កិច្ចជំនួបពិភាក្សា​ការ​ងារ​​រវាង​មន្ទីរ​ពេទ្យ​ចឺរៃនឹង​សាកលវិទ្យាល័យ​ត្រាវិញ

ព្រឹក​ថ្ងៃ​ទី ១១ ខែតុលា លោក​វេជ្ជបណ្ឌិតជំនាញកំរិត IIង្វៀន​ ទ្រីធឺក នាយក​នៃ​មន្ទីរ​ពេទ្យចឺរៃ​ បាន​ដឹក​នាំ​ក្រុម​ការ​ងារ មក​បំពេញទស្សនកិច្ច​​នៅសាកលវិទ្យាល័យ​ត្រាវិញ។

IMG 5129-1536x1024

ទទួល​​​បដិសណ្ឋារៈ មាន​លោកបណ្ឌិត​ ផាម ទៀតខាញ់ សាកលវិទ្យាល័យធិការ​នៃ​សាកលវិទ្យាល័យ​​ត្រាវិញ​ មន្ត្រីថ្នាក់​ដឹក​នាំ​​និង​គ្រូ​ពេទ្យ​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ ព្រម​ទាំង​អង្គភាព​ពាក់​ព័ន្ធ​មួយ​ចំ​នួន។ ​ក្នុង​កិច្ច​ជំនួប​ ភាគីទាំង​ពីរ​បាន​ពិភាក្សា​ស្វែង​រក​យុទ្ធសាស្ត្រ ក្នុង​គោល​បំណង​សហការ​បណ្តុះបណ្តាលលើ​វិស័យ​​​សុខាភិបាលដើម្បី​បង្កើនសមត្ថភាព​និង​​គុណភាព​នៃ​កិច្ច​ការបណ្តុះ​បណ្តាល​និង​​ស្រាវជ្រាវ​។

មាន​កថាក្នុង​កិច្ច​ជំនួប​ លោក​វេជ្ជបណ្ឌិត​ ង្វៀន ទ្រីធឺក នាយកនៃ​មន្ទីរ​ពេទ្យ​ចឺវៃ គូស​បញ្ជាក់​ថា៖ មន្ទីរ​ពេទ្យ​ចឺរៃ​ តែង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សាកលវិទ្យាល័យ​ត្រាវិញ​ក្នុង​កិច្ច​ការ​បណ្តុះ​បណ្តាល​និង​ស្រាវជ្រាវ​។ លោក​ថ្លែង​ថា ភាគី​ទាំង​ពីរ​បន្ត​រឹត​ចំណង​និង​​ផ្សារភ្ជាប់​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ដើម្បី​ចែក​រំលែក​នូវ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​ព្យាបាល​ជំងឺ។

IMG 51461

នៅឆ្នាំ ២០២០ សាកលវិទ្យាល័យ​ត្រាវិញមាន​ឯកទេស​ជំនាញ​ទាំង​អស់ ៥៥ ឯកទេស​នៅ​កំរិតបរិញ្ញាបត្រ​។​ ក្នុង​នោះ​ឯកទេស​ផ្នែក​សុខាភិបាល​មាន​​ ១០ ​ឯកទេស រួម​មាន៖ វេជ្ជសាស្ត្រ​បង្ការ, អាហារូបត្ថម្ភ​, ស្តារនីតិសម្បទា,ពហុវេជ្ជសាស្ត្រ, សុខាភិបាល​សាធារណៈ, បច្ចេកទេស​ពិសោធន៍វេជ្ជសាស្ត្រ, ឱសថសាស្ត្រ, ថែទាំជំងឺ, ធ្មាញ-ថ្គាម-មុខ និងបច្ចេកទេស​រូប​វេជ្ជសាស្ត្រ​។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កិច្ចជំនួបពិភាក្សា​ការ​ងារ​​រវាង​មន្ទីរ​ពេទ្យ​ចឺរៃនឹង​សាកលវិទ្យាល័យ​ត្រាវិញ