ​នេះ​ជាលើក​ទី​៦​ហើយ។​ អាហារូបរកណ៍​មិន​ត្រឹម​តែ​មាន​ន័យ​ជា​តម្លៃ​ទឹក​ប្រាក់​ប៉ុន្តែ​វា​ជា​កម្លាំង​ចលករ​ជំ​រុញ​ទឹក​ចិត្ត​ប្អូនៗ​និស្សិត​​ស្រី​​បន្ត​​ជំ​នះ​នូវ​ឧបសគ្គ​ក្នុង​ជី​វភាព​រស់​នៅ​និង​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ។

20-15-of-22

ឆ្នាំ ២០២០ WEAV ​ប្រគល់អាហារូបករណ៍ដល់​និស្សិត​ស្រី​ចំនួន​ ២០​នាក់ ដែល​មាន​ទឹក​ប្រាក់​សរុប​ ៥០ លាន​ដុង។

អ្នក​ស្រី​ ង្វៀន ធី ម៉ាយ ខាញ់ ​ប្រធាន​ការិយាល័យ​នៃ​ការបរទេស​និង​ជំរុញ​គម្រោង​ការ​ TVU មាន​សេចក្តី​រីក​រាយ​និង​ថ្លែង​អំណរគុណ​ដល់​អង្គ​ការ​ WEAV និងលោក​បណ្ឌិត Lois Testa Vietri ដែល​ជា​ស្ថាបនិក​​និង​ជា​នាយកប្រតិបត្តិ​នៃ​ WEAV​ នៅ​សហរដ្ឋ​អាម៉េរិក ព្រោះ​តែ​ជំងឺ​ Covid-19 លោក​មិន​បាន​មក​ចូល​រួម​ក្នុង​ពិធី​ប្រគល់​អាហារូបករណ៍ឆ្នាំ​នេះ។

តំណាងអង្គការ WEAV លោកKenneth Liffiton ចែករំលែកបន្ថែមអំពីកម្មវិធីអាហារូបករណ៍នេះ។ លោកមានប្រសាសន៍ថា «កម្មវិធីនេះមានគោលបំណងផ្តល់សិទ្ធិ​ដល់ស្ត្រីវៀតណាម ជាពិសេសនិស្សិតស្រីដែលាពួក​គេ​អាចមាន​សំឡេងក្នុង​សង្គម​ ដើម្បី​ជួយបង្កើនជីវភាពគ្រួសារនិងវិបុលភាព។» លោក Kenneth បានបន្ថែមថា «អង្គការ WEAV នឹងបន្តអភិវឌ្ឍកម្មវិធីនេះនិងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសាកលវិទ្យាល័យត្រាវិញ។»

20-9-of-22

តំណាង​និស្សិត​ទាំង ២០នាក់ ប្អូនស្រី​ កឿង ធី ធូថាវ និស្សិត​​​ភាសាអង់គ្លេស ២០១៧ បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់ TVU និងការជំ​នួយ​ពី​អង្គការ WEAV​ ដែល​បានឧបត្ថម្ភអាហារូបករណ៍ដល់​​និស្សិតស្រីយើង​ខ្ញុំ។ នេះ​ជា​ការលើកទឹកចិត្តយ៉ាង​ធំធេង​ឱ្យពួក​ខ្ញុំ​ខិតខំរៀនសូត្រ​​។ 

20-1-of-1

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​អាហារូបករណ៍​ចំនួន​២០​ចំណែក​ពី​អង្គ​ការ​«ដើម្បីសំឡេង​​និង​សិទ្ធិ​របស់​ស្ត្រី»