២០វិច្ឆិកាជាទិវាដ៏ពិសេសសម្រាប់គ្រូនិងសិស្សនៃសាកលវិទ្យាល័យត្រាវិញ

ខែ​វិច្ឆិកា​បាន​មក​ដល់​ ទោះបី​ជា​មិន​មាន​ភាព​អ៊ូ​អរ​ដូច​សព្វ​ដង​ដោយ​សារ​តែ​អាសន្នរោគ​កូវីដ​-១៩​នៅ​លើ​ភូមិសាស្ត្រ​ខេត្ត​មាន​ភាព​ស្មុគ​ស្មាញ​ ប៉ុន្តែ​គ្រូ​និង​សិស្ស​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ​នៅ​តែ​ឈ្លាស​វៃ​ក្នុង​ការ​ចាត់​តាំង​នូវបណ្ដា​សកម្មភាព​ដើម្បី​អំណរ​ទិវាគ្រូ​បង្រៀន​វៀត​ណាមប្រកប​ដោយ​អត្ថន័យ​និង​សុវត្ថិភាព។

ព្រឹក​ថ្ងៃ​ទី​២០​វិច្ឆិកា​ឆ្នាំ​២០២១ ក្រុម​សម្ព័ន្ធ​យុវជន​ទាំង​អស់​នៃ​សាលា​បាន​បង្ហោះ​រូប​ សរសេរ​សំបុត្រ​ជូន​ពរ​នាឱកាស​ខួប​អនុស្សាវរីយ៍​ទី​៣៩​ឆ្នាំ​ ទិវា​គ្រូ​បង្រៀន​វៀត​ណាម (២០ វិច្ឆិកា ១៩៨០ - ២០ វិច្ឆិកា ២០២១)

7-1

7-2

ប្អូន​ Quach Tan Tai និស្សិត​ជំនាញ​ខាង​វេជ្ជសាស្ត្រ​បាន​ចែក​រំលែក​ថា ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ឈាន​ជើង​ចូល​សាកល​វិទ្យាល័យ​ត្រាវិញ ប្អូន​ទទួលបាន​នូវ​ការ​ស្រឡាញ់​ រាប់​អាន​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​លោក​គ្រូ អ្នក​គ្រូ​។ បុរាណលោក​ពោល​ថា លោក​គ្រូ​ អ្នក​គ្រូ​ប្រៀប​ដូច​ជា​អ្នក​ចម្លង​ ត្រូវ​ចម្លង​អ្នក​នៅ​ត្រើយ​អាយ​ទៅ​ត្រើយ​នាយ។ អ្នក​ទាំងអស់​នោះ​ប្រៀប​បាន​​ដូច​ជា​ម្ដាយ​ឪពុក​ទី​២​របស់​ប្អូន​ៗ។

អ្នក​ដែល​ប្អូន​ដឹង​គុណ​ជាង​គេបង្អស់​គឺ​លោក​គ្រូ Pham Tiet Khanh សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ លោក​មិន​ត្រឹម​តែ​ជា​លោក​គ្រូ​មួយ​រូប​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជា​ឪពុក​ ជា​ឪពុក​មា​របស់​មនុស្ស​ជា​ច្រើន​ជំនាន់ គឺ​ជា​គំរូ​ល្អ​មួយ​ដែល​ពួក​និស្សិត​ប្អូន​ៗ​យក​តម្រាប់តាម។ លោក​គ្រូ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​បំផុតឲ្យ​ប្អូន​ៗ​ក្រេប​ជញ្ជក់​​នូវ​ចំណេះ​ដឹង​យ៉ាង​អនេក​អនន្ត​។ ក្នុង​នាម​ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​ត្រា​វិញ​មួយ​រូប ​ប្អូន​នឹង​ខិត​ខំ​រៀន​សូត្រ​ និងលត់​ដំ​​មារយាទ​ ប្ដេជ្ញា​រួម​ចំណែក​អស់​ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​បុព្វហេតុ​សង្គ្រោះ​មនុស្ស​ នឹង​មិន​ធ្វើ​ឲ្យ​ខក​បំណង​ពី​គ្រួសារ លោក​គ្រូ អ្នកគ្រូ និង​មិត្ត​ភក្ដិឡើយ។

លោក​ Nguyen Nhat Thanh លេខា​សម្ព័ន្ធ​យុវជន​សាលា​និង​ជា​ប្រធានសមាគម​និស្សិត​សាលា​បាន​ឲ្យ​ដឹង​ថា «ឆ្លងតាម​បណ្ដា​សកម្មភាព​នេះ​បាន​រួម​ចំណែក​ឲ្យ​និស្សិត​សាលា​ស្ដែង​នូវ​ការ​ដឹង​គុណ​ដល់​លោក​គ្រូ អ្នក​គ្រូ ដែល​ជា​អ្នក​ចម្លង​​ដ៏​ស្ងៀម​ស្ងាត់​ ស្ដែង​នូវ​គុណ​ធម៌​ចំពោះ​លោក​គ្រូ​ អ្នក​គ្រូ ក៏​ដូច​ជាបង្ហាញ​នូវគុណធម៌​​ផឹក​ទឹក​នឹក​ប្រភព។

ការ​ដឹង​គុណ​របស់​​សិស្ស​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​គឺ​ជា​កម្លាំង​ចលករ​ដើម្បី​ លោក​គ្រូ​ អ្នកគ្រូទាំងឡាយ​បន្តច្បាម​​នឹង​វិជ្ជា​ជីវៈ​ ខំ​ប្រឹង​ប្រែង​ដើម្បី​ការ​ងារ​អប់​រំនិង​បណ្តុះ​បណ្ដាល។

នា​ឱកាស​នេះ​​ដែរ​សាខា​សមាគម​និស្សិត​ ក្លិបចំណុះ​សមាគម​និស្សិត​សាលា​ក៏​បាន​មក​សួរ​សុខ​ទុក្ខ​និង​ជូន​អំណោយ​ដល់​បណ្ដា​សាលា​វិទ្យាល័យ​និង​ផ្ដល់​អាហារូបករណ៍​ចំនួន​១៥​ចំណែក​​ សរុប​ជា​ទឹក​ប្រាក់​គឺ​៧លាន​៥០០ពាន់​ដុង​ដល់​សិស្ស​ដែល​ជួប​ការ​លំបាក​ដោយ​សារ​អាសន្នរោគ​កូវីដ​-១៩​នៅ​លើ​ភូមិសាស្ត្រខេត្ត៕

7-3

7-4

អត្ថបទដោយ៖Phương Thảo

ប្រែសម្រួលដោយ៖Thạch Ngọc Châu

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ២០វិច្ឆិកាជាទិវាដ៏ពិសេសសម្រាប់គ្រូនិងសិស្សនៃសាកលវិទ្យាល័យត្រាវិញ