នាថ្ងៃទី ១៨ ខែមិថុនាសាកលវិទ្យាល័យត្រាវិញបានរៀបចំសិក្ខាសាលាដែលមានប្រធានបទ«អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពក្នុងបរិបទសមាហរណកម្ម៖ តួនាទីរបស់សាកលវិទ្យាល័យ»ដែលមានសមាជិកចូលរួមជាង ១០០ នាក់ ជាអ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង និងសាស្ត្រាចារ្យអញ្ជើញមកពីប្រទេសវៀតណាម សហរដ្ឋអាមេរិក ហ្វីលីពីន និងថៃ និងសិក្ខាសាលាប្រព្រឹត្តទៅតាមបណ្តាញប្រព័ន្ធអនឡាញ។
គោលបំណងនៃសិក្ខាសាលាគឺបង្កើតស្ពាននិងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យត្រាវិញនិងដៃគូក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រផ្លាស់ប្តូរនិងបណ្តុះបណ្តាល។
លោកង្វៀន វ៉ាន់ង្វៀននាយកវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សនៃសាកលវិទ្យាល័យត្រាវិញមានប្រសាសន៍ថា៖ សិក្ខាសាលានេះគឺជាឱកាសសម្រាប់អ្នកស្រាវជ្រាវផ្លាស់ប្តូរបទពិសោធន៍ លទ្ធផល និងសមិទ្ធិផលស្រាវជ្រាវទាំងក្នុងនិងក្រៅប្រទេស។
គណកម្មការរៀបចំកម្មវិធីបានថ្លែងថា អ្នកចូលរួមទទួលបានអត្ថបទស្រាវជ្រាវជាង ៥០ អត្ថបទ និងអត្ថបទស៊ីជម្រៅចំនួន ១៣ សរសេរទ្វេភាសាលើវិស័យសេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
សិក្ខាសាលាទទួលបានការចែករំលែកបទពិសោធន៍ ភាក្សាយោបល់ជាក់ស្តែងនៃអ្នកស្រាវជ្រាវ ស្វែងរកនូវវិធីសាស្ត្របណ្តុះបណ្តាល និងទិសដៅសម្រាប់សាកលវិទ្យាល័យត្រាវិញត្រាវិញ ក៏ដូចសាកលវិទ្យាល័យនានាជាដៃគូ ជុំវិញបញ្ហាបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សមានគុណភាពដើម្បីបំពេញតម្រូវការនៃយុគសម័យសមាហរណកម្មនិងសាកលភាវូបនីយកម្ម។