ទិវា​ភាសាអង់គ្លេស​សម្រាប់​សិស្ស​និង​និស្សិតសាកលវិទ្យាល័យ​ត្រាវិញ

(TVU) - នាថ្ងៃទី ១៩ ឧសភាឆ្នាំ ២០២១ ទិវា​ភាសាអង់គ្លេស​សម្រាប់​​សិស្ស​-និស្សិតឆ្នាំ​២០២១ បាន​រៀប​ចំឡើងនៅ​សាកលវិទ្យាល័យ​ត្រាវិញ​ដោយ​គណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ លោក​ ង្វៀន ង៉ុក​លឿង ជា​លេខាធិការនៃ​គណៈកម្មាធិការសម្ព័ន្ធ​យុវជនកណ្តាល​បានអញ្ជើញ​ចូលរួមនិងថ្លែងសុន្ទរកថាបើក​នៃ​កម្មវិធី។​

IMG 9326

ទិវា​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​​បង្ក​​ទីលាន​កម្សាន្ត​​ផង​សិក្សា​ផង​សម្រាប់​និស្សិត​លើក​កម្ពស់​សមត្ថភាព​និយាយ​ភាសា​អង់​គ្លេស​ និង​ប្រឡង​ប្រកួត​អង្រួន​ជួង​មាស​ ឆ្លើយ​សំណួរ​ ​ជម្រុះ​ស្វែង​រក​បេក្ខជន​ដែល​មាន​ទេពកោកល្យ​​ខ្ពស់​ទទួល​បាន​ជ័យលាភី។

IMG 9374IMG 9390

និស្សិត​ចូល​រួម​កម្មវិធី​នេះ​ទទួល​បាន​ចំណេះ​ដឹងនិង​បំណិន​ជា​ច្រើន​​ត្រៀម​លក្ខណៈ​ក្នុង​​​​បរិបទ​សង្គម​ថ្មី​នៃ​ទំនោរ​សមាហរណកម្មអន្តរជាតិ។ ទន្ទឹម​នឹង​នោះ​និស្សិត​នៅ​ទទួល​បាន​អាហារូប​ករណ៍​ចំនួន​២០​ចំ​ណែក​សម្រាប់​ទ្រ​ទ្រង់​ការ​សិក្សា​ក្នុង​មួយ​ចំណែក​១លានដុង។

IMG 9450IMG 9501IMG 9571IMG 9580IMG 9583

លោក ត្រឹង ហ្វាងខាញ់​វឹន ជា​អ្នក​វាគ្មិន​មួយ​រូប​ក្នុង​កម្មវិធី​នេះ លោក​ថ្លែង​ថា​ ក្នុង​បរិបទ​សង្គម​ថ្មី​ដូច​បច្ចុប្បន្ន​នេះ​ភាសា​អង់​គ្លេស​ជា​កូន​សោ​គន្លឹះ​សម្រាប់​បុគ្គល​ម្នាក់​ និងជា​ត្រី​វិស័យ​សម្រាប់​អ្នក​​ឈាន​ជើង​ចេញពិភព​​លោក​។ យុវជន​សម័យ​ ៤.០ ទាម​ទារ​ការ​សកម្ម​ចេញ​ពី​សមត្ថភាព​របស់​ខ្លួន​ពិតៗ ត្រូវ​លត់​ដំ​និង​ទទួល​ចំណេះ​ដឹង​ថ្មីៗ​ជា​និច្ច​ ចេះ​ទាញ​យក​ផល​ប្រយោជន៍​នៃ​ការ​សិក្សា​មក​អនុវត្ត​ជាក់​ស្តែង​ក្នុង​កិច្ច​ការ​ងារ​និង​ពិសេស​ទៅ​ទៀត​គឺ​​អាកប្បកិរិយា​មារយាទ​​​​របស់​បុគ្គល​ម្នាក់ៗ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ទិវា​ភាសាអង់គ្លេស​សម្រាប់​សិស្ស​និង​និស្សិតសាកលវិទ្យាល័យ​ត្រាវិញ