សាកលវិទ្យាល័យ​ជា​ច្រើន​នៅ​តំបន់​វាលរាប​ទន្លេគឺវ​ឡុងបាន​បើក​បញ្តាញ​ជំនួយ​និស្សិត​ផ្តើម​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ

ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ បណ្ឌិត ង្វៀន មីញហ្វា សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ថ្លែង​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​ពិភាក្សា​យោបល់​បើក​បញ្តាញជំនួយ​និស្សិត​ផ្តើម​អាជីវកម្ម​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដោយ​មាន​ការ​ចូល​រួម​ពី​សាកលវិទ្យាល័យ​នានា​ចំនួន ១៩ បាន​រៀប​ចំឡើង​នៅ​ថ្ងៃទី ១៤ ខែ​កក្កដា​កន្លង​ទៅតាម​ប្រព័ន្ធ​អនឡាញ។

du-an-khoi-nghiep-sv-nhua-sinh-hoc-tu-vo-thuy-san-1-1626320590145

រួម​មាន​សាកលវិទ្យាល័យ​ត្រាវិញ សាកលវិទ្យាល័យ​ដុង​ថាប សាកលវិទ្យាល័យ​សេដ្ឋកិច្ច​ទីក្រុង​ហូជីមិញ(សាខាវិញឡុង)​ សាកលវិទ្យាល័យ FPT កើងធើ។ល។

កិច្ច​ពិភាក្សា​នេះ​មាន​វត្ថុបំណង​ជំរុញ​ស្មារតី​ ចំណេះ​ដឹង​ បំណិន​ផ្តើម​អាជីវកម្មសម្រាប់​និស្សិត​និង​អតីតនិស្សិត។

កសាងនិង​ពង្រឹង​​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​សាកលវិទ្យាល័យ​ក្នុង​តំបន់​ដោយ​វិធី​ជំរុញ​សកម្មភាព​រួម​គ្នា​​ផ្អែក​លើ​គោល​ការ​លើក​កម្ពស់ចំណេះ​វិជ្ជា​ជីវៈ បំណិន​ផ្តើម​អាជីវកម្ម​សម្រាប់​និស្សិតនិង​អតីត​និស្សិត។

បង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយភាពចុះសម្រុងនិងភាពពេញលេញក្នុងចំណោមសមាជិកបណ្តាញដើម្បីបង្កើនធនធានដែលមាននៅក្នុងស្ថាប័ននីមួយៗជួយគាំទ្រដល់និស្សិតនិងអតីតនិស្សិតក្នុងការចាប់ផ្តើមអាជីវកម្មនៅក្នុងបរិយាកាសអំណោយផលបំផុតដែលអាចធ្វើទៅបាន។ សហការ​រវាង​សមាជិក ដើម្បី​អនុវត្តគម្រោងអន្តរជាតិនិងស្រាវជ្រាវ​អំពី​ការ​ធ្វើ​អាជីវកម្ម​ដោយ​គំនិត​ច្នៃ​ប្រឌិត។

ក្នុង​កិច្ច​​ពិភាក្សា​នេះ សាកលវិទ្យាល័យ​ទាំង​ឡាយ​បានឯកភាព​​​និង​ដាក់​ចេញ​នូវ​បទប្បញ្ញត្តិ​អនុវត្ត​រួម​នៃ​បញ្តាញ​ជំ​នួយ​និស្សិត​ក្នុង​កិច្ច​ផ្តើម​អាជីវកម្ម​ ក៏ដូច​ជា​ផែន​ការសកម្មភាព​របស់​បញ្តាញ​នេះ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ជា​ច្រើន​នៅ​តំបន់​វាលរាប​ទន្លេគឺវ​ឡុងបាន​បើក​បញ្តាញ​ជំនួយ​និស្សិត​ផ្តើម​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ