គំរូ​ហាង​កាហ្វេ​អង់គ្លេសនិស្សិត

English Innovative Coffee (EIC Shop) គឺជាឈ្មោះនៃគំនិតផ្តួចផ្តើមមួយរបស់ក្រុមនិស្សិតមកពីសាកលវិទ្យាល័យត្រាវិញ។ EIC ជាហាង​កាហ្វេដែល​​រួម​ផ្សំ​​ការ​បណ្តុះបណ្តាលភាសាអង់គ្លេសផ្សារ​ភ្ជាប់​នឹង​លក់​ភេសជ្ជៈ ដែល​ជា​គំរូ​ដ៏មាន​ប្រយោជន៍​នៃ​​សហគមន៍​ក្នុង​ការ​លើកកម្ពស់សមត្ថភាព​និយាយ​ភាសាអង់គ្លេសសម្រាប់«អតិថិជន»។

eccc-1536x1024

EIC បង្កើត​ឡើង​ដោយក្រុមនិស្សិតរួមមាន មិត្តយឿង ធី មីក្វៀង ជាប្រធានក្រុម ​ព្រម​ទាំង​សមាជិក ង្វៀនយឿងខាញ់ ហ្វិញង៉ុកលីញ សិក្សា​មុខ​ជំ​នាញ​ភាសាអង់គ្លេសឆ្នាំ ២០១៧ និងមិត្ត​ត្រឹង ក្វួកហ្វី សិក្សា​មុខ​ជំនាញ​ព័ត៌មានវិទ្យា​ឆ្នាំ ២០១៨ ។

ប្រធាន​ក្រុម​ មីក្វៀង ថ្លែង​ឱ្យ​ដឹង​ថា EIC ជាគំរូផ្តួច​ផ្តើម​អាជីវកម្ម​មួយ​ដែល​រួមផ្សំ​នូវ​ការ​លត់​ដំ​បំណិន​ភាសាអង់គ្លេសនិងធ្វើ​អាជីវកម្ម​​កាហ្វេ។ វាជាទី​កន្លែង​មួយ​សម្រាប់បំប៉ន​បំណិន​​ភាសាអង់គ្លេស។ EIC នឹងដំណើរការក្រោមយន្តការ «ទឹក​ចិត្ត​ - គុណភាព - សមត្ថភាព» ដែលមានន័យថាការបង្រៀនប្រកបដោយ​ទឹក​ចិត្ត​ មាន​គុណភាពនិងបង្កើន​សមត្ថភាពអនុវត្ត​​ភាសាអង់គ្លេស។

E-1536x1024

EIC ដំណើរ​ការ​​លក់​កាហ្វេ​ទន្ទឹម​នឹង​បង្រៀនភាសាអង់គ្លេស ដោយ​មាន​កាលវិភាគច្បាស់​លាស់​។ មាន​ការ​រៀប​ចំ​ពេល​វេលា​សម​ស្របទៅ​តាម​​​ម៉ោង​​កំណត់​និង​ម៉ោងដាក់​ពាក្យតាម​តម្រូវ​ការ​​។ លោកង្វៀន យឿង​ខាញ់ ​សមាជិក​​ក្រុមស្រាវជ្រាវបានបញ្ជាក់ថា EIC ផ្តល់​ភាព​កក់​ក្តៅ​និងបទពិសោធន៍ថ្មីដល់​​​អតិថិជនដែលចូលចិត្តនិយាយ​ភាសាបរទេស បន្ថែម​ពីនោះ​គឺ​បង្កើន​បំណិនទំនាក់​ទំនង​សម្រាប់​អតិថិជន​។

«ទីនេះក៏ជាកន្លែងបង្កើតឱកាសការងារក្រៅម៉ោងសម្រាប់សិស្សនិស្សិត និង​ជាបរិយាកាសជាក់ស្តែងសម្រាប់និស្សិតអនុវត្តបំណិន​ភាសាអង់គ្លេសដើម្បីអភិវឌ្ឍ​ខ្លួនឯង។ មិនត្រឹមតែធ្វើអាជីវកម្មប៉ុណ្ណោះទេ តែ EIC ក៏មានគោលបំណងចូលរួមសកម្មភាពស្ម័គ្រចិត្ត និង​ជូន​សារ «Start a new life with English» ដើម្បីផ្សព្វ​ផ្សាយនិង​លើក​ស្ទួយ​​ដល់​អតិថិជន​ដែលជួបការលំបាកតែមានបំណងរៀនភាសាអង់គ្លេសដោយមិនគិតថ្លៃ។ នេះ​ជា​ប្រ​សាសន៍​របស់​មិត្ត​ ហ្វិញ ង៉ុក លីញ សមាជិកម្នាក់របស់ ECI។

ecc-1536x1024

សមាជិក ECI មាន​​ប្រើបច្ចេកវិទ្យាក្នុង​ការ​គ្រប់​គ្រង​និង​ចែក​ចាយ​ផលិតផល។ ប្រើប្រាស់​​​កម្មវិធី​ក្នុង​ការ​លក់​និង​ទិញ​ ​រក្សា​ពិន្ទុ ទទួល​រង្វាន់ និង​អតិថិជនអាចវាយតម្លៃភេសជ្ជៈឬផ្តល់យោបល់ផងដែរ។

ECI បង្កើតបាន​ភាពខុសគ្នា​រវាង​ហាង​កាហ្វេដទៃនៅខេត្តត្រាវិញ។ ដោយ​គំនិត​ផ្តួច​ផ្តើ​មនេះ វា​ជាកន្លែងជួប​ជុំមួយ​សម្រាប់​និស្សិត​ដែលមានចំណង់​ចំណូល​ចិត្តនិយាយ​​ភាសាអង់​គ្លេស​ដូច​គ្នា។

leaderE-cofe