សាកល​វិទ្យាល័យ​ត្រាវិញ​ប្រជុំ​កំណត់​ទិសដៅ​ផែនការយុទ្ធសាស្ត្រថ្មី​របស់​គណៈ​យែនឌ័រ​និង​ជនជាតិ

(TVU) -ព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ២០២១សាកលវិទ្យាល័យត្រាវិញបានបើកកិច្ចប្រជុំដើម្បីបូកសរុបសកម្មភាពនិងកំណត់ទិសដៅផែនការយុទ្ធសាស្ត្រថ្មីសម្រាប់គណៈយែនឌ័រនិងជនជាតិក្នុងដំណាក់កាលថ្មីគោលដៅនៃកិច្ចប្រជុំគឺដើម្បីលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ខ្លួនសម្រាប់សាលានិងសហគមន៍។

01

02

ក្នុងកិច្ចប្រជុំគណៈកម្មការសាលាព្រមទាំងថ្នាក់ដឹកនាំទាំង២៨រូបដែលតំណាង​​ឲ្យបណ្ដាការិយាល័យផ្នែកជំនាញបានស្ដាប់នូវរបាយការណ៍រួចបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់គណៈយែនឌ័រនិងជនជាតិនាពេលកន្លងមកក្នុងបំណងបម្រើសហគមន៍ធានាបាននូវសមភេទនិងអភិរក្សវប្បធម៌នៃបណ្ដាជនជាតិភាគតិចពិសេសគឺវប្បធម៌នៃជនជាតិខ្មែរ។បន្ទាប់មកបណ្ដាថ្នាក់ដឹកនាំក៏បានពិភាក្សានិងផ្ដល់យោបល់​​ដើម្បីអភិវឌ្ឍ​​ផែនការយុទ្ធសាស្ត្រក្នុងដំណាក់កាល២០២១-២០២៥ចំពោះកិច្ចការយែនឌ័រនិងជនជាតិរបស់សាលា។​

កិច្ចប្រជុំទទួលបាន​​ការយកចិត្តទុកដាក់ពីគណៈកម្មការសាលា​​ និងបុគ្គលិកទាំងអស់ចំពោះកិច្ចការយែនឌ័រនិងជនជាតិរួមចំណែកក្នុងការអភិវឌ្ឍសង្គមនិងសហគមន៍​​ផែនការយុទ្ធសាស្ត្ររបស់គណៈយែនឌ័រនិងជនជាតិនាពេលអនាគតនឹងមានភាពសម្បូរបែបអំពីសកម្មភាពដ៏មានអត្ថន័យក៏ដូចជាកិច្ចសហការជាមួយនឹងដៃគូអង្គការនិង​​សាកលវិទ្យាល័យនានា​​ក្នុងនិងក្រៅប្រទេស

បកប្រែដោយ៖ Thạch Ngọc Châu

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកល​វិទ្យាល័យ​ត្រាវិញ​ប្រជុំ​កំណត់​ទិសដៅ​ផែនការយុទ្ធសាស្ត្រថ្មី​របស់​គណៈ​យែនឌ័រ​និង​ជនជាតិ