សាកលវិទ្យាល័យ​ត្រាវិញ​រីក​រាយ​ស្វាគមន៍​និស្សិត​ថ្មី​ឆ្នាំ​២០២០

រាត្រី​ថ្ងៃទី ១៥ ខែ​តុលា នៅ​មហា​សាល​សហសិក្សា​D៥ សាកលវិទ្យាល័យ​ត្រាវិញ​ បាន​រៀប​ចំឡើង​នូវ​​កម្មវិធី​​ប្រ​គំ​តន្ត្រី​ស្វាគមន៍​និស្សិត​ថ្មី​ឆ្នាំ២០២០ ​ក្នុង​បរិយាកាស​រីក​រាយស្និទ្ធ​ស្នាល ដែល​​មាននិស្សិត​ថ្មី​ចូល​រួម​យ៉ាង​កុះ​ករ​ជាង ១០០០ នាក់ ​និង​មាន​វត្តមាន​របស់​លោកបណ្ឌិត ង្វៀន មិញហ្វា ដែល​ជា​សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​អញ្ជើញ​ចូល​រួម​និង​មាន​ប្រសាសន៍​ជនពរ។

IMG 9923

IMG 9849IMG 9797IMG 9952IMG 9980

កម្មវិធីនេះបានប្រព្រឹត្តទៅប្រកបដោយភាពរំភើបរីករាយជាមួយនឹងសកម្មភាព ច្រៀងរាំ របាំ ផ្លាស់ប្តូរវប្បធម៌ ​ល្បែងកម្សាន្ត​ ឆ្លើយ​សំនួរ​ទទួល​រង្វាន់​ សំណេះ​សំណាល​ពិគ្រោះ​យោបល់​ជាមួយសាស្ត្រាចារ្យ និង​អ្នក​ដឹក​នាំ​នៃ​មហាវិទ្យាល័យ​ចំណុះ។

IMG 9821IMG 9817

ក្នុងឱកាសនេះ លោកបណ្ឌិត ង្វៀន មិញហ្វា បានអបអរសាទរដល់និស្សិតថ្មីដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិដោយជោគជ័យ និង​បាន​ចុះឈ្មោះចូលរៀនជាផ្លូវការនៅសាកលវិទ្យាល័យត្រាវិញ។ ទន្ទឹមនឹង​នោះ ​លោក​បណ្ឌិតថ្លែង​សារ​ជន​ពរ​ដល់​និស្សិត​ទាំង​ឡា​យ​ មាន​​រាត្រី​ប្រ​គំតន្ត្រី​ដ៏​មាន​ន័យ​ជា​ទី​បំផុត។​

និស្សិត ដង វៀតហាជា​និស្សិត​ថ្មីសិក្សា​ជំនាញ​ព័ត៌មានវិទ្យាឆ្នាំ២០២០ មាន​ចំណាប់​អារម្មណ៍​ថា៖ ការប្រគំតន្រ្តីពិតជារំភើបរីករាយ និង​ជំរុញ​ទឹក​ចិត្តសម្រាប់​និស្សិត​យើង​ខ្ញុំ ​ផ្តើមឆ្នាំសិក្សាថ្មីពោរពេញដោយថាមពល​ ស្រឡាញ់​ការសិក្សានិង​លត់​ដំ​បំណិនស្រាវជ្រាវ។

ក្នុង​ឱកាស​នេះដែរ សមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញបានប្រគល់រង្វាន់​អំពី​​ការ​រចនា​sticker zalo រួម​មានរង្វាន់​​លេខមួយ ១ រង្វាន់ លេខពីរ ១ រង្វាន់ លេខបី ១ រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន ៤ រង្វាន់​ដល់និស្សិតដែល​មាន​ស្នាដៃ​​ឆ្នើម។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​រីក​រាយ​ស្វាគមន៍​និស្សិត​ថ្មី​ឆ្នាំ​២០២០