និស្សិតជំនាញផ្នែក Logistics នឹងអនុវត្តលើកម្មវិធីធ្វើត្រាប់តាមដោយភាពជាក់ស្ដែង – Smarlog

(TVU) - យោង​​តាម​ព័ត៌មាន​ពី​ថ្នាក់​ដឹក​នាំមហា​វិទ្យា​ល័យ​សេដ្ឋកិច្ច​ និងនីតិសាស្ត្រ​នៃសាកលវិទ្យាល័យត្រាវិញ និង​ក្រុម​ហ៊ុន​ភាគ​ហ៊ុនដំណោះ​​ស្រាយ​ខ្សែសង្វាក់ផ្គត់ផ្គង់​ Smartlog បាន​ចុះ​ហត្ថលេ​ខា​លើ​អនុស្សរណៈ អនុវត្តលើ​​កម្ម​វិធី​ធ្វើ​ត្រាប់​តាមដោយ​ភាពជាក់​ស្ដែងសម្រាប់​​និស្សិត​​​ដែលសិក្សា​​​មុខជំ​នាញ​គ្រប់​គ្រង​សេវាកម្ម Logistics បាន​ប្រព្រឹត្ត​ឡើង​ចុង​ ខែសីហា​ នា​ពេល​កន្លង​មក។

phan-mem-quan-ly-van-tai-tms

ដូច្នោះ​ហើយ និស្សិត​ដែលសិក្សា​​​​មុខ​ជំនាញ​គ្រប់​គ្រង​សេវាកម្ម Logistics នៃសាកលវិទ្យាល័យត្រាវិញ ត្រូវ​​បាន​ខិត​ជិត​​យ៉ាងពេញ​លេញ និង​អនុវត្ត​​​ដំណោះ​ស្រាយ​​​ធ្វើ​ត្រាប់​តាមផ្នែកទាំង​ពីរ​អំ​ពីការ​គ្រប់គ្រង​ដឹក​ជញ្ជូន (STM) និង​ការ​គ្រប់គ្រង​​ឃ្លាំងទំ​និញ(SWM) របស់ Smartlog

ផ្នែក​ទាំង​ពីរ​នៃដំណោះ​ស្រាយ​​​ធ្វើ​ត្រាប់​តាម​អំពីការ​គ្រប់គ្រង​ដឹក​ជញ្ជូន (STM) និង​ការ​គ្រប់គ្រង​​ឃ្លាំងទំ​និញ(SWM) របស់ Smartlogសម្រាប់​​និស្សិត​​​​នៃ​សាកលវិទ្យាល័យត្រាវិញ កំ​ពុង​តែបាន​ប្រើ​ប្រាស់​អា​ស្រ័យ​បណ្ដា​សហគ្រាស​ធំៗនៅ​​វៀត​ណាម ដែល​មាននៅ​ក្នុង​បណ្តា​ផ្នែកទំ​និញ​​ប្រើ​ប្រាស់រហ័ស មានជាអាទិ៍៖ ម្ហូបអាហារ (F&B)​ ឱសថ (Pharmacy) សារធាតុគីមី (chemical) អេឡិចត្រូនិក (Electronic) វាយនភ័ណ្ឌ (Garment) ជាដើម។ ពេល​អនុវត្ត​ដំណោះ​ស្រាយ​ផ្នែក​ទាំង​ពីរនេះ និស្សិត​នឹង​បានធ្វើការប្រើប្រាស់កម្មវិធី​ដោយភាពជាក់សែ្ដង ផ្អែក​ទៅលើរាល់​កាលៈទេសៈ​​ធ្វើ​ត្រាប់​តាមយ៉ាង​សម្បូរបែបដែលគ្រូ​បានដាក់ចេញ ចាប់ផ្ដើមអនុវត្តនូវ​រាល់ការជំនាញ និងរាយការណ៍លទ្ធផលភ្លាមៗលើកម្មវិធី។​

បណ្ឌិត សាស្រ្ដា​ចារ្យ​រង​ Diep Thanh Tung ព្រឹទ្ធបុរស​នៃ​មហា​វិ​ទ្យា​ល័យ​សេដ្ឋកិច្ច និង​នីតិសាស្ត្រ​​ បាន​ឱ្យ​ដឹង​ថា៖ ការ​ប្រើ​ប្រាស់​កម្ម​វិធី​ធ្វើ​ត្រាប់​តាមដោយ​ភាពជាក់​ស្ដែងនេះ គឺ​ផ្ដោត​ទៅ​លើ​សមត្ថភាពអនុវត្ត​របស់​និស្សិត​​​​ដែល​សិក្សាផ្នែកសេដ្ឋកិច្ច និង​មុខជំ​នាញគ្រប់​គ្រង​សេវាកម្ម Logistics​ ។ ទន្ទឹម​នឹង​នោះ សាកលវិទ្យាល័យត្រាវិញ បាន​អនុវត្ត​សកម្មភាព​សហ​ប្រតិបត្តិការ​ជាមួយ​អង្គ​ការ​នានា​ជា​ច្រើន និង​សហគ្រាសដែល​បាន​ចូល​រួមក្នុង​រយៈពេលបណ្ដុះ​បណ្ដាលរួម​មាន៖  តំ​ណាង​សាលា​ចូល​រួម​ក្នុង​នាម​ជា​សមាជិក នៃ​គណៈកម្មការ​ត្រួត​ពិនិត្យ​សមាគម​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស Logistics​ ក្នុង​វៀត​ណាម និង​អនុវត្ត​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​ជា​ច្រើន​ដែល​បាន​បណ្ដុះ​បណ្ដាលតាម​ទម្រង់ Co-op ដើម្បី​ឱ្យ​និស្សិត​បាន​ធ្វើ​ការងារក្នុង​បណ្ដា​សហគ្រាស​ភ្លាមៗ​ដែល​ឋិត​ក្នុងរយៈពេល​កំពុង​បណ្ដុះ​បណ្ដាល ។

បាន​ដឹង​ថា Smartlog Academy គឺ​ជា​អង្គ​ភាព​មួយ​ដែល​ឈាន​មុខ ក្នុង​​ការ​​បណ្ដុះ​បណ្ដាល និង​​អភិវឌ្ឍន៍​ចំណេះ​ដឹងជា​មូលដ្ឋានអំពី​ Logistics​ និង​ខ្សែសង្វាក់​ផ្គត់​ផ្គង់។ ទន្ទឹម​នឹង​នោះ បាន​អនុវត្ត​រាល់កម្មវិធី Logistics ដែល​បាន​ផ្គត់​ផ្គង់​ដោយ​ក្រុមហ៊ុន Smartlog ដើម្បី​ផ្ដល់ឱ្យ​អ្នក​សិក្សាមាននូវ​ចំ​ណេះ​ដឹង​ពី​មូល​ដ្ឋានដល់ការ​ធ្វើ​ត្រប់តាមនូវសកម្មភាពយ៉ាង​ជាក់ស្ដែង។​ ចាប់​តាំង​ពីនោះមក ជួយឱ្យរយៈពេល     បណ្តុះបណ្តាលក្លាយជាស្តង់ដារវិជ្ជាជីវៈនិងអនុវត្តបាន។

ដំ​ណោះ​ស្រាយ​គ្រប់​គ្រង​ដឹក​ជញ្ជូន (STM, Smartlog Transport Management System) គឺ​ជា​លទ្ធផលដែល​បាន Smartlog អភិវឌ្ឍន៍ ដើម្បីត្រួតពិនិត្យ តាម​ដានគ្រប់​គ្រង​សកម្មភាព​ដឹងជញ្ជូន ​ជំនួយដល់​ប្រតិបត្តិករមានភាព​ងាយ​ស្រួលជាង និង​កាត់​បន្ថយនូវ​កំហុស។ ដំ​ណោះ​ស្រាយ​គ្រប់​គ្រងឃ្លាំង​ទំនិញ (SWM, Smartlog Warehouse Management System) គឺកម្មវិធី​ដ៏វៃឆ្លាត ដើម្បីបង្កើន​ដំណើរ​ការ​​របស់ឃ្លាំង​ទំនិញប្រកប​ដោយ​ប្រសិទ្ធភាព និង​មជ្ឈមណ្ឌល​ចែក​ចាយធ្វើ​ការ​ត្រួត​ពិនិត្យ​តាមដាន​ដំណើរ​ការ​មាន​ភាព​ងាយ​ស្រួល និង​កាត់បន្ថយនូវ​កំហុស។

​រយៈពេល​កន្លង​មកនេះ​ សាកលវិទ្យាល័យត្រាវិញ​បាន​អនុវត្ត​​នូវកម្មវិធីសិក្សា​ជា​ច្រើនតាម​ទម្រង់ Co-op ក្នុង​នោះ ​ផ្នែក​សេដ្ឋកិច្ច​ដែល​មាន​មុខ​ជំនាញ​គ្រប់​គ្រង​សេវាកម្ម Logistics គឺ​​ជំនាញ​ថ្មីមួយ​ដែល​កំ​ពុង​បាន​អនុវត្ត​តាមទម្រង់​នេះ។ ហើយ​នេះ​ក៏​​ជា​កម្មវិធី​មួយ​ដែល​បាន​ត​ភ្ជាប់ការ​​បណ្ដុះ​បណ្ដាល​ជាមួយបណ្ដាសហគ្រាសធំៗក្នុង​មុខ​ជំនេញ ហើយ​ក្នុង១/៣​ នៃពេល​វេលា​​​បណ្ដុះ​បណ្ដាល​អាច​ឱ្យ​និស្សិត​ធ្វើការ​នៅ​តាមបណ្ដា​សហគ្រាសដូច​បុគ្គលិក​ហាត់​ការ ប្រការ​នេះ​​នឹង​ជួយ​ឱ្យ​និស្សិតទទួល​បានលទ្ធផលល្អក្នុង​ជំនាញ​វិជ្ជាជីវៈដោយ​ជាក់ស្ដែងនៅទីកន្លែង​ដែល​កំពុងធ្វើការ ទន្ទឹម​នោះ​ផង​ដែរ នឹង​លើក​កម្ពស់នូវ​ឱកាសការងារ​សម្រាប់និស្សិតបន្ទាប់ពីបញ្ចប់​ការ​សិក្សា។

មុខ​ជំនាញគ្រប់គ្រង​សេ​វា​កម្ម​ Logistics(តាមទម្រង់​​ Co-op) ជាមួយ​មុខ​ជំនាញ​​សេដ្ឋកិច្ច​ ពាណិជ្ជកម្មបរទេស​ និង​គ្រប់គ្រង​សេដ្ឋកិច្ចដែល​ចំណុះលេខ​កូដ​ផ្នែកសេដ្ឋកិច្ច​ដែល​មានលេខកូដគឺ 7310101 នឹងជម្រើសនិស្សិតទូទាំង​ប្រទេស​ជា​មួយ​លេខ​កូដ​របស់​​សាលា DVT តាម​រយៈជម្រើសនិស្សិតតាមបែប​បទ​​ចំនួន​​៤គឺ៖ លទ្ធផល​សិក្សាវិទ្យាល័យ(សិក្ខាគារិក) លទ្ធផល​ប្រឡងវិទ្យាល័យ លទ្ធផល​ប្រឡងវាយ​តម្លៃ​សមត្ថភាព​របស់សាកលវិទ្យាល័យ​ជាតិ​ហូជីមិញ និង​ការ​ជម្រើស​ផ្ទាល់។ ជាមួយ​ការ​រួម​បញ្ចូលនៃមុខ​វិជ្ជាដែល​ត្រូវ​ជម្រើស A00(គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា) A01(គណិតវិទ្យា រូបវិទ្យា អង់គ្លេស) C01(អក្សរសាស្រ្ដ គណិតវិទ្យា រូបវិទ្យា) និង D01(អក្សរសាស្រ្ដ គណិតវិទ្យា អង់គ្លេស)។

ប្រែ​ដោយ​៖ Seha Thach