សាកលវិទ្យាល័យត្រាវិញ ២០ ឆ្នាំ​អភិវឌ្ឍ

សាកលវិទ្យាល័យត្រាវិញជាសាកលវិទ្យាល័យ​រដ្ឋ​វ័យ​ក្មេង ប៉ុន្តែបានទទួល​ស្គាល់​កិត្យានុភាព​ដោយ​ការចូលរួមវិភាគទានជាច្រើនដល់បុព្វហេតុបណ្តុះបណ្តាលធនធានមនុស្សសម្រាប់​ខេត្តក៏ដូចនៅ​តំបន់វាល​រាបទន្លេគឺវ​ឡុង​និង​ទូទាំង​ប្រទេស។

TVU មានកិត្តិយសទទួលបានមេដាយពលកម្មលំដាប់​ថ្នាក់ទី ២ ពីប្រធានរដ្ឋ និង​បាន​នាយករដ្ឋមន្រ្តី​អនុញ្ញាតឱ្យ​សាកល្បងអនុវត្ត​យន្តកាថ្មីក្នុង​គោលបំណងអភិវឌ្ឍក្លាយ​ជា​សាកលវិទ្យាល័យ​អនុវត្ត​តាម​ស្តង់ដារតំបន់និងអន្តរជាតិ។

anh-1-truong-dai-hoc-tra-vinh-huong-toi-dai-hoc-thong-minh jkvq

សាកលវិទ្យាល័យបៃតង

ប្រសិនបើនៅសាកលវិទ្យាល័យបែបប្រពៃណីគ្រូមានតួនាទីសំខាន់ តែនៅសាកលវិទ្យាល័យឈ្លាសវៃតួនាទីនោះត្រូវបានផ្ទេរមក​អ្នកសិក្សា។ ជាពិសេស នៅក្នុងបដិវត្តឧស្សាហកម្ម ៤.០ ​បច្ចេកវិទ្យា​នេះ​ហើយ​បាន​រួម​ចំណែក​​កាន់​តែ​​​សកម្ម។​ សាកលវិទ្យាល័យឈ្លាស​វៃនាំ​មុខ​ដោយ​បច្ចេកវិទ្យាគឺ​ជំនួយ​ដល់អ្នកសិក្សា។ វាជាគោលដៅរបស់សាកលវិទ្យាល័យជាច្រើនដែលចង់ឈានឡើងនិង​​ឆ្ពោះ​ទៅខាង​ក្រៅ ធ្វើសមាហរណកម្មតំបន់និងពិភពលោក។ នៅវៀតណាម និយម​ន័យ​សាកលវិទ្យាល័យឈ្លាស​វៃ​មិន​ទាន់មាន​អ្នក​​ដឹង​ឮច្រើន​នៅ​ឡើយ។ ប៉ុន្តែសម្រាប់អ្នកគ្រប់គ្រងអប់រំដែល​មាន​ចក្ខុវិស័យ គឺ​ជាអ្វីដែលគេមាន​បំណង​ឆ្ពោះ​ទៅ​ដើម្បី​ប្រសិទ្ធភាពបណ្តុះបណ្តាល​ កសាង​អត្ត​សញ្ញាណ​ និង​ពង្រឹង​​​គុណភាពបណ្តុះបណ្តាល។

នៅ TVU ធាតុ៣ដែលមិនអាចខ្វះបាន​នៃ​សាកលវិទ្យាល័យឈ្លាស​វៃនោះ​គឺ ការភ្ជាប់អ៊ីធឺណិត ឈ្លាស​វៃ​ (ដោយ​ឧបករណ៍ឈ្លាស​វៃជំនួយ​ការ​សិក្សា​ ការគ្រប់គ្រង និងសេវា​បម្រើ​អតិថិជន) និងកត្តាមនុស្សចូលរួមដំណើរ​ការ​។ កត្តាទាំង ៣ នេះ TVU បានអនុវត្ត​ជា​យូរ​ឆ្នាំ​មកហើយ។ នោះ​គឺ​ដណ្តាប់​សេវា​អ៊ិនធឺរណិត​នៅ​ទូទាំង​សាកលវិទ្យាល័យ​សម្រាប់​សិស្ស​និស្សិត​និង​សាស្ត្រាចារ្យ​​ទាំង​ឡាយ​ក្នុងបង្ហាត់​បង្រៀន​និង​សិក្សា​​ស្រាវជ្រាវ។ បើនិយាយពីភាពឈ្លាស​វៃ និស្សិតនិងសាស្រ្តាចារ្យបានទាញយកផល​ប្រយោជន៍ទាំង​ស្រុង​នៅអគារ​ makerspace​ - បរិវេណ​និម្មិតកម្ម​សម្រាប់និស្សិត និង​មជ្ឈមណ្ឌលសិក្សាដែលជា​ឃ្លាំង​ទិន្នន័យសម្រាប់​ការ​សិក្សា​និងស្រាវជ្រាវ តភ្ជាប់​ជា​មួយ​ប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រ អត្ថបទទស្សនាវដ្តី​អន្តរជាតិ។ ទីបំផុត​គឺ​ធន​ធាន​មនុស្ស​ ​ជា​សាស្រ្តាចារ្យនិងនិស្សិតបានទាញ​យក​ផល​ប្រយោជន៍ដែល​មានក្នុង​ការ​សិក្សា​និង​ស្រាវជ្រាវ​បាន​ងាយស្រួល​ជា​ទី​បំផុត។​

TVU បាន​ឈាន​មុខ​គេ​ចុះហត្ថលេខាលើសេចក្តីប្រកាស Talloires (ឆ្នាំ ២០១៣) ប្តេជ្ញាកសាងសាកលវិទ្យាល័យបៃតងពេញលេញ។ TVU បានជាប់ចំណាត់ថ្នាក់កំពូលទាំង ១០០ នៃសាកលវិទ្យាល័យ​មានឥទ្ធិពលបំផុតដល់សង្គម នេះបើយោងតាមប្រព័ន្ធចំណាត់ថ្នាក់ WURI Ranking - ប្រ​ព័ន្ធ​ចំណាត់​ថ្នាក់​នៃ​សាកលវិទ្យាល័យ​ពិភពលោក។ TVU ទទួល​បានចំណាត់ថ្នាក់កំពូលទាំង ២០០ នៃសាកលវិទ្យាល័យប្រកបដោយនិរន្តរភាពតាម​ចំណាត់ថ្នាក់របស់ GreenMetric ។ TVU ក៏បានអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពប្រកបដោយប្រសិទ្ធភាពតាមស្តង់ដារ ISO ៩០០១-២០០០ ចាប់តាំងពីឆ្នាំ ២០០៦និងបានឆ្លងកាត់ ISO ៩០០១-២០០៨, ISO ៩០០១-២០១៥។ មានកម្មវិធីទទួលស្គាល់គុណភាពអប់រំអន្ដរជាតិ FIBAA, AUN-QA,បាននិងកំពុងបន្តពង្រីកការទទួលស្គាល់គុណភាពអប់រំអន្ដរជាតិ AUNសម្រាប់មុខ​ជំនាញ​សុខាភិបាល កសិកម្ម និងលំដាប់ ABET សម្រាប់​មុខ​ជំនាញ​បច្ចេកវិទ្យា។ល។

សាស្ត្រាចារ្យរងបណ្ឌិតផាម ទៀតខាញ់ សាកលវិទ្យាធិការនៃ TVU បានមានប្រសាសន៍ថា៖ TVU កំពុងខិតខំប្រឹងប្រែងបង្កើតបរិយាកាសអំណោយផលសម្រាប់សង្គម​នីយកម្ម នៃការសិក្សា​ ស្រាវជ្រាវ ការងារនិងការផ្ទេរបច្ចេកវិទ្យាបម្រើ​សេវាកម្មសហគមន៍។ TVU បាន​ដាក់​ចេញ​នូវ​វិធីសាស្រ្តអប់រំនិងសិក្សាថ្មីៗយ៉ាងមុត​ស្រួច, ពង្រីកឱកាសរៀនសូត្រសម្រាប់ប្រជាជន, ពហុមុខជំនាញ, ពហុ​បណ្តុះ​បណ្តាល​ផ្សារភ្ជាប់ជាមួយនឹងអាជីវកម្មនិងសមាហរណកម្មអន្តរជាតិ។ TVU ខិតខំបង្កើនគុណ​ភាពបណ្តុះបណ្តាលនិងសមិទ្ធិផលនានាក្នុងចំណោមនិស្សិត។ អភិវឌ្ឍនិងបំពេញគំរូនៃសាកលវិទ្យាល័យបៃតងឆ្ពោះទៅសាកលវិទ្យាល័យឈ្លាស​វៃ​ ដើម្បីបន្តបញ្ជាក់ពីតួនាទីរបស់ខ្លួន​ចំពោះ​បុព្វហេតុ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅ​តំបន់និងទូទាំងប្រទេស។

បេសកកម្មបម្រើសង្គម

យោង​តាម​ប្រសាសន៍​សាស្ត្រាចារ្យរង បណ្ឌិតផាម ទៀតខាញ់ TVU តែងតែជាទី​ជម្រើស​សម្រាប់​និស្សិតក្នុង​ការ​អភិវឌ្ឍសមត្ថភាព​ស្រាវជ្រាវនិងច្នៃប្រឌិត។ ចាប់​ពីគំនិត​ហាក់​បី​តូចបំផុតនិងសាមញ្ញបំផុត ប៉ុន្តែតាមរយៈក្រសែភ្នែករបស់និស្សិតបានក្លាយជាគំនិត ផលិតផលដែលមានតម្លៃជាក់ស្តែងខ្ពស់។ នោះគឺជាជំហានជោគជ័យដំបូងក្នុងការស្រាវជ្រាវអនុវត្ត ជា​តម្រុយ​សម្រាប់​​ប្អូនៗឆ្ពោះ​ទៅ​ផ្តើម​​អាជីវកម្ម​ថ្មីនាពេលអនាគត។ ជាពិសេស TVU ពង្រីកកម្មវិធីបណ្តុះបណ្តាលឆ្ពោះទៅឧស្សាហកម្មចម្រុះ ឆ្លើយ​តប​តម្រូវការនៃការសិក្សា​រពេញមួយជីវិតនិងផ្សារ​ភ្ជាប់​ជា​មួយ​សហគមន៍ ជា​មួយ​ទម្រង់​បណ្តុះ​បណ្តាល​ co-op ដែលផ្តល់​លទ្ធភាព​ឱ្យ​និស្សិតទទួល​បាន​បទពិសោធន៍ការ​ងារ​នៅក្នុងសហគ្រាស ពង្រីកការសិក្សា​មាន​វិសាលភាព​ធំ​ធេញ​ចេញខាង​ក្រៅ​ថ្នាក់រៀន ជួយកាត់បន្ថយប្រាក់​ចំណាយ​វិក្រឹតការ​​សម្រាប់​សហគ្រាសនៅ​​ពេល​ជ្រើស​បុគ្គលិក​​ចូល​បម្រើ​ការ​ងារ។

TVU បានបញ្ចូលវគ្គ​វិក្រឹតការ​ដូច​ជា​​បំណិន​ទន់ មុខ​វិជ្ជា​សំខាន់ៗក្រៅ​មុខ​ជំនាញ​ ព្រម​ទាំងកម្មវិធីសិក្សា​ទទួល​បាន​​បទពិសោធន៍​ពី​សហគមន៍​ដូចជាកម្មវិធី «ដំណក់ឈាមផ្តល់ទៅ​-ជីវិត​បន្សល់​ទុក​មក» «TVU- និយាយថាទេជា​មួយកាកសំណល់ប្លាស្ទិច» «ថែរក្សាសុខភាព​ធ្មេញមាត់​​សំរាប់សិស្សវិទ្យាល័យ» «TVU Green Campus ដើម្បី​សាកលវិទ្យាល័យ​បៃ​តង​និរន្តរភាព» «អាហារូបករណ៍​បណ្តុះ​ថ្នាល​បញ្ញវន្តដល់​សិស្ស​វិទ្យាល័យ» «ថ្ងៃ​អាទិត្យស្មគ្រ​ចិត្ត​​បៃតង»​ «ឆ្ពោះ​ទៅ​ភូមិភាគ​កណ្តាល​ជា​ទី​ស្នេហា» «តុលាការ​និម្មិត​របស់​​និស្សិត​ចំពោះ​សិស្ស​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង» «អ្នក​កម្មសិក្សា​សក្តានុពលនៅ​សហគ្រាស» «ដោះ​ប្តូរ​និស្សិត​អន្តរជាតិ»។ល។ ព្រម​ទាំង​សកម្មភាព​​ក្រៅ​ម៉ោង​សិក្សា​ជា​ច្រើន​ទៀត។

anh-2-dh-tra-vinh-moi-truong-hoc-tap-va-nghien-cuu-ly-tuong eqvd

គំនិតផ្តួចផ្តើមបៃតងរបស់​និស្សិតជា​ច្រើន​បាន​បង្កើត​ឡើង ផលិតផលប្រកបដោយសុវត្ថិភាពនិង​សម្រប​នឹង​បរិស្ថាន​ដូចជាការប្រែក្លាយសំបក​បង្គា ក្តាមទៅជាថង់​ឬ​ដប​ប្លាស្ទិក ផលិត​ថ្នាំ​បង្ការរោគ​ដង្កូវ​ពី​ផ្លែ​ទៀប​ព្រៃ​ ផលិត​ផល​ជីវសាស្ត្រ​ណាណូ​ស័ង្កសីដើម្បីការពារជំងឺផ្សិតនិងបាក់តេរីនៅលើដើមឈើហូបផ្លែ ផលិតផលតែស្លឹកក្រ​ខុប។ល។ ក្រុម​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ថែម​បាន​កែ​ច្នៃ​​កាក​សំណល់​ជលផល​ក្លាយ​ជា​ផលិតផល​អាចធ្វើ​ពាណិជ្ជកម្ម​​ដាក់​លក់​នៅ​ទី​ផ្សារ​និង​មាន​លក្ខណៈ​​អប់រំ​ខ្ពស់​នៃ​មសិការ​ថែ​រក្សា​បរិស្ថាន។

ប្អូន​ង្វៀន ភឿងខាញ់ ជា​និស្សិត​ឆ្នាំ​ទី ៤ ផ្នែកបច្ចេកវិទ្យាវិស្វកម្មគីមី បានចែករំលែកថា៖ ក្រុមយើង​ខ្ញុំ​ផលិតចេញ​របស់​របរ​ប្រើប្រាស់ប្រចាំថ្ងៃដូចជាពែង ចាន ស្លាបព្រា ចង្កឹះ បំពង់បឺត ថង់ប្លាស្ទិក ហើយ​កំពុង​បន្ត​ផលិត​​នូវ​ប្រភេទ​ប្រដាប់​លេង​របស់​កុមារ និង​ឧបករណ៍ក្នុង​វិស័យ​សុខាភិបាល។ ចំពោះ​លោកត្រឹម មីញ ទ្វឹង អតិត​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​និង​​ជាកសិករវ័យក្មេងឆ្នើមក្នុង​ចំណោម​៥៦នាក់ ដែលមានកិត្តិយសទទួលបានពានរង្វាន់ លឿង ឌិញ​គឺវ លើកទី១៥ នៅឆ្នាំ ២០២០។ លោកទទួល​បាន​ជោគ​ជ័យ​នូវ​​​គំរូសហករណ៍អង្ករពិសេសត្រាវិញដែល​មាន​ឈ្មោះ​ថា "គ្រាប់ពេជ្រ​នាគ"។ លោក​ថ្លែង​ឱ្យ​ដឹង​ថា៖ ដោយមានបំណងចង់អភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកនិងលើកកម្ពស់ចលនាបង្កើត​អាជីវកម្មថ្មី ជួយប្រជាជនឱ្យបង្កើនគុណភាពផលិតផលកសិកម្ម បន្ទាប់ពីការពិចារណាជាច្រើនឆ្នាំ​មក​ ខ្ញុំបានសំរេចចិត្តជ្រើសរើសគំរូសហករណ៍ដើម្បី​ផ្តួច​ផ្តើម​អាជីវកម្មថ្មី​ដែល​គំនិត​ទាំង​នេះ​មាន​ទាំង​​នៅ​រៀន​នៅ​ឡើយ។

TVU កំពុងដើរ​លើ​មាគ៌ា​អភិវឌ្ឍ​ពី​សាកលវិទ្យាល័យ​បៃតង​និរន្តរភាព​ឆ្អោះ​ទៅ​សាកលវិទ្យាល័យ​ឈ្លាស​វៃ​ រួ​ម​ចំណែក​ពង្រឹង​គុណ​ភាព​បណ្តុះ​បណ្តាល បញ្ជាក់​តួនាទី​ចំពោះ​បុព្វហេតុ​អភិវឌ្ឍសេដ្ឋកិច្ច​-សង្គម​នៅ​មាតុភូមិ តំបន់​និង​ទូទាំង​ប្រទេស។

សាស្ត្រាចារ្យ​រង​ បណ្ឌិតផាម ​ទៀតខាញ់ -សាកលវិទ្យាធិការ​!

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ ២០ ឆ្នាំ​អភិវឌ្ឍ