គំនិតផ្តួចផ្តើមរបស់និស្សិតសាកលវិទ្យាល័យ​ត្រាវិញក្នុងកម្មវិធី «និស្សិត​ផ្តើម​អាជីវកម្ម» ​ឆ្នាំ២០២០

កន្លងទៅ​ថ្មីៗ​នេះ នៅ​ថ្ងៃទី ០២ ខែវិច្ឆិកា ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសបញ្ជីឈ្មោះ​នៃ​​គម្រោងនានា​​ដែលបាន​​ឈាន​ចូល​វគ្គបណ្តុះបណ្តាល វគ្គ​ជ្រើស​រើស​ និង​វគ្គ​ផ្តាច់ព្រ័ត្រនៃ​​កម្មវិធី​ប្រឡង«និស្សិតផ្តើម​អាជីវកម្ម»​ឆ្នាំ ២០២០។

តាម​បញ្ជី​ឈ្មោះ​នោះ និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​មាន​​គម្រោងពីរ​ដែល​បាន​ឈាន​ចូល​​ក្នុង​​ជុំ​បណ្តុះបណ្តាល ជ្រើស​រើស និង​ផ្តាច់​ព្រ័ត្រ​ ​គឺ​គម្រោង​«ម្សៅធ្មៅ​(ពួក​ទាល់ ខ្មូវ ស្រុក​ខ្លះ​ហៅ​ថា​ប្រថៀង​)ផលិតផលកសិកម្ម​ដើម្បី​សុខភាព-KLEN FARM» នៃ​ក្រុម​និស្សិត ​សឺន​ថាយ​ង្វន(ជំនាញ​ច្បាប់ព្រហ្មទណ្ឌ) ង្វៀន​ថាញ់​ត្រា(ជំនាញ​ឱសថវិទ្យា) ហាធីយីមឃ្វៀន (ជំនាញ​បច្ចេក​វិទ្យា​អាហារ)និង​ ង្វៀន​ធី​ង៉ុក​មី (ជំនាញ​ភាសា​អង់​គ្លេស)។

និង​គម្រោង​ «ផលិតផល​ទឹក​ផ្លែចាកបំពង់»​នៃ​ក្រុម​និស្សិត​ ង្វៀនបាឡុក​ (ជំនាញ​បច្ចេក​វិទ្យា​គីមីសាស្ត្រ)​ ឡឹម​ធី​ង៉ុក​អៀន ​(ជំនាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម) ង៉ូ​ភឿក​ឡុក ​(ជំនាញបច្ចេក​វិទ្យា​គីមី​សាស្ត្រ​)​ និង​ ហូ​ធី​ធៀន​ថាញ់ ​(ជំនាញ​ភាសា​អង់​គ្លេស​)។

Son-Thai-NgoanSan-pham-bot-nua-1536x1152

«ម្សៅធ្មៅ​ផលិតផលកសិកម្មដើម្បី​សុខ​ភាព​- KLEN FARM» គឺជាផលិតផលដែលផលិតចេញពីមើម​ធ្មៅ​​សុទ្ធដែលដាំដោយប្រើ​ជីសរីរាង្គ។ ដើម្បីបង្កើតភាពសម្បូរ​បែប​នៃ​ផលិតផលគម្រោង​​ក៏​បាន​ច្នៃ​​ឱ្យ​មាន​ប្រភេទផ្សេងៗ​​ដូចជា៖ ម្សៅធ្មៅ​​​​​ជាតិ​រមៀតទឹកឃ្មុំ, ម្សៅធ្មៅ​​ជាតិ​ផ្កាអញ្ជ័ន, ម្សៅ​ធ្មៅ​ជាតិ​ផ្កាម្លិះ...

Nguyen-Ba-Loc-1536x811Mat-dua-nuoc-Nypa-2-1536x868

«ទឹកផ្លែ​ចាក​បំពង់” ជាផលិតផលស្អាតដែលមាន​រស់​ជាតិ​ធម្មជាតិដោយមិនប្រើសារធាតុគីមីឬជាតិ​ការ​ពារ​ក្នុងការផលិតឡើយ។ ផលិតផលនេះត្រូវបានដាក់ដបដែលមានចំណុះ ៣៣០ml។ ផលិតផល​នេះ​ប្រើជាគ្រឿងភេសជ្ជសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ បង្ការ​លើសទម្ងន់ មានផ្ទុកសមាសធាតុបង្ការ​អុកស៊ីស្សែនីយកម្ម មានប្រយោជន៍សម្រាប់សុខភាព។

វគ្គបណ្តុះបណ្តាលជ្រើស​រើស​និងផ្តាច់​ព្រ័ត្រ​នៃ​កម្មវិធី​ប្រឡង​ «និស្សិត​ផ្តើម​អាជីវកម្ម​»ឆ្នាំ ២០២០ ត្រូវបានគេរំពឹងថានឹងរៀប​ចំ​ឡើង​នៅថ្ងៃ​ទី​ ១៨ និង ១៩ ខែ​ធ្នូឆ្នាំ ២០២០ នៅសាកលវិទ្យាល័យគរុកោសល្យ៍​បច្ចេកទេសទីក្រុងហូជីមិញ។