ពិនិត្យ​សុខភាព​សម្រាប់​កុមារ​ដោយ​អត់​គិត​ថ្លៃ​

នាព្រឹកថ្ងៃទី ៣១ ខែតុលាមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញបានបើកការត្រួតពិនិត្យនិងចែកចាយថ្នាំដោយឥតគិតថ្លៃដល់កុមារអាយុ ០-៥ ឆ្នាំនៅខេត្តត្រាវិញ។

IMG 3151-1536x1024

កុមារ​ទាំង​ឡាយ​​បានពិនិត្យផ្ទាល់ដោយវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យកុមារទីក្រុងហូជីមិញ និងមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ រួមមាន ត្រួតពិនិត្យសន្ទស្សន៍ទម្ងន់ កម្ពស់ ការត្រួតពិនិត្យទូទៅ និងទទួល​បាន​ការ​ណែ​នាំ​នូវ​​របៀប​ជ្រើស​យក​អាហារដែល​បំប៉ន​រាង​កាយ​ទៅ​តាម​វ័យ​​នីមួយៗនៃ​កុមារ។

មានកុមារជាង ៩០ នាក់បានត្រួត​ពិនិត្យ​ ​និង​ឪពុកម្តាយទទួល​​បាន​ការ​ពិគ្រោះយោបល់ពី​​គ្រូ​ពេទ្យ​ អំពីការ​បំប៉នចំណី​អាហារ ​ផាសុក​ភាព ​ក៏​ដូចការ​ថែ​ទាំ និង​បង្ការ​រោគ​ជំងឺ​ផ្សេងៗ​សម្រាប់​​កុមារ​​ពេល​នៅ​ផ្ទះ។

IMG 3198-1536x1024IMG 3215-1536x1024