(TVU) - នាថ្ងៃទី ២៨ ខែវិច្ឆិកា ទិវាពិព័រណ៍ការងារឆ្នាំ ២០២០ បានប្រព្រឹត្តឡើងនៅសកលវិទ្យាល័យត្រាវិញ ដោយមានក្រុមហ៊ុន សហគ្រាសជិត ២០ អង្គភាពចូលរួម និងតម្រូវការពលកម្មនៅគ្រប់វិស័យក្នុងមុខតំណែងការងារជាច្រើនគឺជាង៣០០០កន្លែង។ នេះជាកាលានុវត្តសម្រាប់និស្សិតទើបតែចប់ការសិក្សានឹងមានឱកាសស្វែងយល់ព័ត៌មាននិងមុខតំណែងដែលខ្លួនពេញចិត្តនៅបណ្តាតង់របស់ក្រុមហ៊ុននិងសហគ្រាស។
ក្រុមហ៊ុនដែលមានតម្រូវការជ្រើសបុគ្គលិកច្រើននោះគឺ ក្រុមហ៊ុនភាគហ៊ុន C.P វៀតណាម ក្រុមហ៊ុនភាគហ៊ុនកសិកម្មទ្រឿងហាយ ក្រុមហ៊ុនភាគហ៊ុនសេវាកម្មនិងធនធានមនុស្សដាយវៀត Works ប្រព័ន្ធមជ្ឈមណ្ឌលភាសាបរទេស Aloha Saigon – llingo, Mobi Fone ត្រាវិញ។ល។
អ្នកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបានមានប្រសាសន៍ថា៖ នៅឆ្នាំ ២០២០ សាកលវិទ្យាល័យត្រាវិញមាននិស្សិតបញ្ចប់ការសិក្សាប្រមាណ ៣០០០ នាក់។ ដោយបំណងចង់ផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយអាជីវករ អ្នកប្រើប្រាស់ពលកម្មនៅក្នុងនិងក្រៅខេត្ត សាកលវិទ្យាល័យត្រាវិញបានរៀបចំទិវាពិព័រណ៍ការងារនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់និស្សិតស្វែងរកការងារសមស្របទៅនឹងសមត្ថភាពនិងចំណង់ចំណូលចិត្ត។
ប្អូន ថឹង ហ្វិញយ៉ាវ និស្សិតឆ្នាំទី ៣ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ថ្លែងថា ឆ្លងតាមការសិក្សាស្វែងយល់ព័ត៌មានអំពីក្រុមហ៊ុន ក៏ដូចមុខតំណែងការងារជាច្រើន ខ្ញុំបានទទួលបទពិសោធនិងការណែនាំចង្អុលទិសនៃសមាជិកក្រុមហ៊ុនដ៏ល្អប្រសើរសម្រាប់អនាគត។
យ័ញ ចាញណាន និស្សិតមកពីមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ បានចែករំលែកថា៖ ពិព័រណ៍ការងារបានជួយឱ្យយើងខ្ញុំទទួលបានមុខតំណែងការងារសមរម្យ។ អ្នកជាច្រើនបានដាក់ពាក្យសុំការងារនិងបានសម្ភាសន៍ផ្ទាល់ ហើយកំពុងរង់ចាំលទ្ធផល។
ទន្ទឹមនឹងព្រឹត្តិការណ៍នេះ នៅមានវេទិកាសំណេះសំណាលជ្រើសរើសបុគ្គលិកនិងបេក្ខជនទៅធ្វើការនិងសិក្សានៅប្រទេសជប៉ុននិងប្រទេសអាឡឺម៉ង់ផងដែរ។