ប្រកាស​លទ្ធផលចំណាត់​ថ្នាក់នៃ​​​វណ្ណកម្មរូប​ភាព​ឆ្នាំ២០២០

ការ​ប្រកួត​ស្វែង​រក​ស្នាដៃ​នៃ​វណ្ណកម្ម​រូប​ភាព​ឆ្នាំ​២០២០ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ស្រឡាញ់​ចូល​ចិត្ត​ការ​ថត​រូប និង​និស្សិត​ជា​ច្រើន។ លទ្ធផល គឺ​គណៈកម្មការ​​ទទួលបាន​វណ្ណកម្ម​រូប​ភាពចំនួន​​​​ ១៧៨ ផ្ទាំង ដែល​​មាន​ប្រធាន​បទ​ឆ្លុះបញ្ចាំងនូវ​​​ទិដ្ឋភាពផ្សេងៗ​យ៉ាង​សម្បូរ​បែប​ និងពិពិធភាព។

សកម្មភាព​នេះ ជា​ទីលានកំសាន្ត​​មួយ​សម្រាប់​និស្សិត​​ស្រឡាញ់​ចូល​ចិត្តអំពី​វប្បធម៌ ​​សោភ័ណភាព ​មជ្ឈដ្ឋាន​សិក្សា ទេសភាពជុំ​វិញ​នៃមាតុភូមិត្រាវិញដោយ​ស្រស់​សោភា។ នេះ​ក៏​ជា​កាលានុវត្តន៍ដែល​​​បង្កើន​​គំនិត​ចេះ​ច្នៃ​ប្រឌិត បំណិន​ថត​រូប​ ព្រម​ទាំង​បណ្តុះ​វប្បធម៌​​​ស្រឡាញ់​បរិស្ថាន ​សោភ័ណភាព​សង្គម។

គណៈ​កម្មការ​វាយ​តម្លៃ​បាន​ជ្រើស​ចេញ​នូវ​វណ្ណកម្ម​រូប​ភាព​និង​ប្រគល់​ជូន​រង្វាន់​រួម​មាន៖ ចំណាត់​ថ្នាក់​លេខ​មួយ ១ផ្ទាំង លេខពីរ ១​ផ្ទាំង លេខ​បី​ ២ផ្ទាំង រង្វាន់​លើក​ទឹក​ចិត្ត​ ៣ផ្ទាំង និង​រូប​ភាព​ដាក់​តាំង​ពិពណ៌​៥ផ្ទាំង។

1 CTA2020-177 Huỳnh-Thanh-Thống

វណ្ណកម្ម៖ ដង​ទន្លេឡុង​ប៊ីញ - ត្រាវិញ

ម្ចាស់​ស្នាដៃ៖ ហ្វិញ ថាញ់ ថុង (លេខ​ ១)

2 CTA2020-135 Lê-Hoàng-Duy B

វណ្ណកម្ម៖ អគ្គារ​នវានុវត្តន៍ - សាកលវិទ្យាល័យត្រាវិញ

ម្ចាស់​ស្នាដៃ៖ ឡេ ហ្វាង យី (លេខ​ ២)

3 CTA2020-061 Võ-Trọng-Điền

វណ្ណកម្ម៖ សាយណ្ហសម័យគូស្រះ​ស្រី - ត្រាវិញ

ម្ចាស់​ស្នាដៃ៖ វ៉ ទ្រុង ឌាង​ (លេខ​ ៣)

3  CTA2020-178 Huỳnh-Thanh-Thống

4KK CTA2020-047 Diệp-Gia-Bảo4KK CTA2020-069 Võ-Trọng-Điền4KK CTA2020-151 Mạch-Hoàng-DuyCTA2020-048CTA2020-049CTA2020-124CTA2020-166

image002

ការប្រឡងជម្រើស​​​វណ្ណកម្ម​រូប​ភាព​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ(លើក​ទី៤) ដែល​គាំទ្រ​ដោយ​មូលនិធីឧបត្ថម្ភ​អភិវឌ្ឍ​បំណិន​ទន់និង​ផ្តើម​អាជីវកម្ម​ និង​លោក​បណ្ឌិត ទ្រឿង ទ្រី វូ - ដែល​ជា​សមាជិកក្រុម​ប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។
ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ប្រកាស​លទ្ធផលចំណាត់​ថ្នាក់នៃ​​​វណ្ណកម្មរូប​ភាព​ឆ្នាំ២០២០