សម្ព័ន្ធ​យុវជន​នៃ​សាកលវិទ្យាល័យត្រាវិញ បានជូន​ទឹកដោះគោជាង ៥ម៉ឺនប្រអប់ដល់កុមារដែលកំពុង​ជួបការលំបាក

នៅថ្ងៃទី​១០ ខែសីហា ឆ្នាំ២០២១ សម្ព័ន្ធ​យុវជន​នៃសាកលវិទ្យាល័យត្រាវិញបានជូន​ទឹកដោះគោសុធ្ធ​​​ចំនួន ១.០៤៨ កេស​ ដែល​ស្មើនឹង​ជាង ៥​ម៉ឺនប្រអប់សម្រាប់កុមារដែលកំពុង​ជួបការលំបាកនៅតាម​ស្រុក​​ ទីរួមខេត្តនានា​នៃ​ខេត្ត​ត្រាវិញ។

Pic8.Milkgiven3

កម្មវិធី «តំណក់​ទឹកដោះគោសម្រាប់ប្អូនៗ» បាន​បំផុស​ផ្សព្វផ្សាយ​​ដោយសម្ព័ន្ធ​យុវជន​នៃសាកលវិទ្យាល័យត្រាវិញបានប្រមូលថវិកាប្រមាណ ៣០០ លានដុងពីអ្នកឧបត្ថម្ភទាំង​ឡាយនៅ​​ក្នុងនិង​ក្រៅ​ប្រទេស​។ ថវិកាទាំងអស់នេះ​ត្រូវបានសម្ព័ន្ធ​យុវជន​នៃ​សាលា​​យកទៅទិញទឹកដោះគោហើយប្រគល់​ជូន​សម្ព័ន្ធ​យុវជន​​ស្រុកនិងក្រុងចំនួន ៩ នៃខេត្តត្រាវិញដើម្បីចែកជូនដល់ប្អូនៗ​កុមារ។ ក្នុងនោះសម្ព័ន្ធយុវជនស្រុកយ្វៀន​ហាយ​ទទួលបាន​​​ចំនួន​ ៦៤១កេស ស្រុក​ថ្កូវ​ចំនួន​ ១៤៦កេស និង​ទីក្រុងត្រាវិញចំនួន ១០៣កេស​ ហើយចំនួន​ដែល​នៅសល់គឺ​ត្រូវបានចែកចាយទៅកាន់​ស្រុកផ្សេងទៀតតាមចំនួនកុមារដែលកំពុង​តែ​ជួបការលំបាក។

បណ្ឌិត Nguyen Minh Hoa សាកលវិទ្យា​ធិការរង​ បានមានប្រសាសន៍ថា «ដោយសារស្ថានការណ៍ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ-១៩ សាកលវិទ្យាល័យ​ត្រាវិញ​​បាន​ផ្តល់អាទិភាពសម្រាប់​សកម្មភាពដើម្បី​សហគមន៍។ ជាង​នេះទៅទៀត​ សាកលវិទ្យាល័យបានឃោសនា​ ចលនា​សាស្ត្រាចារ្យ និង​និស្សិត​ដើម្បីចូលរួមជួរមុខក្នុងការ​​​​បង្ការ​និង​ប្រឆាំងការរីករាលដាលនៃ​​ជំងឺ​កូវីដ-១៩នៅមន្ទីរពេទ្យបណ្តោះ​អាសន្ន​នានា​របស់​ខេត្តដោយចូលរួមក្នុងការ​ចាក់​វ៉ាក់សាំង ច្នៃ​​​អាលកុល​សម្រាប់លាង​ដៃ​ជូន​​សម្រាប់​សាលា​វិទ្យាល័យ ស្ថាប័ន​នានា ក៏​ដូច​ជា​​ជួយ​ទិញ​​កសិផល​របស់​កសិករ​ដូចជា​ផ្លែ​មៀន​ជា​ដើម ព្រម​ទាំង​ជូន​​សម្ភារៈ​ប្រើប្រាស់​ចាំបាច់ដល់ប្រជាជនក្រីក្រ​ទៀត​ផង​។»

ក្នុងឱកាសនេះដែរ សម្ព័ន្ធយុវជននៃ​សាកលវិទ្យាល័យ​ត្រាវិញ​ក៏បានឧបត្ថម្ភវ៉ែនតា​បែប​របាំង​ចំនួន ៣០០ ដល់កងកម្លាំងដែល​ចូល​រួម​ប្រឆាំងនឹង​ការរីករាលដាលនៃ​ជំងឺ​កូវីដ-១៩​នៅស្រុកយ្វៀន​ហាយ​និងស្រុក​ថ្កូវ រួមជាមួយជូន​មីចំនួន ២០កេស​ជូនដល់ប្រជាជន​ដែលជួបការលំបាកនៅស្រុកកូវ​ង៉ាង​ផង​ដែរ​។

ឆ្លង​តាមរយៈសកម្មភាពដើម្បី​សហគមន៍បែប​នេះ សិស្ស-និស្សិត​បានបណ្តុះនូវ​ស្មារតីនៃការស្រលាញ់ ការ​រាប់អាន​គ្នាទៅ​វិញ​ទៅ​មក​ ក៏ដូចជាបាន​លត់​ដំ​នូវ​ជំនាញវិជ្ជាជីវៈដែលបានរួមបញ្ចូលនៅក្នុងកម្មវិធីស្ម័គ្រចិត្តទាំង​នេះ​ទៀត​ផង​ ហេតុទាំង​នេះ​បាន​បង្កើតនូវ​ស្រទាប់​​យុវជន​ដែល​ប្រកប​ដោយសុជីវធម៌​ល្អ​​​និង​មានសមត្ថភាព​ជំនាញខ្ពស់​។

_____

ប្រែ​សម្រួលដោយ៖ Seha Thach

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សម្ព័ន្ធ​យុវជន​នៃ​សាកលវិទ្យាល័យត្រាវិញ បានជូន​ទឹកដោះគោជាង ៥ម៉ឺនប្រអប់ដល់កុមារដែលកំពុង​ជួបការលំបាក