​កិច្ច​ជំនូប​និងប្រគល់​សេចក្តី​សម្រេច​ភារកិច្ច​ជូន​សមាជិកក្រុម​ប្រឹក្សា​

ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២១ ក្រុម​ប្រឹក្សា​ភិបាល​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ​មានកិច្ច​ជំ​នូប​និង​ប្រគល់​សេចក្តី​សម្រេច​ចាត់​ចែង​​ភារកិច្ចជូន​ចំពោះ​ ​វេជ្ជបណ្ឌិត​ ផាន់​ ថាញ់​យុង និង​ឱសថការី ប៊ូយ វ៉ាន់​មីញ ដែលជា​អតីតនាយក​រង​នៃ​មន្ទីរ​សុខាភិបាលខេត្ត​ត្រាវិញ​ដូច​គ្នា​​ជាស​មាជិក​​ក្រុម​ប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​។

b6c7cb72cc60053e5c71-1024x741

អាស្រ័យហេតុនេះវេជ្ជបណ្ឌិត ផាន់ ថាញ់យុង សមាជិកក្រុមប្រឹក្សាទទួលបន្ទុកត្រួតពិនិត្យ និងណែនាំមន្ទីរពេទ្យ​នៃសាកលវិទ្យាល័យត្រាវិញក្នុងការបំពេញភារកិច្ចពិនិត្យសុខភាព ព្យាបាលជំងឺ ស្រាវជ្រាវវិទ្យាសាស្ត្រ និង​អភិវឌ្ឍ​ លើកកម្ពស់​សមត្ថភាពប្រតិបត្តិការនៃ​មន្ទីរពេទ្យ។

ឱសថ​ការី ប៊ូយ​ វ៉ាន់មីញ សមាជិកក្រុមប្រឹក្សាទទួលបន្ទុកត្រួតពិនិត្យ និងណែនាំក្រុម​មុខ​ជំ​នាញ​ឱសថស្ថាននៃមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថ​នៃ​សាកលវិទ្យាល័យត្រាវិញ លើការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការកសាងសមត្ថភាពគ្រូបង្រៀននិងយុទ្ធសាស្ត្រអភិវឌ្ឍ​​ក្រុម​មុខ​ជំនាញ​ឱសថ។

ea43e5e4e2f62ba872e7-1536x733