ទិវា​​សៀវភៅ​វៀត​ណាម៖ សៀវភៅ-ចំណេះ​ដឹង​ផ្សារ​ភ្ជាប់​សហគមន៍

(TVU) - នាព្រឹកថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២១ នៅមជ្ឈមណ្ឌលសិក្សានៃ​សាកលវិទ្យាល័យត្រាវិញបានរៀបចំទិវាសៀវភៅ​វៀត​ណាម​លើកទី ៨ ដើម្បី​ឆ្លើយតបទៅនឹងទិវាសៀវភៅនិងរក្សាកម្មសិទ្ធិបញ្ញា​ពិភពលោកដោយមានសកម្មភាព​ជាក់ស្តែងជាច្រើន។

IMG 9696

លោក វ៉​ ហ្វាង​ ខាយ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបានមានប្រសាសន៍ថា៖ ​ទិវាសៀវភៅវៀតណាមលើកទី ៨ នៅ TVU មានគោលបំណងបង្កើត​តាំង​ពិព័រណ៍​សៀវ​ភៅ បង្កើត​បរិយាកាស​ល្អ​ មាន​​ភាព​ទាក់​ទាញ​សម្រាប់អ្នកអាន​។ ជា​ពិសេស​គឺ​ជំ​រុញ​ឱ្យ​មាន​ទម្លាប់​នៃ​ការ​អាន​សៀវ​ភៅសម្រាប់​និស្សិត​ ដើម្បី​​ បង្កើន​ចំណេះដឹង មាន​សមត្ថភាព​ក្នុង​ការ​​សិក្សាស្រាវជ្រាវ។

ប្អូន ផាម ហ្វិញ ញី និស្សិត​ឆ្នាំ​ទី​៤ ដែលជា​​​អ្នកអានប្រ​ចាំ​នៅ​មជ្ឈមណ្ឌលសិក្សា​នេះ​ថ្លែង​ថា៖ មជ្ឈមណ្ឌល​សិក្សា​ជាកន្លែងដ៏ល្អបំផុតសម្រាប់ខ្ញុំក្នុងការសិក្សានិងស្រាវជ្រាវ។ អ្វីដែលខ្ញុំពេញ​ចិត្ត​ជាងគេគឺមិនមាន​ការ​អាក់ខាន​នៃ​ដំណើរ​ការ​ស្រាវជ្រាវ​ ពីព្រោះយើងអាចស្នាក់នៅ ២៤/២៤ ម៉ោងដោយមិនកំណត់ពេលវេលាបិទទ្វារហើយមាន​សម្ភារៈ​ឧបទេសគ្រប់​គ្រាន់​ បរិយាកាស​ស្រស់​ថ្លា​ គួរ​ជាទី​ទាក់​ទាញ។

IMG 9668

ក្នុងឱកាសនេះមជ្ឈមណ្ឌលសិក្សាក៏បានផ្តល់រង្វាន់ដល់និស្សិតចំនួន ៦ នាក់ដែលជា​អតិថិជន​ពេញ​និយម​នៃ​ការ​អានក្នុង​ឆ្នាំ​កន្លង​និង​ភ្ញៀវ​កិត្តិយស​​ដែល​បាន​អញ្ជើញមក​ទស្សនានៃ​ការ​​តាំង​ពិព័រ​ណ៍​សៀវ​ភៅ​នៅ​ថ្ងៃ​នេះ។

ការ​តាំងពិព័រណ៍ឆ្នាំ​នេះ មានសៀវភៅ និក្ខេបបទ​ សារណា​ ទស្សនាវដ្តីជា​ច្រើន​ក្នុង​ប្រទេស​និងក្រៅ​ប្រទេសចំនួនជាង ១០០០ក្បាល​។ ទន្ទឹមនឹងនោះ ថែម​ទាំង​ណែនាំបច្ចេកទេស​នៃ​ការស្វែងរកនិងជ្រើសរើសឯកសារនៅលើគេហទំព័ររបស់មជ្ឈមណ្ឌសិក្សា​ផង​ដែរ។

IMG 9722IMG 9734IMG 9770