វគ្គ​បណ្តុះ​បណ្តាល​បច្ចេកទេស​ការ​សរសេរ​ ​គ្រប់គ្រង​និម្មិតកម្ម​និង​គ្រប់​គ្រង​សម្បត្តិ​កម្មសិទ្ធិបញ្ញា

កម្មវិធីបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសម្បត្តិកម្មសិទ្ធិបញ្ញា​ - Cozula ដោយប្រធានបទ៖ «ការណែនាំបច្ចេកទេសស្តីពីការសរសេរនិង​គ្រប់​គ្រង​និម្មិតកម្ម​​​» បានធ្វើឡើងនៅថ្ងៃទី ៦ និង ៧ ខែធ្នូ រៀបចំដោយសាកលវិទ្យាល័យ​ត្រាវិញ​សហការ​ជា​មួយ​នឹង​មជ្ឈមណ្ឌលអនុវត្ត​និង​សេវាកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ចំណុះនាយកដ្ឋានប្រចាំ​ការ​នៅ​ភូមិ​ភាគ​ខាងត្បូង - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

z2268701535557 def12ad15a5eb0c2fb4396d4f6f0f3b3

ប្រធានបទដែលលើក​យក​មក​បង្ហាញមាន​ដូចជា សារៈសំខាន់នៃការចុះឈ្មោះនិងការគ្រប់គ្រងនិម្មិកម្ម​ក្នុងសម័យ​នវានុវត្តន៍; ឧត្តមគតិ កម្មសិទ្ធិបញ្ញា និងសម្បត្តិ​អរូបីរបស់អង្គភាពមួយ; ការណែនាំរបៀប​ស្វែងរកព័ត៌មាន បម្រើ​ឱ្យ​ការ​បង្កើត​គំនិតថ្មីៗឱកាសបង្កើត​អាជីវកម្មថ្មី និងបច្ចេកទេសសរសេរសំណើរ​ការពារគម្រោង។

ហេតុដូច្នោះ​​ការឆ្លើយតបខ្លឹម​សារ​ថា​ ត្រូវ​ធ្វើ​យ៉ាង​ណាដើម្បី​សរសេរនិម្មិតកម្ម​បញ្ចប់​ជា​ស្ថាន​ពរ​ហើយ​បាន​ដាក់​ពាក្យ​និង​ទទួលស្គាល់និម្មិតកម្ម​នោះ? នៅពេលចាប់ផ្តើមអាជីវកម្មថ្មី​ជាមួយផលិតផលវិទ្យាសាស្ត្រនិងច្នៃប្រឌិតតើយើងត្រូវធ្វើអ្វីដើម្បីការពារកម្ម​សិទ្ធិផលិតផលរបស់ក្រុម? ដំណោះស្រាយផល​ប្រយោជន៍ វិញ្ញាបនបត្រ​​និម្មិតកម្មខុសគ្នាយ៉ាងដូចម្តេច? ហេតុអ្វីយើងត្រូវ​ប្រើព័ត៌មាននិម្មិតកម្ម? តើព័ត៌មាននិម្មិតកម្ម​យើង​អាចទទួលបានពីប្រភពអ្វីខ្លះ? វិញ្ញាបនបត្រ​បានផ្តល់សម្រាប់គោលបំណងអ្វី?

ប្អូន​ ង្វៀន ភឿងខាញ ជានិស្សិតផ្នែកគីមីវិទ្យាបានឱ្យ​ដឹង​ថា៖ វគ្គ​បណ្តុះបណ្តាលបាន​ផ្តល់ព័ត៌មានសំខាន់ៗជាច្រើនអំពី​និម្មិតកម្ម​និងកម្ម​សិទ្ធិនិម្មិតកម្ម ​ខ្ញុំនិងនិស្សិតមួយក្រុមកំពុងធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ គឺ​ស្រាវជ្រាវ​បង្កើត​បាន​ផលិតផលដែល​មាន​តម្លៃ​ជាក់​ស្តែង​ក្នុង​​រយៈពេល​កន្លងមក​​ដូចជា ផលិតផល​ដបប្លាស្ទិចច្នៃ​ចេញ​ពីសំបកបង្គា ថ្នាំសម្លាប់សត្វល្អិត​ច្នៃ​ចេញ​ពីគ្រាប់ទៀប​ព្រៃ​ និងផលិតផលបញ្ញាមួយចំនួនរបស់និស្សិត ... ផ្អែកលើព័ត៌មានដែលបានសិក្សា​នៅ​ក្នុង​វគ្គបណ្តុះបណ្តាលថ្ងៃ​នេះ យើង​ខ្ញុំ​នឹងបំពេញឯកសារដើម្បីដាក់ពាក្យសុំទទួលស្គាល់សិទ្ធិ​និម្មិតកម្ម​និងកម្មសិទ្ធិបញ្ញាទៅ​លើ​ផលិតផល​សម្រេច​ទាំង​ឡាយ។

z2268701585919 294703913b69a7ac1c28da4043df72e7-1536x1152