សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ធ្វើ​បទ​បង្ហាញតាម​ប្រព័ន្ធ​អន់ឡាញ​នៅ​សិក្ខាសាលា​អន្តរជាតិ​លើក​ទី១៧

(TVU) - នាថ្ងៃទី ២៣ មិថុនា សាស្រ្តាចារ្យនៃ​មហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យាចំណុះ​សាកលវិទ្យាល័យត្រាវិញបានចូលរួមសិក្ខា​សាលា​ទអន្ដរជាតិ CDIO លើកទី ១៧ ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យជូឡាឡុងកន និងសាកលវិទ្យាល័យបច្ចេកវិទ្យា Rajamangala Thanyaburi ប្រទេស​ថៃ​។ សិក្ខា​សាលា​ អនុវត្ត​ទៅ​ចាប់​ពីថ្ងៃទី ២១ ខែមិថុនាដល់ថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០២១ នឹងត្រូវប្រព្រឹត្ត​ឡើងតាម​ប្រព័ន្ធ​អន់ឡាញ​។

cdio-tvu002-1536x864

សិក្ខា​សាលា​មានអត្ថបទចូល​រួម​ជាង ១៥០ នៃ​​អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រមកពីបណ្តា​ប្រទេសចំនួន ២០។ អ្នករៀបចំកម្មវិធីបានជ្រើសរើសយកអត្ថបទចំនួន ៦៧ ដែលជា​អត្ថបទ​មាន​សារៈ​ចុះ​ក្នុង​កម្រង​អត្ថបទ​សិក្ខា​សាលា​។ សាកលវិទ្យាល័យត្រាវិញគឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យពីរនៅប្រទេសវៀតណាមដែលមាន​អត្ថបទត្រូវបានជ្រើសរើសចុះ​ក្នុង​កម្រង​អត្ថបទ​សិក្ខា​សាលា​និងត្រូវបានអញ្ជើញឱ្យចូលរួមធ្វើបទបង្ហាញ។ សិក្ខាសាលានេះត្រូវបានបែងចែកជាក្រុម​ក្រោមប្រធានបទសំខាន់ៗ ដូចជា៖ ការជឿនលឿនផ្នែកស្រាវជ្រាវ CDIO ការអនុវត្ត CDIO និងការស្រាវជ្រាវផ្នែកវិស្វកម្ម។

ក្រុមសាស្រ្តាចារ្យនៃសាកលវិទ្យាល័យត្រាវិញស្ថិតនៅ​ក្រុម ១៥.១ ស្តីពីប្រធានបទនៃការអនុវត្ត CDIO ដឹកនាំដោយលោកបណ្ឌិតកេងវ៉ាជូជូ សាកលវិទ្យាល័យពហុបច្ចេកទេសណានយ៉ាង - សិង្ហបុរី។ អ្នកនិពន្ធបានបញ្ជាក់ពីទស្សនៈនិងបទពិសោធន៍របស់ពួកគេក្នុងការរៀបចំវាយតម្លៃគម្រោងនៅពេលបង្រៀនកម្មវិធីបណ្តុះបណ្តាលដល់វិស្វករព័ត៌មានវិទ្យាតាមទិសដៅ CDIO នៃសាកលវិទ្យាល័យត្រាវិញ។ សិក្ខា​សាលា​គឺជាសកម្មភាពសិក្សាអន្តរជាតិមួយដែលធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីផ្តល់ឱកាសដល់សាលាដែល​ជាសមាជិករបស់ CDIO ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងចែករំលែកការស្រាវជ្រាវនិងការច្នៃប្រឌិតថ្មីៗ ដើម្បីជួយដល់ដំណើរការនៃការអនុវត្ត CDIO។ នេះជាលើកទី ២ដែលសាកលវិទ្យាល័យត្រាវិញបានចូលរួមសិក្ខា​សាលា និង​បានរួមចំណែកលើកស្ទួយគោល​ជំហរនិងផ្សព្វ​ផ្សាយ​វប្បធម៌​ស្រាវជ្រាវ​​របស់សាកលវិទ្យាល័យត្រាវិញ​ជា​មួយ​ដៃ​គូ​លើ​ឆាកអន្តរជាតិ។

cdio-tvu003cdio-tvu001