ម៉ាសធ្យូងសកម្មដែលផលិតចេញពីកញ្ជាក់អំពៅ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 08 វិច្ឆិកា 2021
- ចុចដង៖ 478
(GSV-GV.TVU) - នេះគឺជាគំនិតច្នៃប្រឌិតដែលទើបតែទទួលបានជ័យលាភីលេខ១ក្នុងសម័យប្រឡង “គំនិតច្នៃប្រឌិតបៃតង” នៅខេត្តត្រាវិញឆ្នាំ២០២១របស់ប្អូន Le Thi Thuy Duy និស្សិតថ្នាក់B ផ្នែកគ្រប់គ្រងពាណិជ្ជកម្មទូទៅឆ្នាំ២០១៨។ គំនិតនេះត្រូវបាន បង្កើតឡើងដោយសារតែម៉ាសមានសារៈសំខាន់ក្នុងការការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ប្អូនThuy Duy បានឲ្យដឹងថា៖ដោយបំណងចង់ស្វែងរកវិធានការដើម្បីជួយការពារសុខភាពមនុស្សនិងស្និទ្ធស្នាលនឹងបរិស្ថាន។គំនិតនេះបានចាប់ផ្ដើមពីវត្ថុធាតុដើមដែលមានក្នុងជីវភាពប្រចាំថ្ងៃគឺកញ្ជាក់អំពៅ។ក្រោយពីត្រូវបានគាបយកទឹក យើងអាចយកកញ្ជាក់ ដើម្បីច្នៃធ្វើជាម៉ាសបែបធ្យូងសកម្ម ជំនួសម៉ាសបែបវេជ្ជសាស្ត្រដែលពិបាករលួយហើយតម្លៃក៏ខ្ពស់ទៀត។
ម៉ាសបែបធ្យូងសកម្មដែលផលិតពីកញ្ជាក់អំពៅនឹងដោះស្រាយបញ្ហាបំពុលបរិស្ថានហើយពេលរលួយក្លាយជាជីសរីរាង្គសម្រាប់រុក្ខជាតិ។ផលិតផលនេះមិនប៉ះពាល់ដល់បរិស្ថាន ថែមទាំងការពារសុខភាពមនុស្សក្នុងរដូវអាសន្នរោគកំពុងរីករាលដាល ហើយក៏បានរួមចំណែកក្នុងការបង្កើតការងារដល់កម្មករផងដែរ។
មិនត្រឹមតែជាផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានងាយរលួយប៉ុណ្ណោះទេម៉ាសប្រភេទនេះថែមទាំងអាចរារាំងដំណក់ទឹកតូចៗដែលមានផ្ទុកមេរោគតូចជាង 100 nanometers ងាយស្រួលដង្ហើមនិងមិនរមាស់ទៀតផង។នេះជាកត្តាលេចធ្លោមួយចំនួនដែលម៉ាសនេះនាំមកឲ្យអ្នកប្រើប្រាស់ ពិសេសគឺចំពោះអ្នកដែលមានបញ្ហាផ្លូវដកដង្ហើម។
វត្ថុធាតុនេះមានជាតិសរសៃ Nano Cellulose ដែលផលិតចេញពីវត្ថុធាតុសំណល់ដូចជាកញ្ជាក់អំពៅដូច្នេះវាអាចរលួយទៅវិញបានដោយងាយសមស្របនឹងការប្រើប្រាស់មួយដង។ អំពីឧបករណ៍ផលិតម៉ាសប្រភេទនេះមិនជាពិបាករកប៉ុន្មាននោះទេ ហើយអាចផលិតបានលឿន បានចំនួនច្រើននិងចំណាយថវិកាទាបទៀតផង។
អាស្រ័យដោយកញ្ជាក់អំពៅជាកាកសំណល់ពីអ្នកលក់ទឹកអំពៅឬពីរោងចក្រផលិតស្ករ ម៉្លោះហើយងាយស្រួលក្នុងការប្រមូលទិញហើយតម្លៃក៏ទាប។
ប្អូនThuy Duy បានឲ្យដឹងបន្ថែមទៀតថា៖ការប្រើប្រាស់ម៉ាសធ្យូងសកម្មដែលផលិតពីកញ្ជាក់អំពៅនឹងធ្វើឲ្យយើងងាយស្រួលក្នុងការដកដង្ហើម ព្រោះធាតុផ្សំភាគច្រើនបានផលិតពីសារធាតុសរីរាង្គ ស្រាលគុណភាពខ្ពស់ទៀតផង ជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយជាងម៉ាសផ្សេងៗដែលមាននៅលើទីផ្សារ។
ទន្ទឹមនឹងនោះផលិតផលនេះត្រូវបានផលិតពីវត្ថុធាតុដើមពីធម្មជាតិ ម៉្លោះហើយវាមិនមានផ្ទុកសារធាតុគ្រោះថ្នាក់ណាមួយឡើយធានាបាននូវភាពស្និទ្ធស្នាលនឹងបរិស្ថាននិងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
ក្រៅពីនោះផលិតផលនេះអាចរលួយទៅវិញក្នុងបរិស្ថានធម្មជាតិក្រោយពីប្រមាណ៣០ដល់៦០ថ្ងៃ មិនត្រឹមតែមិនបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ វាថែមទាំងបង្កើតជាសារធាតុសរីរាង្គសម្រាប់រុក្ខជាតិទៀតផង។ការចំណាយផលិតទាបនិងខ្សែសង្វាក់ផលិតសាមញ្ញវានឹងបង្កើតបានជាផលិតផលដែលមានប្រយោជន៍ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
ដើម្បីផលិតបានជោគជ័យនូវផលិតផលដែលមានគុណភាព ជំហានដំបូងគឺត្រូវប្រមូលកញ្ជាក់អំពៅ។កញ្ជាក់អំពៅក្រោយពីបានប្រមូលមកត្រូវបានហាលឲ្យស្ងួតនិងជម្រះឲ្យជ្រះ បន្ទាប់មកយកទៅស្លអោយពុះក្នុងកម្ដៅ 100 អង្សារC ហើយយកទៅកិនឲ្យហ្មត់ទៅជាម្សៅ។បន្ទាប់មកយកម្សៅទៅគាបជាបន្ទះហើយយកទៅសម្ងួត។ផលិតផលដែលទទួលបានគឺជាបន្ទះស្ដើងពណ៌លឿងចាស់ឥតក្លិន។
ជម្រះពណ៌លឿងនេះដោយទឹកក្រូចឆ្មារ លាយជាមួយទឹកខ្មេះក្នុងសីតុណ្ហភាពក្ដៅឧណ្ហៗ។ បន្ទាប់មកបង្កើតជារូបរាងម៉ាស វេចជាខ្ចប់យកទៅប្រើប្រាស់។
បកប្រែដោយ៖Tăng Văn Thòn