(TVU) -ព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ២០២១សាកលវិទ្យាល័យត្រាវិញបានបើកកិច្ចប្រជុំដើម្បីបូកសរុបសកម្មភាពនិងកំណត់ទិសដៅផែនការយុទ្ធសាស្ត្រថ្មីសម្រាប់គណៈយែនឌ័រនិងជនជាតិក្នុងដំណាក់កាលថ្មី គោលដៅនៃកិច្ចប្រជុំគឺដើម្បីលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ខ្លួនសម្រាប់សាលានិងសហគមន៍។
ក្នុងកិច្ចប្រជុំគណៈកម្មការសាលាព្រមទាំងថ្នាក់ដឹកនាំទាំង២៨រូបដែលតំណាងឲ្យបណ្ដាការិយាល័យ ផ្នែកជំនាញបានស្ដាប់នូវរបាយការណ៍រួចបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់គណៈយែនឌ័រនិងជនជាតិនាពេលកន្លងមកក្នុងបំណងបម្រើសហគមន៍ ធានាបាននូវសមភេទនិងអភិរក្សវប្បធម៌នៃបណ្ដាជនជាតិភាគតិចពិសេសគឺវប្បធម៌នៃជនជាតិខ្មែរ។បន្ទាប់មកបណ្ដាថ្នាក់ដឹកនាំក៏បានពិភាក្សានិងផ្ដល់យោបល់ដើម្បីអភិវឌ្ឍផែនការយុទ្ធសាស្ត្រក្នុងដំណាក់កាល២០២១-២០២៥ចំពោះកិច្ចការយែនឌ័រនិងជនជាតិរបស់សាលា។
កិច្ចប្រជុំទទួលបានការយកចិត្តទុកដាក់ពីគណៈកម្មការសាលា និងបុគ្គលិកទាំងអស់ចំពោះកិច្ចការយែនឌ័រនិងជនជាតិរួមចំណែកក្នុងការអភិវឌ្ឍសង្គមនិងសហគមន៍។ផែនការយុទ្ធសាស្ត្ររបស់គណៈយែនឌ័រនិងជនជាតិនាពេលអនាគតនឹងមានភាពសម្បូរបែបអំពីសកម្មភាពដ៏មានអត្ថន័យក៏ដូចជាកិច្ចសហការជាមួយនឹងដៃគូអង្គការ និងសាកលវិទ្យាល័យនានាក្នុងនិងក្រៅប្រទេស៕
បកប្រែដោយ៖ Thạch Ngọc Châu