សិក្ខាសាលា៖ ការអភិវឌ្ឍធនធានមនុស្ស​ប្រកបដោយគុណភាពក្នុងបរិបទសមាហរណកម្ម

នាថ្ងៃទី ១៨ ខែមិថុនាសាកលវិទ្យាល័យត្រាវិញបានរៀបចំសិក្ខាសាលាដែល​មាន​ប្រធានបទ«អភិវឌ្ឍធនធានមនុស្ស​ប្រកបដោយគុណភាពក្នុងបរិបទសមាហរណកម្ម៖ តួនាទីរបស់សាកលវិទ្យាល័យ»ដែល​មានសមាជិក​ចូលរួមជាង ១០០ នាក់ ជាអ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង និងសាស្ត្រាចារ្យអញ្ជើញ​មកពីប្រទេសវៀតណាម សហរដ្ឋអាមេរិក ហ្វីលីពីន និងថៃ និងសិក្ខា​សាលា​ប្រព្រឹត្ត​ទៅ​តាម​បណ្តាញ​ប្រព័ន្ធ​អនឡាញ។

Thay-Nguyen-1536x1024

គោលបំណងនៃសិក្ខាសាលាគឺបង្កើតស្ពាននិងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យត្រាវិញនិងដៃគូក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រផ្លាស់ប្តូរនិងបណ្តុះបណ្តាល។

លោកង្វៀន វ៉ាន់ង្វៀននាយកវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្ស​នៃ​សាកលវិទ្យាល័យត្រាវិញមានប្រសាសន៍ថា៖ សិក្ខាសាលានេះគឺជាឱកាសសម្រាប់អ្នកស្រាវជ្រាវផ្លាស់ប្តូរបទពិសោធន៍ លទ្ធផល និងសមិទ្ធិផលស្រាវជ្រាវទាំងក្នុងនិងក្រៅប្រទេស។

គណកម្មការ​រៀប​ចំកម្មវិធីបានថ្លែង​ថា អ្នក​ចូល​រួម​ទទួលបាន​អត្ថបទ​ស្រាវជ្រាវ​ជាង​ ៥០ អត្ថបទ​ និងអត្ថបទ​ស៊ីជម្រៅចំនួន ១៣ សរសេរ​ទ្វេភាសា​លើវិស័យសេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

Toan-canh-hoi-thao

សិក្ខាសាលាទទួលបានការចែករំលែកបទពិសោធន៍ ភាក្សាយោបល់ជាក់ស្តែងនៃ​អ្នកស្រាវជ្រាវ ស្វែង​រក​នូវ​​វិធីសាស្ត្របណ្តុះបណ្តាល និងទិសដៅសម្រាប់សាកលវិទ្យាល័យត្រាវិញត្រាវិញ​ ក៏ដូចសាកលវិទ្យាល័យនានាជា​ដៃ​គូ​ ជុំវិញ​បញ្ហា​បណ្តុះ​បណ្តាល​ និងអភិវឌ្ឍ​ធនធានមនុស្សមានគុណភាពដើម្បីបំពេញតម្រូវ​ការនៃយុគសម័យ​សមាហរណកម្មនិងសាកលភាវូបនីយកម្ម។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខាសាលា៖ ការអភិវឌ្ឍធនធានមនុស្ស​ប្រកបដោយគុណភាពក្នុងបរិបទសមាហរណកម្ម