សាកលវិទ្យាល័យត្រាវិញ ២០ ឆ្នាំអភិវឌ្ឍ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 03 ឧសភា 2021
- ចុចដង៖ 1113
សាកលវិទ្យាល័យត្រាវិញជាសាកលវិទ្យាល័យរដ្ឋវ័យក្មេង ប៉ុន្តែបានទទួលស្គាល់កិត្យានុភាពដោយការចូលរួមវិភាគទានជាច្រើនដល់បុព្វហេតុបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ខេត្តក៏ដូចនៅតំបន់វាលរាបទន្លេគឺវឡុងនិងទូទាំងប្រទេស។
TVU មានកិត្តិយសទទួលបានមេដាយពលកម្មលំដាប់ថ្នាក់ទី ២ ពីប្រធានរដ្ឋ និងបាននាយករដ្ឋមន្រ្តីអនុញ្ញាតឱ្យសាកល្បងអនុវត្តយន្តកាថ្មីក្នុងគោលបំណងអភិវឌ្ឍក្លាយជាសាកលវិទ្យាល័យអនុវត្តតាមស្តង់ដារតំបន់និងអន្តរជាតិ។
សាកលវិទ្យាល័យបៃតង
ប្រសិនបើនៅសាកលវិទ្យាល័យបែបប្រពៃណីគ្រូមានតួនាទីសំខាន់ តែនៅសាកលវិទ្យាល័យឈ្លាសវៃតួនាទីនោះត្រូវបានផ្ទេរមកអ្នកសិក្សា។ ជាពិសេស នៅក្នុងបដិវត្តឧស្សាហកម្ម ៤.០ បច្ចេកវិទ្យានេះហើយបានរួមចំណែកកាន់តែសកម្ម។ សាកលវិទ្យាល័យឈ្លាសវៃនាំមុខដោយបច្ចេកវិទ្យាគឺជំនួយដល់អ្នកសិក្សា។ វាជាគោលដៅរបស់សាកលវិទ្យាល័យជាច្រើនដែលចង់ឈានឡើងនិងឆ្ពោះទៅខាងក្រៅ ធ្វើសមាហរណកម្មតំបន់និងពិភពលោក។ នៅវៀតណាម និយមន័យសាកលវិទ្យាល័យឈ្លាសវៃមិនទាន់មានអ្នកដឹងឮច្រើននៅឡើយ។ ប៉ុន្តែសម្រាប់អ្នកគ្រប់គ្រងអប់រំដែលមានចក្ខុវិស័យ គឺជាអ្វីដែលគេមានបំណងឆ្ពោះទៅដើម្បីប្រសិទ្ធភាពបណ្តុះបណ្តាល កសាងអត្តសញ្ញាណ និងពង្រឹងគុណភាពបណ្តុះបណ្តាល។
នៅ TVU ធាតុ៣ដែលមិនអាចខ្វះបាននៃសាកលវិទ្យាល័យឈ្លាសវៃនោះគឺ ការភ្ជាប់អ៊ីធឺណិត ឈ្លាសវៃ (ដោយឧបករណ៍ឈ្លាសវៃជំនួយការសិក្សា ការគ្រប់គ្រង និងសេវាបម្រើអតិថិជន) និងកត្តាមនុស្សចូលរួមដំណើរការ។ កត្តាទាំង ៣ នេះ TVU បានអនុវត្តជាយូរឆ្នាំមកហើយ។ នោះគឺដណ្តាប់សេវាអ៊ិនធឺរណិតនៅទូទាំងសាកលវិទ្យាល័យសម្រាប់សិស្សនិស្សិតនិងសាស្ត្រាចារ្យទាំងឡាយក្នុងបង្ហាត់បង្រៀននិងសិក្សាស្រាវជ្រាវ។ បើនិយាយពីភាពឈ្លាសវៃ និស្សិតនិងសាស្រ្តាចារ្យបានទាញយកផលប្រយោជន៍ទាំងស្រុងនៅអគារ makerspace - បរិវេណនិម្មិតកម្មសម្រាប់និស្សិត និងមជ្ឈមណ្ឌលសិក្សាដែលជាឃ្លាំងទិន្នន័យសម្រាប់ការសិក្សានិងស្រាវជ្រាវ តភ្ជាប់ជាមួយប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រ អត្ថបទទស្សនាវដ្តីអន្តរជាតិ។ ទីបំផុតគឺធនធានមនុស្ស ជាសាស្រ្តាចារ្យនិងនិស្សិតបានទាញយកផលប្រយោជន៍ដែលមានក្នុងការសិក្សានិងស្រាវជ្រាវបានងាយស្រួលជាទីបំផុត។
TVU បានឈានមុខគេចុះហត្ថលេខាលើសេចក្តីប្រកាស Talloires (ឆ្នាំ ២០១៣) ប្តេជ្ញាកសាងសាកលវិទ្យាល័យបៃតងពេញលេញ។ TVU បានជាប់ចំណាត់ថ្នាក់កំពូលទាំង ១០០ នៃសាកលវិទ្យាល័យមានឥទ្ធិពលបំផុតដល់សង្គម នេះបើយោងតាមប្រព័ន្ធចំណាត់ថ្នាក់ WURI Ranking - ប្រព័ន្ធចំណាត់ថ្នាក់នៃសាកលវិទ្យាល័យពិភពលោក។ TVU ទទួលបានចំណាត់ថ្នាក់កំពូលទាំង ២០០ នៃសាកលវិទ្យាល័យប្រកបដោយនិរន្តរភាពតាមចំណាត់ថ្នាក់របស់ GreenMetric ។ TVU ក៏បានអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពប្រកបដោយប្រសិទ្ធភាពតាមស្តង់ដារ ISO ៩០០១-២០០០ ចាប់តាំងពីឆ្នាំ ២០០៦និងបានឆ្លងកាត់ ISO ៩០០១-២០០៨, ISO ៩០០១-២០១៥។ មានកម្មវិធីទទួលស្គាល់គុណភាពអប់រំអន្ដរជាតិ FIBAA, AUN-QA,បាននិងកំពុងបន្តពង្រីកការទទួលស្គាល់គុណភាពអប់រំអន្ដរជាតិ AUNសម្រាប់មុខជំនាញសុខាភិបាល កសិកម្ម និងលំដាប់ ABET សម្រាប់មុខជំនាញបច្ចេកវិទ្យា។ល។
សាស្ត្រាចារ្យរងបណ្ឌិតផាម ទៀតខាញ់ សាកលវិទ្យាធិការនៃ TVU បានមានប្រសាសន៍ថា៖ TVU កំពុងខិតខំប្រឹងប្រែងបង្កើតបរិយាកាសអំណោយផលសម្រាប់សង្គមនីយកម្ម នៃការសិក្សា ស្រាវជ្រាវ ការងារនិងការផ្ទេរបច្ចេកវិទ្យាបម្រើសេវាកម្មសហគមន៍។ TVU បានដាក់ចេញនូវវិធីសាស្រ្តអប់រំនិងសិក្សាថ្មីៗយ៉ាងមុតស្រួច, ពង្រីកឱកាសរៀនសូត្រសម្រាប់ប្រជាជន, ពហុមុខជំនាញ, ពហុបណ្តុះបណ្តាលផ្សារភ្ជាប់ជាមួយនឹងអាជីវកម្មនិងសមាហរណកម្មអន្តរជាតិ។ TVU ខិតខំបង្កើនគុណភាពបណ្តុះបណ្តាលនិងសមិទ្ធិផលនានាក្នុងចំណោមនិស្សិត។ អភិវឌ្ឍនិងបំពេញគំរូនៃសាកលវិទ្យាល័យបៃតងឆ្ពោះទៅសាកលវិទ្យាល័យឈ្លាសវៃ ដើម្បីបន្តបញ្ជាក់ពីតួនាទីរបស់ខ្លួនចំពោះបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់និងទូទាំងប្រទេស។
បេសកកម្មបម្រើសង្គម
យោងតាមប្រសាសន៍សាស្ត្រាចារ្យរង បណ្ឌិតផាម ទៀតខាញ់ TVU តែងតែជាទីជម្រើសសម្រាប់និស្សិតក្នុងការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវនិងច្នៃប្រឌិត។ ចាប់ពីគំនិតហាក់បីតូចបំផុតនិងសាមញ្ញបំផុត ប៉ុន្តែតាមរយៈក្រសែភ្នែករបស់និស្សិតបានក្លាយជាគំនិត ផលិតផលដែលមានតម្លៃជាក់ស្តែងខ្ពស់។ នោះគឺជាជំហានជោគជ័យដំបូងក្នុងការស្រាវជ្រាវអនុវត្ត ជាតម្រុយសម្រាប់ប្អូនៗឆ្ពោះទៅផ្តើមអាជីវកម្មថ្មីនាពេលអនាគត។ ជាពិសេស TVU ពង្រីកកម្មវិធីបណ្តុះបណ្តាលឆ្ពោះទៅឧស្សាហកម្មចម្រុះ ឆ្លើយតបតម្រូវការនៃការសិក្សារពេញមួយជីវិតនិងផ្សារភ្ជាប់ជាមួយសហគមន៍ ជាមួយទម្រង់បណ្តុះបណ្តាល co-op ដែលផ្តល់លទ្ធភាពឱ្យនិស្សិតទទួលបានបទពិសោធន៍ការងារនៅក្នុងសហគ្រាស ពង្រីកការសិក្សាមានវិសាលភាពធំធេញចេញខាងក្រៅថ្នាក់រៀន ជួយកាត់បន្ថយប្រាក់ចំណាយវិក្រឹតការសម្រាប់សហគ្រាសនៅពេលជ្រើសបុគ្គលិកចូលបម្រើការងារ។
TVU បានបញ្ចូលវគ្គវិក្រឹតការដូចជាបំណិនទន់ មុខវិជ្ជាសំខាន់ៗក្រៅមុខជំនាញ ព្រមទាំងកម្មវិធីសិក្សាទទួលបានបទពិសោធន៍ពីសហគមន៍ដូចជាកម្មវិធី «ដំណក់ឈាមផ្តល់ទៅ-ជីវិតបន្សល់ទុកមក» «TVU- និយាយថាទេជាមួយកាកសំណល់ប្លាស្ទិច» «ថែរក្សាសុខភាពធ្មេញមាត់សំរាប់សិស្សវិទ្យាល័យ» «TVU Green Campus ដើម្បីសាកលវិទ្យាល័យបៃតងនិរន្តរភាព» «អាហារូបករណ៍បណ្តុះថ្នាលបញ្ញវន្តដល់សិស្សវិទ្យាល័យ» «ថ្ងៃអាទិត្យស្មគ្រចិត្តបៃតង» «ឆ្ពោះទៅភូមិភាគកណ្តាលជាទីស្នេហា» «តុលាការនិម្មិតរបស់និស្សិតចំពោះសិស្សនៅតំបន់វាលរាបទន្លេគឺវឡុង» «អ្នកកម្មសិក្សាសក្តានុពលនៅសហគ្រាស» «ដោះប្តូរនិស្សិតអន្តរជាតិ»។ល។ ព្រមទាំងសកម្មភាពក្រៅម៉ោងសិក្សាជាច្រើនទៀត។
គំនិតផ្តួចផ្តើមបៃតងរបស់និស្សិតជាច្រើនបានបង្កើតឡើង ផលិតផលប្រកបដោយសុវត្ថិភាពនិងសម្របនឹងបរិស្ថានដូចជាការប្រែក្លាយសំបកបង្គា ក្តាមទៅជាថង់ឬដបប្លាស្ទិក ផលិតថ្នាំបង្ការរោគដង្កូវពីផ្លែទៀបព្រៃ ផលិតផលជីវសាស្ត្រណាណូស័ង្កសីដើម្បីការពារជំងឺផ្សិតនិងបាក់តេរីនៅលើដើមឈើហូបផ្លែ ផលិតផលតែស្លឹកក្រខុប។ល។ ក្រុមនិស្សិតសាកលវិទ្យាល័យត្រាវិញថែមបានកែច្នៃកាកសំណល់ជលផលក្លាយជាផលិតផលអាចធ្វើពាណិជ្ជកម្មដាក់លក់នៅទីផ្សារនិងមានលក្ខណៈអប់រំខ្ពស់នៃមសិការថែរក្សាបរិស្ថាន។
ប្អូនង្វៀន ភឿងខាញ់ ជានិស្សិតឆ្នាំទី ៤ ផ្នែកបច្ចេកវិទ្យាវិស្វកម្មគីមី បានចែករំលែកថា៖ ក្រុមយើងខ្ញុំផលិតចេញរបស់របរប្រើប្រាស់ប្រចាំថ្ងៃដូចជាពែង ចាន ស្លាបព្រា ចង្កឹះ បំពង់បឺត ថង់ប្លាស្ទិក ហើយកំពុងបន្តផលិតនូវប្រភេទប្រដាប់លេងរបស់កុមារ និងឧបករណ៍ក្នុងវិស័យសុខាភិបាល។ ចំពោះលោកត្រឹម មីញ ទ្វឹង អតិតនិស្សិតសាកលវិទ្យាល័យត្រាវិញនិងជាកសិករវ័យក្មេងឆ្នើមក្នុងចំណោម៥៦នាក់ ដែលមានកិត្តិយសទទួលបានពានរង្វាន់ លឿង ឌិញគឺវ លើកទី១៥ នៅឆ្នាំ ២០២០។ លោកទទួលបានជោគជ័យនូវគំរូសហករណ៍អង្ករពិសេសត្រាវិញដែលមានឈ្មោះថា "គ្រាប់ពេជ្រនាគ"។ លោកថ្លែងឱ្យដឹងថា៖ ដោយមានបំណងចង់អភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកនិងលើកកម្ពស់ចលនាបង្កើតអាជីវកម្មថ្មី ជួយប្រជាជនឱ្យបង្កើនគុណភាពផលិតផលកសិកម្ម បន្ទាប់ពីការពិចារណាជាច្រើនឆ្នាំមក ខ្ញុំបានសំរេចចិត្តជ្រើសរើសគំរូសហករណ៍ដើម្បីផ្តួចផ្តើមអាជីវកម្មថ្មីដែលគំនិតទាំងនេះមានទាំងនៅរៀននៅឡើយ។
TVU កំពុងដើរលើមាគ៌ាអភិវឌ្ឍពីសាកលវិទ្យាល័យបៃតងនិរន្តរភាពឆ្អោះទៅសាកលវិទ្យាល័យឈ្លាសវៃ រួមចំណែកពង្រឹងគុណភាពបណ្តុះបណ្តាល បញ្ជាក់តួនាទីចំពោះបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមាតុភូមិ តំបន់និងទូទាំងប្រទេស។ សាស្ត្រាចារ្យរង បណ្ឌិតផាម ទៀតខាញ់ -សាកលវិទ្យាធិការ! |