កម្មវិធីសិក្សាចំនួន៣ទៀតរបស់សាកលវិទ្យាល័យត្រាវិញត្រូវបានបណ្ដាញសាកលវិទ្យាល័យអាស៊ាន(AUN) ទទួលស្គាល់ជាប់លំដាប់ថ្នាក់អន្តរជាតិអំពីគុណភាពបណ្តុះបណ្ដាល

(TVU) – ថ្មីៗ​នេះ​មាន​កម្មវិធី​សិក្សា​ចំនួន​៣​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ត្រូវបាន​ទទួល​ស្គាល់សម្រេចបាន​គុណភាព​បណ្ដុះ​បណ្ដាល​ស្របតាម​ស្តង់​ដា AUN-QA (គណៈកម្មការផ្នែក​ធានា​គុណភាព​របស់​បណ្ដាញ​សាកលវិទ្យាល័យ​អាស៊ាន​) ដែល​រួម​មាន៖ បរិញ្ញាបត្រគិលានុបដ្ឋាក​​ បរិញ្ញាបត្រ​​ភាសាខ្មែរ​ និងបរិញ្ញាបត្រ​​កសិកម្ម

 5-15-2

និស្សិត​ផ្នែក​គិលានុបដ្ឋាក​ក្នុងពេលសិក្សា​​អនុវត្ត​

5-3

ទីកន្លែង​សិក្សា​និង​ស្រាវជ្រាវ​សម្រាប់​និស្សិត​ផ្នែក​កសិកម្ម​ 

5-4

 បន្ទប់​សិក្សា​ឯកទេស​ផ្នែក​ភាសាខ្មែរ​នៃ​មហាវិទ្យាល័យ​ភាសា វប្បធម៌ សិល្បៈ​ខ្មែរ​ណាម​បូ

តាមរបាយការណ៍​ដែល​បាន​ផ្ញើ​ជូន​សាកលវិទ្យាល័យ​ត្រាវិញកាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១​​ស្ដី​ពី​លទ្ធផល​នៃ​ការ​វាយ​តម្លៃពី​គណៈ​​លេខាធិការ​វាយតម្លៃរបស់ AUN-QA ​បាន​ឱ្យ​ដឹង​ថា កម្មវិធី​សិក្សា​ទាំង​៣​ដែល​ត្រូវបានដាក់​ចូលដើម្បី​ធ្វើ​ការ​វាយតម្លៃ​នោះ​ឆ្លើយតបបាន​យ៉ាង​ល្អ​​​នូវ​រាល់​​លក្ខណវិនិច្ឆយ​ លក្ខខណ្ឌ​នៃ​ស្ដង់ដា​ AUN-QA។ ជាពិសេស​ កម្មវិធីបរិញ្ញាបត្រ​គិលានុបដ្ឋាក​ត្រូវ​បាន​អោយតម្លៃល្អលើសពីការការ​រំពឹង​ទុក(សម្រច​បានពិន្ទុ ៥/៧)

 សាកលវិទ្យាល័យត្រាវិញ​បានក្លាយជាសមាជិក​​ដៃគូ (associate member) របស់​បណ្ដាញ​សាកលវិទ្យាល័យ​អាស៊ាន​ចាប់​តាំង​ពី​ខែក​ក្កដា​ ឆ្នាំ​២០១៤។ តាំងពីនោះមក សាកលវិទ្យាល័យ​ត្រាវិញ​បាន​ខិត​ខំ​ដោយ​ឥត​ឈប់ឈរ​​ក្នុង​ការ​​កសាង​និង​អភិវឌ្ឍ​ប្រព័ន្ធ​ធានា​គុណភាព​ផ្ទៃ​ក្នុងរបស់វិទ្យាស្ថានខ្លួនឯង។ការសម្រេច​បាន​​ជោគ​ជ័យក្នុងការដាក់ឱ្យវាយតម្លៃ​កម្មវិធីសិក្សា​ទាំង​បី​នោះ​​​បានបង្កើនកម្មវិធី​សិក្សារបស់សាកលវិទ្យាល័យត្រាវិញ​ដែលជាប់ចំណាត់ថ្នាក់​ស្ដង់ដា​អន្តរជាតិ​​​ឡើងទៅ​ចំនួន​៩ ហើយ​ក៏​បាន​ធ្វើ​ឱ្យ​សាកលវិទ្យាល័យ​ត្រាវិញ​ក្លាយ​ជា​សាកលវិទ្យាល័យ​ឈាន​មុខ​គេ​នៅ​តំបន់​វាល​រាបទន្លេ​គឺវឡុងដោយ​មាន​កម្មវិធី​សិក្សា​​គុណភាព​ខ្ពស់​ស្រប​តាម​ស្ដង់​ដា​អន្តរជាតិ​ដូច​ជា FIBAA, AUN-QA។ ​កម្មវិធី​សិក្សា​ចំនួន​៥​ស្រប​តាម​ស្តង់ដា AUN-QA គឺបរិញ្ញាបត្រ​​កសិកម្ម បរិញ្ញាបត្រជលវប្បកម្ម បរិញ្ញាបត្រ​បសុពេទ្យ បរិញ្ញាបត្រ​ភាសាខ្មែរ​ និង​បរិញ្ញាបត្រគិលានុបដ្ឋាកនិង​កម្មវិធីសម្រេចបាន​ស្ដង់​ដា FIBAA មានកម្មវិធី​សិក្សា​ចំនួន​៤គឺ​​បរិញ្ញាបត្រ​គ្រប់​គ្រង​ពាណិជ្ជកម្ម បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រគណនេយ្យ និង​បរិញ្ញាបត្រ​ហិរញ្ញវត្ថុ​-ធនាគារ។​ 

5-5

លោកសាស្ត្រាចារ្យរងបណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​មានប្រសាសន៍ថា៖ «លទ្ធផលដែល​ទទួល​បាន​នេះ​គឺ​ជាការ​ខិត​ខំ​ប្រឹង​ប្រែងទាំង​គ្រូ​និង​សិស្ស​ក្នុង​ការ​កែ​លម្អ​គុណភាព​បណ្ដុះ​បណ្ដាល​ស្រប​តាម​ស្ដង់ដា​របស់​តំបន់​និង​អន្តរជាតិ​​សម្រាប់ទាំង​​កម្រិត​​គ្រឹះស្ថាន​អប់រំ​​​​​និងកម្រិត​​កម្មវិធី​សិក្សា​។» លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា «អស់​រយៈ​ជាង​២០​ឆ្នាំ​​  អនុវត្ត​​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​​ទិសដៅ​ បេសកកម្ម​របស់​សាលា សាកលវិទ្យា​ល័យ​ត្រា​វិញ​​តែង​ខិត​ខំ​ក្នុង​ការ​​ជំរុញ​និង​លើក​កម្ពស់​គុណភាព​បណ្ដុះ​បណ្ដាល កសាង​​នូវ​បរិយាកាស​សិក្សា​ជឿនលឿន ស្និទ្ធស្នាល​ និង​អនុវត្ត​ខ្ជាប់​នូវ​រាល់​វិធី​សាស្ត្រ​បង្រៀន​ បង្កើត​បាន​នូវ​បរិយាកាសសម្រាប់​ការ​​សិក្សា ស្រាវជ្រាវ​ ​ធ្វើ​ការ​​និង​បម្រើ​ដល់​សហគមន៍​យ៉ាង​ងាយ​ស្រួល​ ឆ្ពោះ​ទៅ​កាន់​​ប្រព័ន្ធ​សិក្សា​អប់រំ​បើក​ទូលាយ និង​សិក្សា​រៀន​សូត្រ​ពេញ​មួយជីវិត។ សាកលវិទ្យាល័យ​ត្រា​វិញ​ក៏​បាន​និង​កំពុង​​ពង្រីក​​​ការ​ចូល​រួម​ដាក់​កម្មវិធី​សិក្សា​ដើម្បី​ធ្វើ​ការ​វាយតម្លៃ​តាម​ស្តង់ដា​អន្តរជាតិ​ AUN និង FIBAA នៅ​បណ្ដា​ក្រុម​មុខ​ជំនាញដូច​ជា វិទ្យាសាស្ត្រ​សុខភាព ភាសា សេដ្ឋកិច្ច-នីតិសាស្ត្រ​​ ព្រម​ទាំង​ស្តង់ដា ABET សម្រាប់​មុខជំនាញ​ខាង​ បច្ចេកវិទ្យាជាដើម និង​បន្ត​ការ​លើក​កម្ពស់​គុណភាព​បណ្តុះ​បណ្ដាល​ឆ្ពោះ​ទៅ​កាន់​​ស្តង់ដា​អប់រំ​បណ្ដុះ​បណ្ដាល​អន្តរជាតិ ព្រមទាំង​កសាង​នូវ​បរិយាកាស​សិក្សា ស្រាវជ្រាវ​ជឿន​លឿន​ ថ្មី​ទំនើប​ និង​សមាហរណកម្ម»។

5-6

 ថ្នី​ៗ​នេះ សាកលវិទ្យាល័យ​ត្រាវិញ​ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់ទី​៧១/១០០របស់​ WURI Ranking​ ឆ្នាំ២០២១ ដែល​ជា​សាកលវិទ្យាល័យ​មានឥទ្ធិពល​និង​ការ​ចូលរួម​យ៉ាង​សកម្ម​​ចំពោះ​សង្គម​និង​​ជាប់​ចំណាត់​ថ្នាក់​ទី ១៧​/៥០​​អំពី​តម្លៃ​នៃ​​ការ​បណ្ដុះ​ធុរកិច្ចថ្មី​​ និង​ចំណាត់​ថ្នាក់​ទី ៤៨/៥០​អំពី​​កិច្ច​សហប្រតិបត្តិការ​និង​ដោះ​ដូរ​និស្សិត​អន្តរជាតិ ក៏​ដូចជា​ឱកាស​នៃ​ការ​ដោះដូរ​និស្សិត​ក្នុង​ការ​សិក្សា​ជា​មួយ​បណ្ដា​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​នៅ​ក្រៅ​ប្រទេស​។ សាកលវិទ្យាល័យ​ត្រាវិញបាន​ជាប់​ចំណាត់​ថ្នាក់​​ក្នុង​ក្រុម​១០០​សាកលវិទ្យាល័យ​ដែល​មាន​​ឥទ្ធិពល​និង​ការ​ចូលរួម​យ៉ាង​សកម្ម​ចំពោះ​សង្គម​​​ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់​របស់ ​WURI Ranking និងជា​សាកលវិទ្យាល័យ​ឋិត​ក្នុង​ក្រុម​២០០​សាកលវិទ្យាល័យ​​បៃតង​​​ និង​ស្និទ្ធ​ស្នាល​ - UI GreenMetric Ranking។ សាកលវិទ្យាល័យ​ត្រាវិញ​​ក៏​បាន​​ធ្វើ​ដំណើរ​ការ​ដោយ​អនុវត្ត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ផ្នែក​គុណភាព​តាម​ស្ដង់ដា ISO 9001-2000​ ចាប់​ពី​ឆ្នាំ​២០០៦ ISO 9001-2008, ISO 9001-2015 ហើយ​គឺ​ជា​សាកលវិទ្យាល័យ​ឈាន​មុខគេ​នៅ​វាល​ទំនាប​ទន្លេគឺវឡុង​​ដែល​មាន​កម្មវិធី​សិក្សា​ស្រប​តាម​ស្ដង់ដា​អន្តរជាតិ​ដូច FIBAA,AUN-QA និង​​ ABET ​សម្រាប់​ក្រុម​មុខជំនាញ ឯកទេស​ខាង​វិទ្យាសាស្ត្រ​សុខភាព​ កសិកម្ម​​ ភាសា សេដ្ឋកិច្ច-នីតិសាស្ត្រ​ និង​បច្ចេកវិទ្យាជា​ដើម។​

 AUN-QA (Asean University Network – Quality Assurance – ផ្នែក​ធានា​គុណភាព​របស់​បណ្ដាញ​សាកលវិទ្យាល័យ​អាស៊ាន)៖ លក្ខណវិនិច្ឆ័យ​នៃ​ស្តង់ដា​រួម​មាន​ចំនួន​១១​ដែល​ក្នុង​នោះ​មាន​លក្ខខណ្ឌ​ទាំង​អស់​គឺចំនួន​​៥០។ ការវាយ​តម្លៃ​ការ​ធានាគុណភាព​ផ្ទៃ​ក្នុង​កំណត់​ការ​ដាក់​ពិន្ទុ​លើ​កម្រិត​ខ្នាត​ពិន្ទុ​៧ រួមមាន៖១ =មិន​គ្រប់​គ្រាន់​ទាំង​ស្រុង​; ២ = មិន​គ្រប់គ្រាន់​និង​ត្រូវការ​ការ​ធ្វើ​ឱ្យ​ប្រសើរឡើង​; ៣ = មិន​គ្រប់​គ្រាន់​ ប៉ុន្តែ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​បន្តិច​បន្តួច​ទៀត​នឹង​ធ្វើ​ឱ្យ​ទៅ​ជា​គ្រប់​គ្រាន់​; ៤ =គ្រប់​គ្រាន់​ដូច​រំពឹង​ទុក; ៥ =ប្រសើរ​ជាង​ការ​រំពឹង​ទុក; ៦ =​ឧទាហរណ៍​នៃ​គំរូ​; ៧ = ល្អ​ឥត​ខ្ចោះ​ (ឧទាហរណ៍​នៃ​ចំណាត់​ថ្នាក់​ពិភពលោក​ ឬ​គំរូ​ឈាន​មុខ​គេ​បំផុត)។ ពិន្ទុ​នៃ​ការ​វាយ​តម្លៃ​គឺ​ត្រូវ​បាន​គណនា​ផ្អែក​លើ​មធ្យមភាគ​នព្វន្ត​នៃ​លក្ខខណ្ឌ​​ទាំង​៥០។ ពិន្ទុ​ ៤ គឺ​ជា​ពិន្ទុ​បង្ហាញ​ថា​រាល់​លក្ខណវិនិច្ឆ័យ​ត្រូវ​បាន​អនុវត្ត​ពេញលេញ​ស្រប​តាម​ស្ដង់ដា​ AUN – QA។

 ក្នុង​នោះ លក្ខណវិនិច្ឆ័យ​ទាំង​១១​រួម​មាន៖ (១) លទ្ធផលសិក្សា​ដែល​រំពឹង​ទុក, (២) កម្មវិធី​សិក្សា​សម្អិត​, (៣) រចនាសម្ព័ន្ធ​, (៤) យុទ្ធវិធី​បង្រៀន​និង​រៀន, (៥)ការ​វាយ​តម្លៃ​និស្សិត, (៦)គុណភាព​នៃ​បុគ្គលិក​បណ្តុះ​បណ្ដាល​, (៧)គុណភាព​នៃ​បុគ្គលិក​ជំនួយ​, (៨)គុណភាព​និង​ជំនួយ​និស្សិត,           (៩)សម្ភារៈបរិក្ខា និង​ហេដ្ឋារចនាសម្ព័ន្ធ, (១០)ការ​បង្កើន​គុណភាព​, (១១)ធាតុ​ចេញ៕

 អត្ថបទដោយĐồng Khởi

ប្រែសម្រួលដោយ៖ Seha Thach

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កម្មវិធីសិក្សាចំនួន៣ទៀតរបស់សាកលវិទ្យាល័យត្រាវិញត្រូវបានបណ្ដាញសាកលវិទ្យាល័យអាស៊ាន(AUN) ទទួលស្គាល់ជាប់លំដាប់ថ្នាក់អន្តរជាតិអំពីគុណភាពបណ្តុះបណ្ដាល