សាកលវិទ្យាល័យត្រាវិញចូលរួមអង្គសិក្ខាសាលាស្ដីពីការកសាងនូវវប្បធម៌នៃសាលារៀន នៅប្រទេសវៀតណាម

TVU –​ ថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២១ - បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ និង​គ្រូបង្រៀនរបស់​សាលា​​បានចូលរួមអង្គ​សិក្ខាសាលា​តាមអនឡាញ​ក្រោម​ប្រធានបទ៖​ «ទម្រង់​នៃវប្បធម៌សាកលវិទ្យាល័យនៅ​ប្រទេស​វៀតណាមក្នុងដំណាក់កាល​អភិវឌ្ឍន៍​និងសមាហរណកម្ម» រៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រ​សង្គមនិងមនុស្សសាស្ត្រនៃ សាកលវិទ្យាល័យជាតិវៀតណាមទីក្រុងហូជីមិញ។

Vanhoa-hoc-duong-1

អង្គ​សិក្ខាសាលានេះមានការចូលរួមពីតំណាងដែល​អញ្ជើញមកពី៖ សាកលវិទ្យាល័យត្រាវិញ​ សាកលវិទ្យាល័យញ៉ាត្រាង សាកលវិទ្យាល័យអន្តរជាតិមៀនឌុង និងអង្គភាពរៀបចំ​អង្គ​សិក្ខាសាលា​​គឺ​សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ។

ខ្លឹមសារដែលបានលើក​យក​មក​ពិភាក្សានៅក្នុងអង្គ​សិក្ខាសាលា​រួម​មាន​ជា​ច្រើន​ដែល​​ក្នុងនោះ​ទាក់​ទង​នឹង​ការកសាងវប្បធម៌នៃ​សាលារៀន​នៅប្រទេស​វៀតណាមដូចជា៖ វប្បធម៌នៃ​សាកលវិទ្យាល័យនៅ​ប្រទេស​វៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍​​និងសមាហរណកម្ម។ ​ការ​អភិវឌ្ឍ​បរិយាកាសសិក្សាឆ្ពោះទៅរកការអប់រំនា​សម័យ​កាល​៤.០។ល។​

ផ្នែក​ខាង​សាកលវិទ្យាល័យត្រាវិញ​ បណ្ឌិត Nguyen Minh Hoa និងក្រុម​អ្នកសរសេរ​បាន​ធ្វើ​បទ​បង្ហាញ​​ស្ដីពី «លក្ខណៈពិសេសមួយចំនួន​នៃវប្បធម៌សាលារៀន​​​នៅសាកលវិទ្យាល័យត្រាវិញពីទស្សនៈនៃ​ការ​ឥទ្ធិពល​ពី​​ថ្នាក់​ដឹក​នាំ»។

ព្រម​ជា​មួយ​នេះ​ផង​ដែរ បណ្ឌិត Nguyen Minh Hoa បានចែករំលែកអំពីទិសដៅយុទ្ធសាស្ត្រនៃ​ការ​អភិវឌ្ឍ​​​សម្រាប់បណ្ដា​ឆ្នាំបន្ត​បន្ទាប់​។​ ជាក់​ស្ដែង​គឺ​សាកលវិទ្យាល័យត្រាវិញបានប្តេជ្ញាបន្តរក្សាយ៉ាងខ្ជាប់ខ្ជួននូវកត្តា​ទាំង​​៤​យ៉ាងគឺ៖ វប្បធម៌នៃ​ការ​បណ្តុះបណ្តាលនិងឱ្យ​តម្លៃ​ចំពោះ​អ្នកមាន​សមត្ថភាព​ខ្ពស់​​ វប្បធម៌នៃការស្តាប់និងមានអាកប្បកិរិយាដើម្បី​រីកចម្រើន វប្បធម៌ទូកង​និងរួសរាយ​រាក់ទាក់​ វប្បធម៌នៃការ​ឆ្ពោះ​ទៅកាន់​សហគមន៍ ដោយ​មានការសម្របសម្រួល​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែថ​ក្នុង​ស្មារតី​ប្ដេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​និងដើម្បី​ការ​រីកចម្រើន​។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញចូលរួមអង្គសិក្ខាសាលាស្ដីពីការកសាងនូវវប្បធម៌នៃសាលារៀន នៅប្រទេសវៀតណាម