ខួបអនុស្សាវរីយ៍គម្រប់​៧១ ឆ្នាំនៃទិវា​សិស្ស​-និស្សិត​វៀតណាម

នារាត្រី​ថ្ងៃទី ៨ ខែមករា និស្សិតសាកលវិទ្យាល័យ​ត្រាវិញ​ចំ​នួន​ ៤៥០ នាក់បានចូលរួមប្រជុំដើម្បីអបអរសាទរខួបលើកទី ៧១ នៃទិវាប្រពៃណីសិស្ស​និងនិស្សិតវៀតណាម (៩ មករា ១៩៥០- ៩ មករា ២០២១) នៅមណ្ឌល​ទី ១ នៃ​សាកលវិទ្យាល័យ​ត្រាវិញ។ លោក ង្វៀន វ៉ាន់ថឺ ប្រធានសមាគមនិស្សិតសាកលវិទ្យាល័យ​ត្រាវិញ​ បានរំលឹក​ឡើងវិញនូវប្រពៃណីតស៊ូ​របស់សិស្សនិស្សិតសាលា​និងមាន​របាយការណ៍អំពី​សកម្មភាពចលនានៃ​សមាគម​និស្សិតសាលា​ក្នុង​ឆ្នាំ​កន្លង។

IMG 0637

ជាក់ស្តែងសមាគម​និស្សិតសាកលវិទ្យាល័យ​ត្រាវិញ​បានរៀបចំសកម្មភាពវប្បធម៌សិល្បៈនិងកីឡាជាច្រើនដូចជាការប្រកួតអត្តពលកម្មដែលមានចម្ងាយ ១០០ ម៉ែត្រសម្រាប់បុរសនិងស្ត្រី, ល្បែង​​អុក, វាយសី, បរិច្ចាគឈាមដោយស្ម័គ្រចិត្ត, សកម្មភាពផ្សារ​ភ្ជាប់​សិក្សា​ស្រាវជ្រាវ​ ប្រកួតប្រជែងស្នា​ដៃ​ច្នៃប្រឌិត ​គំនិត​ផ្តើម​អាជីវកម្ម​ក្នុង​​និស្សិត... បង្កើតចលនានៃការរៀនសូត្រនិងការស្រាវជ្រាវដែលបានរីករាលដាលយ៉ាងខ្លាំងដល់និស្សិតទូ​ទាំង​សាកលវិទ្យាល័យ។

ក្នុងឱកាសនេះសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ​ បានប្រគល់​ប័ណ្ណ​សរសើរ​«និស្សិតសម្បទា​ល្អ​៥​ចំណុច» ឆ្នាំ ២០២០ រួម​មាន​ ៤៥០ នាក់។ ក្នុងនោះនិស្សិតចំនួន ៤៣៤ នាក់ទទួល​ប័ណ្ណ​សរសើរ​ថ្នាក់​សាលានិងនិស្សិតឆ្នើម ២២ នាក់ក្នុងយុទ្ធនាការ «និស្សិតវៀតណាម - រឿងរ៉ាវល្អៗ» នៃ​ដំណាក់​កាល ២០១៨-២០២០។

IMG 0180IMG 0274IMG 0317IMG 0641