សាកលវិទ្យាល័យត្រាវិញរួមសហការដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបុគ្គលិក និងកម្មករ

សាកលវិទ្យាល័យត្រាវិញបានសហការជាមួយមជ្ឈមណ្ឌលសុខាភិបាល​ខេត្ត​ត្រាវិញ និងមន្ទីរពេទ្យនៃ​សាកលវិទ្យាល័យត្រាវិញ ដើម្បី​ចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ ដល់បុគ្គលិក​ និង​កម្មករ​​ខេត្តត្រាវិញ។

Pic3. Covid vaccince

 

នៅថ្ងៃទី ៥ ទី ៦ និងទី ៧ ខែសីហាឆ្នាំ ២០២១ នៅទីតាំង​​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សាកលវិទ្យាល័យត្រាវិញបានចាក់​វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូស​ទី​១ ជូនបុគ្គលិក​ជាង​ ២ ពាន់នាក់ដែលកំពុងបម្រើការងារនៅទីភ្នាក់ងារ អង្គភាពរដ្ឋបាលក្នុង​ខេត្ត និង​ចាក់ដូសទី​​២ ​ជាង១៤០០ នាក់ចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែសីហាឆ្នាំ២០២១។

 

ទន្ទឹមនឹង​នោះ ចាប់ពីថ្ងៃទី១១ ខែសីហាឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែសីហាឆ្នាំ២០២១ ការចាក់វ៉ាក់សាំង​ដូស​ទី​១ នឹងបន្តផ្តល់ជូនដល់បុគ្គលិក គ្រូបង្រៀន និងកម្មករជាង ៨.០០០ នាក់នៅក្នុងខេត្ត។ ជាពិសេសនៅក្នុង​ថ្ងៃទី១២ និង១៣ ខែសីហា សាលាក៏​បានពន្លឿនការ​ចាក់វ៉ាក់សាំង និងចាក់​​សម្រេច​បាន​ ៤.០០០នាក់។

 

សាកលវិទ្យាល័យបានប្រមូលផ្ដុំ​​បុគ្គលិក​និងនិស្សិតជិត ៨០នាក់នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ-ឱសថសាស្ត្រ​ និងមន្ទីរពេទ្យរបស់​សាលា​ដើម្បីជំនួយ​​ និង​ឧបត្ថម្ភដល់​​ការងារ​ចាក់វ៉ាក់សាំង​​នៅ​សាលា។ ទីតាំង​ចាក់វ៉ាក់សាំងនៅសាកលវិទ្យាល័យត្រាវិញ​ធានា​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាមបទបញ្ជាស្តីពីការបង្ការ និង​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩។ ដំណើរការនៃការ​ចាក់វ៉ាក់សាំងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។ សាកលវិទ្យាល័យត្រាវិញ​នឹងបន្តការ​ចូលរួមក្នុងការចាក់វ៉ាក់សាំង​​​ជាបន្តបន្ទាប់ជូនប្រជាជន។

Pic4. Covid vaccince

 

ក្នុងអំឡុងពេលនៃការចាក់វ៉ាក់សាំងនៅសាកលវិទ្យាល័យត្រាវិញ មន្ទីរពេទ្យនៃ​សាកលវិទ្យាល័យត្រាវិញបានរៀបចំសម្ភារៈ បរិក្ខារ ឧបករណ៍ ថ្នាំព្យាបាល ថ្នាំសង្គ្រោះបន្ទាន់ ឧបករណ៍វេជ្ជសាស្ត្រសម្រាប់​សង្គ្រោះបន្ទាន់ ព្រមទាំង​​រថយន្តសង្គ្រោះបន្ទាន់ បុគ្គលិកសង្គ្រោះបន្ទាន់ប្រចាំការ​ដើម្បីដោះស្រាយរាល់​​ការប្រតិកម្ម​ក្រោយពេល​ដែល​ចាក់វ៉ាក់សាំង។ ​​ទន្ទឹម​ជាមួយ​នេះផង​ដែរ ​សាកលវិទ្យាល័យ​ត្រាវិញក៏​បាន​ចាត់​​​​បុគ្គលិកឱ្យ​ចូលរួម​ដើម្បី​​ធ្វើ​ការពិនិត្យមុន ការ​ចាក់​វ៉ាក់សាំង និងការងារ​ជំនួយ​ផ្សេងៗ​ទៀត​ផង​ដែរ​។

Pic5. Covid vaccince

 

ក្នុងរយៈពេលកន្លងមក សាកលវិទ្យាល័យបានអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​សារ​អប់​រំ​​ 5Kធានាបាននូវសុវត្ថិភាពដល់​បុគ្គលិក គ្រូបង្រៀន​ និងនិស្សិតដែលកំពុងសិក្សានៅសាលា។ ក្នុងពេលជាមួយគ្នានេះ សាកលវិទ្យាល័យបាន​រក្សាល្អ​សកម្មភាព​​សិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល និងសកម្មភាព​បង្រៀន​និង​រៀន​តាមប្រព័ន្ធ​អនឡាញ​សម្រាប់​និស្សិត​ផង​ដែរ​។

ប្រែដោយ៖​ Se Ha

 

 

 

 

 

 

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញរួមសហការដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបុគ្គលិក និងកម្មករ