សាកលវិទ្យាល័យជាច្រើននៅតំបន់វាលរាបទន្លេគឺវឡុងបានបើកបញ្តាញជំនួយនិស្សិតផ្តើមអាជីវកម្មតាមប្រព័ន្ធអនឡាញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 23 កក្កដា 2021
- ចុចដង៖ 430
ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ បណ្ឌិត ង្វៀន មីញហ្វា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញថ្លែងឱ្យដឹងថា កិច្ចប្រជុំពិភាក្សាយោបល់បើកបញ្តាញជំនួយនិស្សិតផ្តើមអាជីវកម្មនៅតំបន់វាលរាបទន្លេគឺវឡុងដោយមានការចូលរួមពីសាកលវិទ្យាល័យនានាចំនួន ១៩ បានរៀបចំឡើងនៅថ្ងៃទី ១៤ ខែកក្កដាកន្លងទៅតាមប្រព័ន្ធអនឡាញ។
រួមមានសាកលវិទ្យាល័យត្រាវិញ សាកលវិទ្យាល័យដុងថាប សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ(សាខាវិញឡុង) សាកលវិទ្យាល័យ FPT កើងធើ។ល។
កិច្ចពិភាក្សានេះមានវត្ថុបំណងជំរុញស្មារតី ចំណេះដឹង បំណិនផ្តើមអាជីវកម្មសម្រាប់និស្សិតនិងអតីតនិស្សិត។
កសាងនិងពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យក្នុងតំបន់ដោយវិធីជំរុញសកម្មភាពរួមគ្នាផ្អែកលើគោលការលើកកម្ពស់ចំណេះវិជ្ជាជីវៈ បំណិនផ្តើមអាជីវកម្មសម្រាប់និស្សិតនិងអតីតនិស្សិត។
បង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយភាពចុះសម្រុងនិងភាពពេញលេញក្នុងចំណោមសមាជិកបណ្តាញដើម្បីបង្កើនធនធានដែលមាននៅក្នុងស្ថាប័ននីមួយៗជួយគាំទ្រដល់និស្សិតនិងអតីតនិស្សិតក្នុងការចាប់ផ្តើមអាជីវកម្មនៅក្នុងបរិយាកាសអំណោយផលបំផុតដែលអាចធ្វើទៅបាន។ សហការរវាងសមាជិក ដើម្បីអនុវត្តគម្រោងអន្តរជាតិនិងស្រាវជ្រាវអំពីការធ្វើអាជីវកម្មដោយគំនិតច្នៃប្រឌិត។
ក្នុងកិច្ចពិភាក្សានេះ សាកលវិទ្យាល័យទាំងឡាយបានឯកភាពនិងដាក់ចេញនូវបទប្បញ្ញត្តិអនុវត្តរួមនៃបញ្តាញជំនួយនិស្សិតក្នុងកិច្ចផ្តើមអាជីវកម្ម ក៏ដូចជាផែនការសកម្មភាពរបស់បញ្តាញនេះ។