ពិធីតែងតាំងលោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung ជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ

TVUកាលពី​ថ្ងៃ​ទី ១០ ខែ​វិ​ច្ឆិ​កា ឆ្នាំ ​២០២១   គណៈ​កម្មា​ធិការ​ប្រ​ជា​ជនខេ​ត្តត្រាវិញ រួមជាមួយនឹងសាកលវិទ្យាល័យត្រាវិញបាន​ចាត់តាំង​ពិ​ធី​ប្រ​កាស​និង​ប្រ​គល់​សេច​ក្ដី​សម្រេច​តែង​តាំង​មុខ​តំ​ណែង​សា​កល​វិ​ទ្យា​ធិ​ការ​រង​   នៃ​សាកល​វិ​ទ្យា​ល័យត្រា​វិញដល់លោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung ព្រឹទ្ធបុរសនៃ​មហាវិ​ទ្យា​ល័យ​វិទ្យាសាស្ត្រសេដ្ឋ​កិច្ច និងនីតិសាស្ត្រ។

6-1

លោក Le Van Han អនុលេខាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានប្រគល់សេចក្តីសម្រេចតែងតាំងសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ។

អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងនេះ រួមមានលោក Le Van Han អនុលេខា​ធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ, លោកស្រី Kim Thi Thanh Nu អនុប្រធានមន្ទីរមហាផ្ទៃខេត្តត្រាវិញ, លោកសា​ស្ត្រា​ចា​រ្យ​រង បណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ និងអស់​លោក​អ្នកដែល​​ជាសា​កលវិទ្យាធិការរង, អតីតសាកលវិទ្យាធិការរង, សមាជិកក្រុមប្រឹក្សានៃសាកលវិទ្យាល័យត្រាវិញ និងប្រមុខអង្គភាពនានាចំណុះសាកលវិទ្យាល័យ។

មានប្រសាសន៍ក្នុងពិធីប្រកាសតែងតាំងនេះ លោក Le Van Han បានអបអរសាទរ និងថ្លែងនូវក្តីសង្ឃឹមថា លោកសាកលវិទ្យាធិការរងទើបបានតែងតាំងថ្មី បណ្ឌិត Diep Thanh Tung ក្នុង​តួ​នា​ទី​និង​ភារកិច្ចថ្មី ត្រូវតែរួបរួមសាមគ្គីគ្នាក្លាយជាធ្លុងមួយកសាងអង្គភាពដ៏រឹងមាំ រួមគ្នារក្សាសមិទ្ធិផលដែលសម្រេចបាន និងត្រូវបន្តការសិក្សាលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ វិធីសាស្ត្រគ្រប់គ្រង ដើម្បីរួមចំណែកកសាងសាកលវិទ្យាល័យត្រាវិញមួយថ្ងៃកាន់តែរីកចម្រើនជឿនលឿនថែម​ទៀត។​

6-2

លោកសា​ស្ត្រា​ចា​រ្យ​រង បណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការ បានមានប្រសាសន៍ថា៖ “សាកលវិទ្យាល័យត្រាវិញមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងពិធីស្វាគមន៍សាកលវិទ្យាធិការរងថ្មីនេះ ហើយសង្ឃឹមថា សមមិត្ត Diep Thanh Tung   នឹងផ្សារភ្ជាប់ជាមួយនឹងវិទ្យាស្ថានទាំងមូលនាពេលឆាប់ៗនេះ ដើម្បីរក្សានូវសមិទ្ធិផលដែលទទួលបាន ហើយជម្រុញការអភិឌ្ឍបន្ថែមទៀត ជាពិសេសជម្រុញឲ្យបានច្រើនជាងនោះទៅទៀតនូវកម្មវិធីសិក្សា​បានវាយ​តម្លៃនិងទទួលស្គាល់​គុណភាពនៅក្នុងនិងក្រៅប្រទេស និងធ្វើ​សមាហរណកម្ម​យ៉ាងរឹងមាំនូវគុណភាពនៃការអប់រំស្របតាម​ស្ដង់ដា​អន្តរជាតិ។"

6-3

​ថ្លែងការ​ក្នុងពិធីនេះ​ផង​ដែរ​លោកសាស្ត្រា​ចារ្យ​រង បណ្ឌិត Diep Thanh Tung ក្នុងឋានៈជាសា​កល​វិ​ទ្យា​ធិការ​រងនៃសាកលវិទ្យាល័យត្រាវិញ បានសន្យាថានឹងចូល​រួម​ជាមួយនឹង​សាកលវិទ្យាល័យទាំងមូល​ ថ្នាក់ដឹកនាំក្រុមប្រឹក្សានៃសាកលវិទ្យាល័យត្រាវិញនិងកងជួរគ្រូបង្រៀនទាំងអស់ខិតខំអស់ពីសមត្ថភាពដើម្បី សម្រេចការងារដែលបានដាក់ឱ្យ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសាកលវិទ្យាល័យត្រាវិញនាពេលខាងមុខ៕

អត្ថបទ៖ Quốc Vinh

ប្រែសម្រួលដោយ ៖ Thạch Thị Omnara

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីតែងតាំងលោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung ជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ