សាកលវិទ្យាល័យត្រាវិញជូនអំណោយ និងសម្ភារៈប្រើប្រាស់ចាំបាច់ដើម្បីជួយដល់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់ត្រូវបិទខ្ទប់ និងធ្វើចត្តាឡីស័កដោយសារផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ covid-19

ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា សាកលវិទ្យាល័យត្រាវិញបានបង្កើត​គណៈប្រតិភូដើម្បី​ទៅសួរសុខទុក្ខ និងចែកអំណោយជា​សម្ភារៈ​ប្រើ​ប្រាស់​ចាំបាច់ចំនួន ៣១០ ដល់ប្រជាជនដែលកំពុង​រស់​នៅក្នុង​​តំបន់​​ត្រូវ​បិទ​ខ្ទប់ និង​​ធ្វើ​ចត្តាឡីស័ក​​ដោយសារផលប៉ះពាល់ពី​ការរីករាលដាលនៃជំងឺកូវីដ-១៩​ នៅក្នុងស្រុកថ្កូវ ស្រុក​យ្វៀនហាយ ស្រុក​កូវកែនិង និង​សង្កាត់​ចំនួន​០៣ នៃទីក្រុងត្រាវិញ។

Pic7.  Gift for Paintaint

លោកស្រី Quach Thi Vu Hue ប្រធាន​សហជីពមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញបាន ឲ្យដឹងថា ចំនួនអំណោយដែលបានផ្តល់ជូនក្នុងលើក​នេះមានតម្លៃជាង ៨៥លានដុង ហើយ​ថវិកានេះជាការ​​​​រួម​វិភាគទាន​​ពីបុគ្គលិក សមាជិកសហជីព និងអ្នក​ធ្វើការ​ដែលកំពុងបំពេញ​ការងារ​នៅ​សាកលវិទ្យាល័យត្រាវិញ។

អំណោយចំនួន ២៤០ ត្រូវបានផ្តល់ជូនគ្រួសារដែលជួបការលំបាកហើយ​ដែលកំពុង​រស់​នៅក្នុង​​តំបន់​​ត្រូវ​បិទ​ខ្ទប់ និង​​ធ្វើ​ចត្តាឡីស័ក​​ដោយសារផលប៉ះពាល់ពី​ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅ​ក្នុង​ស្រុកចំនួន០៣​របស់​ខេត្ត​ត្រាវិញ​។ ព្រម​ទាំង​ផ្ដល់​ជូន​សម្ភារៈ​ប្រើ​ប្រាស់​ចាំបាច់ចំនួន ៧០ ដល់​ប្រជាជន​ក្រីក្រនិងជួបការលំបាក​ក្នុង​សង្កាត់​ចំនួន​០៣ របស់​ទីក្រុងត្រាវិញ។ ក្នុងពេលជាមួយគ្នានេះផងដែរ​ សាកលវិទ្យាល័យ​ត្រាវិញ​ក៏​បានផ្តល់អំណោយចំនួន ០៨ ជូន​ដល់វេជ្ជបណ្ឌិត និងអ្នកជំងឺនៅមន្ទីរពេទ្យ​បណ្ដោះអាសន្ន​ចំនួន ០៧ និងមណ្ឌល​ចត្តាឡីស័ក​នៃខេត្តត្រាវិញ​ផង​ដែរ​។

Pic8.  Gift for Paintaint

ប្រគល់​អំណោយ​ជូន​ថ្នាក់ដឹកនាំនៃ​គណៈកម្មាធិការ​ប្រជាជនឃុំថាញ់សឺន ស្រុក​ថ្កូវ

Pic9.  Gift for Paintaint

ប្រគល់​អំណោយ​ជូន​មន្ទីរ​ពេទ្យ​បណ្ដោះអាសន្ន​ចំនួន​០៧ និង​មណ្ឌល​ចត្តាឡីស័ក​នៃ​ខេត្ត​ត្រា​វិញ​

សកម្មភាព​ទាំង​នេះគឺជាសកម្មភាពដ៏មានអត្ថន័យរបស់សាកលវិទ្យាល័យត្រាវិញក្នុងគោលបំណងជួយឱ្យមូលដ្ឋានមានធនធានកាន់តែច្រើនថែមទៀត​ ប្រឈមមុខនឹងស្ថានភាពកាន់​តែ​ស្មុគស្មាញ​នៃការរីករាលដាល​នៃ​ជំងឺកូវីដ-១៩ ។

ប្រែដោយ៖​ Se Ha

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញជូនអំណោយ និងសម្ភារៈប្រើប្រាស់ចាំបាច់ដើម្បីជួយដល់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់ត្រូវបិទខ្ទប់ និងធ្វើចត្តាឡីស័កដោយសារផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ covid-19