(TVU) - នាថ្ងៃទី ១២ ខែមេសាឆ្នាំ ២០២១ សាកលវិទ្យាល័យត្រាវិញបានរៀបចំពិធីជួបជុំអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ សម្រាប់កងជួរគ្រូបង្រៀន បុគ្គលិកនិងសិស្សនិស្សិតខ្មែរដែលកំពុងធ្វើការនិងសិក្សានៅសាកលវិទ្យាល័យត្រាវិញ។ សាស្រ្តាចារ្យរងបណ្ឌិតផាម ទៀតខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញអញ្ជើញចូលរួមនិងថ្លែងសារជូនពរ។
ថ្លែងកថាបើកកម្មវិធីសាកលវិទ្យាធិការរង ថាច់ ធីយ៉ឹន ថ្លែងអំណរគុណដល់កងជួរបុគ្គលិកគ្រូបង្រៀនទាំងឡាយព្រមទាំងនិស្សិត ដែលបានរួមចំណែកក្នុងការស្ថាបនាធ្វើឱ្យសាកលវិទ្យាល័យមានការអភិវឌ្ឍឈានឡើង។
នាឱកាសនេះ សាកលវិទ្យាធិការរងថាច់ធីយ៉ឹន រីករាយជូនពរដល់លោកគ្រូអ្នកគ្រូព្រមទាំងក្រុមគ្រួសារសិស្សនិងនិស្សិតជាពិសេសនិស្សិតខ្មែរនៅព្រះរាជាណាចក្រកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានសុខសប្បាយ សុភមង្គល និងសាមគ្គីភាពជានិរន្តរ៍តទៅ។
នេះជាសកម្មភាពប្រចាំឆ្នាំរបស់សាកលវិទ្យាល័យត្រាវិញបង្ហាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស គណៈអភិបាលសាកលវិទ្យាល័យនិងសហជីពសាលាក្នុងការអនុវត្តគោលនយោបាយថែរក្សាតម្លៃវប្បធម៌និងស្មារតីដល់កងជួរគ្រូបង្រៀន បុគ្គលិកនិងនិស្សិតខ្មែរទាំងឡាយដែលកំពុងសិក្សានិងធ្វើការនៅសាកលវិទ្យាល័យត្រាវិញ។