ម៉ាសធ្យូងសកម្មដែលផលិតចេញពីកញ្ជាក់អំពៅ

    (GSV-GV.TVU) - នេះ​គឺ​ជា​គំ​និតច្នៃប្រឌិត​ដែល​ទើប​តែ​ទទួល​បាន​ជ័យ​លាភី​លេខ១​ក្នុង​​សម័យ​ប្រឡង​គំនិត​ច្នៃ​ប្រ​ឌិត​បៃ​តង​ នៅ​ខេត្ត​ត្រា​វិញ​ឆ្នាំ២០២១​របស់​ប្អូន​​ Le Thi Thuy Duy និស្សិត​ថ្នាក់​​B ផ្នែក​​គ្រប់​គ្រង​ពាណិជ្ជកម្ម​ទូ​ទៅ​ឆ្នាំ២០១៨4-1    គំនិត​នេះ​ត្រូវ​បាន​​    បង្កើត​ឡើង​ដោយ​សារ​តែ​ម៉ាស​មាន​សារៈ​សំ​ខាន់​ក្នុង​ការ​ការ​ពារនិង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំ​ងឺ​កូវីដ-១៩។ ​ប្អូនThuy Duy បាន​ឲ្យ​​ដឹង​ថា៖​ដោយ​បំ​ណង​ចង់​ស្វែង​រក​វិធាន​ការ​ដើម្បី​ជួយ​ការ​ពារ​សុខភាព​មនុស្ស​និង​ស្និទ្ធ​​ស្នាល​​នឹង​បរិស្ថាន។គំ​និត​នេះ​បាន​ចាប់​​ផ្ដើម​​ពី​វត្ថុ​ធាតុ​ដើម​ដែល​មាន​ក្នុង​ជី​វភាពប្រ​ចាំ​ថ្ងៃ​គឺ​កញ្ជាក់​​អំ​ពៅ។ក្រោយ​ពី​ត្រូវ​បាន​គាប​យក​ទឹក​យើង​អាច​យក​កញ្ជាក់​ ដើម្បី​ច្នៃ​ធ្វើ​ជា​ម៉ាស​បែប​ធ្យូង​សកម្ម​ជំនួស​ម៉ាស​បែប​​វេជ្ជសាស្ត្រ​ដែល​ពិ​បាករលួយហើយ​តម្លៃ​ក៏​​ខ្ពស់​ទៀត។​

4-2

4-34-4

 

 

    ម៉ាស​បែប​​ធ្យូង​​សកម្ម​ដែល​ផលិត​ពី​កញ្ជាក់​​អំ​ពៅ​នឹង​ដោះ​ស្រាយ​បញ្ហា​បំ​ពុល​បរិស្ថាន​ហើយ​​ពេល​​រលួយ​ក្លាយ​​ជា​ជី​សរីរាង្គ​សម្រាប់​រុក្ខជាតិ។​ផលិតផល​នេះ​​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​ ថែម​​ទាំង​​ការ​ពារ​សុខ​ភាព​មនុស្ស​ក្នុង​រដូវ​​អាសន្ន​រោគ​​កំពុង​​រីក​​រាល​​ដាល​ ហើយ​​ក៏​​បាន​​រួម​ចំ​ណែក​ក្នុង​ការ​បង្កើត​ការ​ងារ​ដល់​កម្មករ​ផង​ដែរ។​

    មិន​ត្រឹម​តែ​ជា​ផលិតផល​ដែល​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​ងាយ​រលួយ​ប៉ុណ្ណោះ​ទេ​ម៉ាស​​ប្រ​ភេទ​​​​នេះ​​​​ថែម​​ទាំង​អាច​​រា​រាំង​​ដំ​ណក់​ទឹក​តូចៗ​ដែល​មាន​ផ្ទុក​មេ​រោគ​តូច​​ជាង​​ 100 nanometers ងាយ​​ស្រួល​​ដង្ហើម​​និង​មិន​រមាស់​ទៀត​​ផង។​នេះ​ជា​កត្តា​លេច​ធ្លោ​​​មួយ​ចំ​នួន​​ដែល​ម៉ាស​​នេះ​​នាំ​មក​ឲ្យ​អ្នក​ប្រើ​ប្រាស់ ​ពិ​សេស​គឺ​ចំពោះ​​អ្នក​ដែល​​មាន​បញ្ហា​ផ្លូវ​ដក​ដង្ហើម។​

    វត្ថុ​ធាតុ​នេះមាន​ជាតិ​សរសៃ Nano Cellulose ដែល​ផលិត​ចេញ​ពី​វត្ថុ​ធាតុ​សំ​ណល់​ដូច​ជាកញ្ជាក់​​អំ​ពៅដូច្នេះ​វា​អាច​រលួយ​ទៅ​វិញ​បាន​ដោយ​ងាយសម​ស្រប​នឹង​​ការ​​ប្រើ​​ប្រាស់​​​មួយ​ដង។​ អំ​ពី​ឧបករណ៍​​​ផលិត​​ម៉ាស​​ប្រ​ភេទ​​​នេះ​​​មិន​​ជា​​ពិ​បាក​​រក​​ប៉ុន្មាន​​នោះ​​ទេ​​ ហើយ​​អាច​​​​ផលិត​បាន​លឿន​​ ​បាន​​ចំ​នួន​​ច្រើន​និង​ចំ​ណាយ​​ថវិកាទាប​​ទៀត​​ផង។​

អាស្រ័យ​ដោយ​​កញ្ជាក់​​អំ​ពៅ​​ជា​​កាក​សំណល់​​ពី​អ្នក​លក់​ទឹក​អំពៅ​ឬ​ពី​រោង​ចក្រ​ផលិត​ស្ករ​ ម៉្លោះ​ហើយ​ងាយ​ស្រួល​ក្នុង​ការ​​ប្រមូល​ទិញ​ហើយ​តម្លៃ​ក៏​ទាប​។

    ប្អូន​Thuy Duy បានឲ្យ​ដឹង​បន្ថែមទៀត​ថា៖ការ​ប្រើប្រាស់​ម៉ាស​ធ្យូង​​សកម្ម​ដែល​​ផលិត​​ពី​កញ្ជាក់​អំពៅនឹងធ្វើឲ្យយើងងាយស្រួលក្នុងការដកដង្ហើម​​ ព្រោះ​ធាតុ​ផ្សំ​ភាគ​ច្រើន​បាន​​ផលិត​ពី​សារធាតុសរីរាង្គ ស្រាលគុណភាពខ្ពស់​ទៀត​ផងជួយ​ឱ្យ​យើង​​មាន​​អារម្មណ៍​ស្រស់​​ស្រាយ​ជាង​ម៉ាស​ផ្សេងៗ​ដែល​​មាន​​នៅ​លើ​ទី​ផ្សារ។

    ទន្ទឹម​នឹង​នោះផលិតផល​នេះ​​ត្រូវ​បាន​ផលិត​ពីវត្ថុធាតុ​ដើម​ពី​​ធម្មជាតិ ម៉្លោះ​ហើយ​វា​មិន​មាន​ផ្ទុក​សារធាតុ​គ្រោះ​ថ្នាក់​ណា​មួយ​ឡើយធា​នា​បាន​នូវ​ភាព​ស្និទ្ធ​ស្នាល​នឹង​​បរិស្ថាន​និង​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើ​ប្រាស់។

    ក្រៅ​ពី​នោះផលិតផល​នេះ​អាច​រលួយ​ទៅ​វិញ​ក្នុង​បរិស្ថាន​ធម្ម​ជាតិក្រោយ​​ពី​ប្រ​មាណ៣០​ដល់​៦០​​ថ្ងៃ​ មិន​ត្រឹម​តែ​មិន​បង្ក​​គ្រោះ​ថ្នាក់​ប៉ុណ្ណោះ​ទេ វា​​ថែម​ទាំង​បង្កើត​ជា​​សារធាតុសរីរាង្គ​សម្រាប់​​រុក្ខជាតិ​ទៀត​ផង។​ការចំណាយ​ផលិតទាបនិងខ្សែ​សង្វាក់​ផលិត​សាមញ្ញវានឹង​បង្កើតបានជាផលិតផលដែលមានប្រយោជន៍ក្នុងការ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ។

    ដើម្បី​ផលិត​បាន​ជោគ​ជ័យ​នូវ​ផលិតផល​ដែល​មាន​​គុណភាព​ ជំ​ហាន​ដំ​បូង​គឺ​ត្រូវ​ប្រ​មូល​កញ្ជាក់​អំ​ពៅ។កញ្ជាក់​​អំ​ពៅ​ក្រោយ​​ពី​​បាន​ប្រ​មូលមក​ត្រូវ​បាន​ហាល​ឲ្យស្ងួត​និង​​ជម្រះ​ឲ្យ​ជ្រះ​ បន្ទាប់​​មក​​យក​​ទៅ​ស្លអោយ​ពុះ​ក្នុងកម្ដៅ​ 100 អង្សារC ហើយ​យក​ទៅ​កិន​ឲ្យហ្មត់​ទៅ​ជា​ម្សៅ។បន្ទាប់​មក​យក​ម្សៅទៅគាបជាបន្ទះហើយ​យក​ទៅ​សម្ងួត។ផលិតផល​ដែល​ទទួល​បាន​គឺ​ជា​បន្ទះ​​ស្ដើង​ពណ៌​លឿង​ចាស់​ឥត​ក្លិន។

ជម្រះ​ពណ៌​​លឿង​​នេះ​​ដោយ​​ទឹក​​ក្រូច​ឆ្មារ លាយជាមួយទឹកខ្មេះក្នុងសីតុណ្ហភាពក្ដៅឧណ្ហៗ​។ បន្ទាប់​​មក​​បង្កើត​ជា​រូបរាងម៉ាស វេចជា​ខ្ចប់យកទៅប្រើប្រាស់។

បក​ប្រែ​ដោយ​Tăng Văn Thòn

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ម៉ាសធ្យូងសកម្មដែលផលិតចេញពីកញ្ជាក់អំពៅ