បង្កើតមជ្ឈមណ្ឌលប្រឹក្សានីតិសាស្ត្រ ចំណុះសាកលវិទ្យាល័យត្រាវិញ

សាកលវិទ្យាល័យត្រាវិញទើបចាត់តាំងពិធីប្រកាសសេចក្តីសម្រេចបង្កើតមជ្ឈមណ្ឌលប្រឹក្សា​នីតិសាស្ត្រ​​ចំណុះសាកលវិទ្យាល័យត្រាវិញនិងតែងតាំងមុខតំណែងថ្នាក់ដឹកនាំ។លោកស្រី Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបាន​អញ្ជើញ​ជា​អធិបតីក្នុង​ពិ​ធី​នេះ​និង​មាន​ការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល​សាលាថ្នាក់ដឹកនាំពី​បណ្ដា​មហាវិទ្យាល័យនាយកដ្ឋានការិយាល័យនិងមជ្ឈមណ្ឌលនានា។

3-1

3-2

មជ្ឈមណ្ឌលប្រឹក្សានីតិសាស្ត្រ​ចំណុះសាកលវិទ្យាល័យត្រាវិញបាន​បង្កើត​ដើម្បី​ផ្តល់​សេវា​ផ្នែក​ច្បាប់​ដល់បុគ្គលនិងអង្គការនានាដែលត្រូវការអនុវត្តសកម្មភាព​ស្រប​ច្បាប់​ដែល​ទាក់​ទង​នឹង​ច្បាប់​ដូច​៖​ប្រឹក្សាខាងច្បាប់អនុវត្តនីតិវិធីច្បាប់ចូលរួមក្នុងបណ្ដឹង​​តវ៉ាតំណាង​ក្រៅ​តុលាការ; ធ្វើការបណ្តុះបណ្តាលអនុវត្តគម្រោងគាំទ្រសហគមន៍និង​សកម្មភាព​ផ្លូវ​ច្បាប់​ផ្សេងៗ​ទៀត​។ ដើម្បីរួមចំណែកក្នុង​ការ​ធានាសិទ្ធិមនុស្សសិទ្ធិនិង​ផល​ប្រយោជន៍​ស្រប​​ច្បាប់​​របស់​អង្គការបុគ្គលនិងប្រជាពលរដ្ឋ។ជំនួយ​សហគ្រាស​ក្នុង​វិស័យ​សេដ្ឋកិច្ចដើម្បីបង្កលក្ខណៈងាយស្រួល​​ដល់​សហគ្រាស​ក្នុង​ពេល​​ដំណើរ​ការ​ លើក​កម្ពស់​សន្ទស្សន៍​ប្រកួត​ប្រជែង និងការពារពាណិជ្ជសញ្ញា។

ទន្ទឹមនឹងនោះមជ្ឈមណ្ឌលនៅ​មាន​មុខងារផ្សព្វ​ផ្សាយ​ច្បាប់សហការ​ជា​មួយនឹង​​អង្គការ​ក្នុងនិងក្រៅសាលា​ដើម្បី​ផ្តល់នូវ​សេវាផ្នែកច្បាប់ដល់បុគ្គលនិង​អង្គការ​នានា​ដែលមាន​តម្រូវ​ការ​ខាង​ច្បាប់​។ជំនួយដល់បណ្ដាកិច្ចការស្របច្បាប់ផ្សេងៗ។ជំនួយដល់សហគ្រាសក្នុងវិស័យ​គណនេយ្យហិរញ្ញវត្ថុធនាគារអភិបាលកិច្ចខាងសាជីវកម្មចាត់តាំងវគ្គបណ្ដុះបណ្ដាលសិក្សាខ្លី​ផ្នែក​នីតិសាស្ត្របំប៉នសមត្ថភាពស្រាវជ្រាវអោយនិស្សិតសិក្ខាកាមគ្រូបង្រៀនក្នុង​វិស័យ​ស្រាវជ្រាវវិទ្យាសាស្ត្រ។អនុវត្តគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ ជំនួយ​សហគមន៍​នូវកិច្ចការដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ចនិងនីតិសាស្ត្របង្កលក្ខណៈ​សម្រាប់និស្សិតសិក្ខាកាមផ្នែកខាងនីតិសាស្ត្រ-សេដ្ឋកិច្ចធ្វើកម្មសិក្សាព្រមទាំងជាមជ្ឈដ្ឋានធ្វើការសម្រាប់បុគ្គលិកគ្រូបង្រៀន​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ។

3-3

ក្នុងអង្គពិធីលោកស្រី Thach Thi Dan សាកលវិទ្យាធិការរងបានប្រគល់សេចក្តីសម្រេចតំ​ណែងថ្នាក់ដឹកនាំមជ្ឈមណ្ឌលប្រឹក្សានីតិសាស្ត្រចំណុះសាកលវិទ្យាល័យត្រាវិញរួមមាន៖លោក Diep Huyen Thao អនុប្រធានដេប៉ាតឺម៉ងនីតិសាស្រ្តនៃមហាវិទ្យាល័យសេដ្ឋកិច្ច​​-​នីតិសាស្ត្រទទួលតំណែង​ជានាយកមជ្ឈមណ្ឌល; លោក  Nguyen Thien Thuan អនុប្រធានដេប៉ាតឺម៉ងគ្រប់គ្រងនៃមហាវិទ្យាល័យសេដ្ឋកិច្ច​​-​នីតិសាស្ត្រទទួលតំណែង​ជានាយករងមជ្ឈមណ្ឌល;  លោក Nguyen Huy Hoang គ្រូបង្រៀនដេប៉ាតឹម៉ង់នីតិសាស្រ្ត​នៃមហាវិទ្យាល័យសេដ្ឋកិច្ច​​-​នីតិសាស្ត្រទទួលតំណែង​ជានាយករង​​មជ្ឈមណ្ឌលនិងលោក​ស្រី Nguyen Thi Kim Chi គ្រូបង្រៀនដេប៉ាតឹម៉ង់គណនេយ្យទទួលបន្ទុកផ្នែកគណនេយ្យ។​

លោកស្រី Thach Thi Dan ក៏បានប្រគល់សេចក្ដីសម្រេចតែងតាំងលោកស្រី​ Tran Thi Hong To ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកសិកម្ម-ជលផលនិងជានាយកមជ្ឈមណ្ឌលវិភាគ-ធ្វើតេស្តនៃសាកលវិទ្យាល័យត្រាវិញ; លោក Nguyen Truong Sinh អតីតនាយករងនៃមជ្ឈមណ្ឌលស្រាវជ្រាវការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងជំនួយ​​ការអភិវឌ្ឍសហគមន៍ (CRCS) កាន់តំណែងជានាយករងមជ្ឈមណ្ឌលសេវាកម្មដោះស្រាយការងារនៃសាកលវិទ្យាល័យត្រាវិញ; លោក Nguyen Duy អតីតនាយករងមជ្ឈមណ្ឌលសេវាកម្មដោះស្រាយការងារទទួល​តំ​ណែងជាអនុប្រធានគណៈគ្រប់គ្រង​​អន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យត្រាវិញ។

អត្ថបទដោយTín Di

ប្រែសម្រួលដោយ៖Tăng Văn Thòn

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បង្កើតមជ្ឈមណ្ឌលប្រឹក្សានីតិសាស្ត្រ ចំណុះសាកលវិទ្យាល័យត្រាវិញ