អប់រំ​ផ្សារ​ភ្ជាប់​នឹង​​បុព្វហេតុ​នៃ​ជីវិត

សាកលវិទ្យាល័យត្រាវិញ (TVU) បានចាត់ចូលក្នុងសាកលវិទ្យាល័យកំពូលទាំង ១០០ ដែលមានឥទ្ធិពលនិងវិភាគទានវិជ្ជមានដល់សង្គមយោងតាមចំណាត់ថ្នាក់របស់ WURI Rankingដែលជាប្រព័ន្ធចំណាត់ថ្នាក់នៃសាកលវិទ្យាល័យពិភពលោកដែលមានឥទ្ធិពលពិតប្រាកដ; អស់រយៈពេលជាច្រើនឆ្នាំស្ថិត​នៅ​ក្នុង​លំដាប់ថ្នាក់ ២០០​ នៃ​សាកលវិទ្យាល័យបៃតងប្រកបដោយនិរន្តរភាពតាម​ការ​វាយ​តម្លៃ​នៃUI GreenMetric។ មានកម្មវិធីសិក្សា​ដែលទទួល​ស្គាល់គុណ​ភាព​អប់រំ​លំដាប់​ថ្នាក់​អន្តរជាតិរបស់FIBAA, AUN-QAនិងបន្តពង្រីកការទទួលស្គាល់គុណ​ភាពលំដាប់​​AUN សម្រាប់មុខ​ជំ​នាញលើ​វិស័យ​​វិទ្យាសាស្ត្រសុខាភិបាល កសិកម្ម និងការទទួលស្គាល់គុណភាព​លំដាប់​ABET សម្រាប់មុខ​ជំ​នាញលើវិស័យ​បច្ចេកវិទ្យា។

chung-nhan-quoc-te-1536x33320200714 133711-1536x56020200714 133252-1536x77320200714 133555-1536x81020200714 134206-1536x55420200714 134408-1536x565anh-bai1-03-1024x593

ក្នុងរយៈពេលកន្លងមកTVU បានពង្រីកកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនតាមទិសដៅនៃមុខជំនាញផ្សេងៗបំពេញតាមតម្រូវការនៃការសិក្សាពេញមួយជីវិតសម្រាប់​អ្នក​សិក្សា​ និងផ្សារភ្ជាប់ការ​បណ្តុះ​បណ្តាល​ជា​មួយ​សហគ្រិន​​ អាជីវករ យ៉ាងជិតស្និទ្ធតាម​គំរូសហបណ្តុះបណ្តាល ដែល​ជួយឱ្យ​និស្សិតទទួលបានការអនុវត្តជាក់ស្តែងនិង​បទ​ពិសោធន៍ «វិជ្ជាជីវៈ» ពង្រីកការរៀនសូត្រនៅ​ខាង​ក្រៅសាលា​ដែល​មាន​​​វិសាល​ភាព​​ផ្សារ​ភ្ជាប់​សង្គម​។ ក្រៅពីនោះ​និស្សិតទទួលបាន​ប្រាក់​​ចំណូល​សម្រាប់​ទ្រ​ទ្រង់​ការ​សិក្សា​ និង​សហគ្រិន​ក៏​​​កាត់បន្ថយបាន​ប្រាក់​​ចំណាយនិង​ពេល​វេលា​សម្រាប់​​ការ​បណ្តុះបណ្តាលបុគ្គលិក​ក្រោយ​ពី​សម្ភាសន៍​ជាប់ចូល​បម្រើ​ការ​ងារ។

tai-chinh-ngan-hang-tvu220201111 1607542-Dự-án-Nhựa-sinh-học-từ-vỏ-thủy-sản-25-1536x10251-Dự-án-Mật-dừa-nước-đóng-chai-14-1365x2048

TVU បានបញ្ចូលវគ្គ​វិក្រឹតការ​ដូច​ជា​​បំណិន​ទន់ មុខ​វិជ្ជា​សំខាន់ៗក្រៅ​មុខ​ជំនាញ​ ព្រម​ទាំងកម្មវិធីសិក្សា​ទទួល​បាន​​បទពិសោធន៍​ពី​សហគមន៍​ដូចជាកម្មវិធី «ដំណក់ឈាមផ្តល់ទៅ​-ជីវិត​បន្សល់​ទុក​មក» «TVU- និយាយថាទេជា​មួយកាកសំណល់ប្លាស្ទិច» «ថែរក្សាសុខភាព​ធ្មេញមាត់​​សំរាប់សិស្សវិទ្យាល័យ» «TVU Green Campus ដើម្បី​សាកលវិទ្យាល័យ​បៃ​តង​និរន្តរភាព» «អាហារូបករណ៍​បណ្តុះ​ថ្នាល​បញ្ញវន្តដល់​សិស្ស​វិទ្យាល័យ» «ថ្ងៃ​អាទិត្យស្មគ្រ​ចិត្ត​​បៃតង»​ «ឆ្ពោះ​ទៅ​ភូមិភាគ​កណ្តាល​ជា​ទី​ស្នេហា» «តុលាការ​និម្មិត​របស់​​និស្សិត​ចំពោះ​សិស្ស​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង» «អ្នក​កម្មសិក្សា​សក្តានុពលនៅ​សហគ្រាស» «ដោះ​ប្តូរ​និស្សិត​អន្តរជាតិ»។ល។ ព្រម​ទាំង​សកម្មភាព​​ក្រៅ​ម៉ោង​សិក្សា​ជា​ច្រើន​ទៀត។

គំនិតផ្តួចផ្តើមបៃតងរបស់​និស្សិតជា​ច្រើន​បាន​បង្កើត​ឡើង ផលិតផលប្រកបដោយសុវត្ថិភាពនិង​សម្រប​នឹង​បរិស្ថាន​ដូចជាការប្រែក្លាយសំបក​បង្គា ក្តាមទៅជាថង់​ឬ​ដប​ប្លាស្ទិក ផលិត​ថ្នាំ​បង្ការរោគ​ដង្កូវ​ពី​ផ្លែ​ទៀប​ព្រៃ​ ផលិត​ផល​ជីវសាស្ត្រ​ណាណូ​ស័ង្កសីដើម្បីការពារជំងឺផ្សិតនិងបាក់តេរីនៅលើដើមឈើហូបផ្លែ ផលិតផលតែស្លឹកក្រ​ខុប។ល។ ក្រុម​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ថែម​បាន​កែ​ច្នៃ​​កាក​សំណល់​ជលផល​ក្លាយ​ជា​ផលិតផល​អាចធ្វើ​ពាណិជ្ជកម្ម​​ដាក់​លក់​នៅ​ទី​ផ្សារ​និង​មាន​លក្ខណៈ​​អប់រំ​ខ្ពស់​នៃ​មសិការ​ថែ​រក្សា​បរិស្ថាន។

anh 1 figythuan-2-1-1613290295729

ប្អូន​ង្វៀន ភឿងខាញ់ ជា​និស្សិត​ឆ្នាំ​ទី ៤ ផ្នែកបច្ចេកវិទ្យាវិស្វកម្មគីមី បានចែករំលែកថា៖ ក្រុមយើង​ខ្ញុំ​ផលិតចេញ​របស់​របរ​ប្រើប្រាស់ប្រចាំថ្ងៃដូចជាពែង ចាន ស្លាបព្រា ចង្កឹះ បំពង់បឺត ថង់ប្លាស្ទិក ហើយ​កំពុង​បន្ត​ផលិត​​នូវ​ប្រភេទ​ប្រដាប់​លេង​របស់​កុមារ និង​ឧបករណ៍ក្នុង​វិស័យ​សុខាភិបាល។ ចំពោះ​លោកត្រឹម មីញ ទ្វឹង អតិត​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​និង​​ជាកសិករវ័យក្មេងឆ្នើមក្នុង​ចំណោម​៥៦នាក់ ដែលមានកិត្តិយសទទួលបានពានរង្វាន់ លឿង ឌិញ​គឺវ លើកទី១៥ នៅឆ្នាំ ២០២០។ លោកទទួល​បាន​ជោគ​ជ័យ​នូវ​​​គំរូសហករណ៍អង្ករពិសេសត្រាវិញដែល​មាន​ឈ្មោះ​ថា "គ្រាប់ពេជ្រ​នាគ"។ លោក​ថ្លែង​ឱ្យ​ដឹង​ថា៖ ដោយមានបំណងចង់អភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកនិងលើកកម្ពស់ចលនាបង្កើត​អាជីវកម្មថ្មី ជួយប្រជាជនឱ្យបង្កើនគុណភាពផលិតផលកសិកម្ម បន្ទាប់ពីការពិចារណាជាច្រើនឆ្នាំ​មក​ ខ្ញុំបានសំរេចចិត្តជ្រើសរើសគំរូសហករណ៍ដើម្បី​ផ្តួច​ផ្តើម​អាជីវកម្មថ្មី​ដែល​គំនិត​ទាំង​នេះ​មាន​ទាំង​​នៅ​រៀន​នៅ​ឡើយ។

មាន​គោល​នយោបាយ​ល្អ​សម្រាប់​អ្នក​សិក្សា

សាលាអនុវត្តគោលការណ៍នៃការលើកលែងបង់ថ្លៃសិក្សា ១០០% សម្រាប់និស្សិតដែលកំពុងសិក្សាគរុកោសល្យមត្តេយ្យ គរុកោសល្យ​អប់រំបឋម គរុកោសល្យភាសាខ្មែរ​ គរុកោសល្យអក្សរសាស្ត្រ​ និងប្រគំ​ឧបករណ៍តន្រ្តីខ្មែរ​បុរាណ។

គោលនយោបាយផ្តល់អាហារូបករណ៍ដើម្បីលើកទឹកចិត្តនិស្សិតស្រី (ស្មើនឹង ៥០ ភាគរយនៃថ្លៃសិក្សានៅសាកលវិទ្យាល័យទាំងមូល) សម្រាប់និស្សិតស្រីដែលកំពុងសិក្សាជំនាញវិស្វកម្មនិងបច្ចេកវិទ្យាដូចជាវិស្វកម្មមេកានិច វិស្វកម្មរថយន្ត វិស្វកម្មសំណង់ វិស្វកម្មដឹកជញ្ជូន វិស្វកម្មអគ្គិសនី - អេឡិចត្រូនិច ការគ្រប់គ្រងនិងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម។ មុខ​ជំនាញ គីមីវិទ្យាអនុវត្ត (ស្មើនឹង ៣០% នៃថ្លៃសិក្សាពេញ) ។

IMG 7076-1536x1024

IMG 2623-1536x1024

ជំនួយ​ប្រាក់កម្ចី​សម្រាប់​និស្សិត​មាន​គម្រោង​ផ្តើមអាជីវកម្ម​ថ្មី​ចំនួន ៥០ លានដុង / ០១ គម្រោងដែលអាចធ្វើទៅបាន ដោយមានអត្រាការប្រាក់ទាបបំផុតពីមូលនិធិសហគ្រិនភាព​របស់TVU។ 

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អប់រំ​ផ្សារ​ភ្ជាប់​នឹង​​បុព្វហេតុ​នៃ​ជីវិត