តាំងពិព័រណ៍ផែនទីនិងការបង្ហាញឯកសារ៖ «ហ្វាងសា, ទ្រឿងសារបស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រនិងនីតិសាស្ត្រ»

នាព្រឹកថ្ងៃទី ១៩ ខែតុលា នៅសាកលវិទ្យាល័យត្រាវិញមានការតាំងពិព័រណ៍ផែនទីនិងបង្ហាញឯកសារ៖ «ហ្វាងសា, ទ្រឿងសារបស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រនិងនីតិសាស្ត្រ»។ កម្មវិធីនេះត្រូវបានរៀបចំរួមគ្នាដោយនាយកដ្ឋានព័ត៌មានមូលដ្ឋានចំណុះ​ក្រសួងព័ត៌មាននិងទំនាក់ទំនង។

z2133901648530 23e9e697d3b29e27885d93e33d04ba57

21

កម្មវិធីត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃ​នាយកដ្ឋាន​ព័ត៌មានមូលដ្ឋានចំណុះក្រសួងព័ត៌មាននិងទំនាក់​ទំនង​ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានត្រាវិញ ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​ត្រាវិញ អង្គ​ភាព​​ពាក់​ព័ន្ធ​មួយ​ចំនួន​​ ព្រម​ទាំង​និស្សិត​ជាង​ ១០០០ នាក់។

ថ្លែងកថា​បើកនៃ​កម្មវិធី​តាំង​ពិព័រណ៍ អ្នក​ស្រីត្រឹន ធី ក្វួកហៀន នាយិការង​នៃ​នាយកដ្ឋានព័ត៌មានមូលដ្ឋាននៃ​ក្រសួងព័ត៌មាននិងទំនាក់​ទំនង មានប្រសាសន៍ថា៖ សមុទ្រនិងកោះគឺជា«សាច់ឈាម»​ដែលមិនអាចកាត់ផ្តាច់ចេញ​ពី​មាតុភូមិវៀតណាមរបស់យើង​បាន​ឡើយ។ សមុទ្រនិងកោះមានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការកសាងនិងការពារប្រទេសក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសន្តិសុខជាតិ។ល។

​មនសិការនិង​ការ​យល់​ដឹង​អំពីសក្តានុពល គុណសម្បត្តិនិងយុទ្ធសាស្ត្រនៃសមុទ្រនិងកោះរបស់វៀតណាម មាន​ឥទ្ធិពលយ៉ាងខ្លាំងដល់បុព្វហេតុការពារសិទ្ធិនិងផលប្រយោជន៍របស់វៀតណាមនៅសមុទ្រខាងកើតលើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ការណែនាំនិងផ្សព្វផ្សាយឯកសារភ័ស្តុតាងប្រវត្តិសាស្រ្តនិងនីតិសាស្ត្រ​បញ្ជាក់អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរគឺ ហ្វា​ង​សា និង ទ្រឿងសា តាមរយៈការតាំងពិព័រណ៌ផែនទីនិងបង្ហាញឯកសារ «ហ្វាងសា និងទ្រឿងសា - ភ័ស្តុតាងប្រវត្តិសាស្ត្រនិងនីតិសាស្ត្រ» ដែលរៀប​ចំ​ឡើងនៅទីនេះជាសកម្មភាពមួយ​យ៉ាងសំខាន់ ផ្តល់​ព័ត៌មាននិងការផ្សព្វផ្សាយទូលំទូលាយ​ដល់សាស្ត្រាចារ្យ​និង​និស្សិតនៅសាកលវិទ្យាល័យត្រាវិញ ក្នុង​គោល​បំណង​អប់រំឱ្យ​មាន​សេចក្តីស្រឡាញ់ចំពោះមាតុភូមិនិងប្រទេស បង្កើនការយល់ដឹង​ ការទទួលខុសត្រូវនិងសកម្មភាពរបស់សាស្រ្តាចារ្យនិងនិស្សិតសម្រាប់បុព្វហេតុនៃការកសាងនិងការពារជាតិ។

ការតាំងពិព័រណ៍នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែតុលាដោយមានសំណុំឯកសាររូបភាពឯកសារឌីជីថលជាង ១៥០ ឈុតស្តីពី «ហ្វាងសា, ទ្រឿងសា - ភ័ស្តុតាងប្រវត្តិសាស្ត្រ” នៃប្រជុំកោះទាំងពីរនេះជា​របស់​វៀតណាមដើម្បីភ្ញៀវទេសចរទស្សនា។

ការតាំងពិព័រណ៍រួម​មានក្រុមឯកសារគំនូរ «ប្រវត្តិសាស្ត្រវៀតណាម» ឯកសារសរសេររបស់រាជវង្សវៀតណាមឯកសារបុរាណនិងគន្ថនិទ្ទេសបង្ហាញយ៉ាងច្បាស់ថារាជវង្សវៀតណាមបានប្រារព្ធធ្វើជាប្រចាំនូវ​សកម្មភាពស្រាវជ្រាវស្វែងយល់ កសាង​សមិទ្ធផល បញ្ជាក់​អធិបតេយ្យភាពលើប្រជុំកោះទាំងពីរគឺ ហ្វាងសា និង​ទ្រឿង​សា។ល។

ឯកសារមួយចំនួន វត្ថុបុរាណនិងរូបភាពទាក់ទងនឹងដំណើរការតស៊ូការពារអធិបតេយ្យភាពលើសមុទ្រនិងកោះក្នុងប្រវត្តិសាស្ត្រ។ ជាពិសេសការបង្ហាញឌីជីថល 3D ដោយប្រើ​បច្ចេកវិទ្យាព័ត៌មានទំនើប​លើកុំព្យូទ័រ​បន្ទះ។

34z2133860065576 fb4644b522b529687736e461b514c6fa

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន តាំងពិព័រណ៍ផែនទីនិងការបង្ហាញឯកសារ៖ «ហ្វាងសា, ទ្រឿងសារបស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រនិងនីតិសាស្ត្រ»