និស្សិតសាកលវិទ្យាល័យត្រាវិញរកឃើញគំនិតកែច្នៃជាច្រើនសម្រាប់បរិស្ថាន

(GSV-GV.TVU) - ពិធី​ប្រ​ឡងគំ​និត​កែច្នៃ​បៃ​តងនៅ​ខេត្ត​ត្រា​វិញ​បាន​ប្រារព្ធ​ឡើង​ចាប់​តាំង​​ពី​ខែ​មី​នា​ឆ្នាំ​២០២១​ទទួលបាន​ការ​ចូល​រួម​ប្រឡងយ៉ាង​ច្រើន​ពី​និស្សិត​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ។

ជា​មួយ​នឹង​លទ្ធផល​ទទួលបាន​រង្វាន់លេខមួយចំនួន១ រង្វាន់លេខពីរចំនួន២ រង្វាន់​លេខ​បីចំនួន៣ និង​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន១១​ទៀត បណ្តាគំនិត​កែ​ច្នៃ​ទាំងនេះបាន​វាយ​តម្លៃ​ថា​​ជាក់​ស្តែង​និង​លទ្ធ​ភាព​ខ្ពស់។​គំ​និត​នីមួយៗ​ជា​ការ​ច្នៃ​ប្រ​ឌិត​ចំណង់​ចំ​ណូល​ចិត្ត​ក្នុង​ការ​ស្រាវ​ជ្រាវ​ក៏ដូច​ជា​ភារកិច្ចសម្រាប់​សហគមន៍​របស់​និស្សិត​សាលា។ក្នុង​ចំណោម​ទាំង​នោះ​មាន​គំ​និតកែច្នៃ​ខ្លះសាមញ្ញ តែបាននិស្សិតបង្កើត​​​ជា​ផលិតផល​បៃ​តង​ដ៏ល្អសម្រាប់​បរិស្ថាន។

កែ​ច្នៃ​ធ្យូង​សរីរាង្គ​ពី​សំ​បក​ទុរេន​

Than-huu-co

សំណេះសំណាល​​ជា​មួយ​នឹង​យើង​ខ្ញុំ​ ប្អូន​ Thach Tuan និស្សិតថ្នាក់​បរិញ្ញា​​ជំ​នាញ​ខាង​ច្បាប់​ស៊ី​វិល​ឆ្នាំ២០១៧​បាន​ឲ្យ​ដឹង​ថា៖​គោល​បំណង​ដ៏​ធំ​បំផុត​របស់​ក្រុម​ក្នុង​ការ​បង្កើត​គំ​និត​នេះ​គឺ​​ស្រាវ​ជ្រាវ​ដើម្បី​បង្កើត​ធ្យូង​ថ្ម​ស្អាត​ពី​សំ​បកទុរេនទាញ​យក​អត្ថប្រយោជន៍​ពី​ធន​ធាន​កាក​សំ​ណល់​តាម​និន្នាការនៃ​ការ​ប្រើ​ប្រាស់​ឡើង​វិញនូវកាកសំណល់ដើម្បីផលិតឥន្ធនៈជំនួសផលិតផលប្រពៃណីដូច​ជា​ធ្យូង​ថ្មធា​នា​សុខភាពមនុស្សនៅពេលប្រើប្រាស់កាត់បន្ថយបំពុលបរិស្ថាននិងការបង្កើតទិសដៅស្រាវជ្រាវថ្មីលើប្រភពថាមពល​ជំនួស។

ពណ៌នា​អំពី​គំនិតប្អូនThach Tuan បាន​បន្ថែមទៀត​​ថា៖គ្រឿង​ផ្សំនិង​បរិមាណ​សម្រាប់ដុំធ្យូងសរីរាង្គរួមមាន៨០% ធាតុផ្សំពីសំបកទុរេនចំណែកឯទៀត​គឺ​ភក់ទឹកនិង​អំ​បិល។

ជីវផលិតផលដែលមានជាតិស័ង្កសីណាណូ

ដោយ​យល់​ឃើញ​ថា​ផលិតផលបង្ការផ្សិតនិងបាក់តេរី​នាពេល​បច្ចុប្បន្ននេះ​នៅតែមានហានិភ័យបង្ក​ជាតិពុលដល់អ្នកប្រើប្រាស់កខ្វក់បរិស្ថាននិង​អាច​ប៉ះ​ពាល់​ដល់​រុក្ខជាតិ។

និស្សិត​មួយ​ក្រុម Nguyen Minh Chanh និង Huynh Phat Tai ថ្នាក់​ពេទ្យ​បសុសត្វ A ឆ្នាំ២០២០បាន​បង្កើត​គំ​និតថ្មី​មួយ​គឺ "ជីវផលិតផល​ដែល​មាន​ជាតិ​ស័ង្កសី​ណាណូ" ដើម្បី​ដោះ​ស្រាយ​បញ្ហា​ធំៗនិង​បន្ទាន់​អំ​ពី​ជំ​ងឺ​ក្នុងវិស័យកសិកម្មនិង​ផល​ប៉ះ​ពាល់​នៃ​សារ​ធាតុ​គីមី​លើ​មនុស្សសត្វធាតុនិង​បរិស្ថាន។

បង្កើត​គំ​និតមួយ​នេះសមាជិក​ក្នុង​ក្រុមសង្ឃឹម​ថាជីវ​ផលិតផល​ដែល​មាន​ជាតិ​ស័ង្ក​សី​ណា​ណូនឹង​កម្ចាត់​ជំ​ងឺ​ផ្សិតនិង​បាក់​តេរី​នៅ​លើ​ដំណាំ។សម្រាប់ផលិត​ផល​នេះក្នុង​មួយ​ដប​មាន​​បរិមាណចំនួន ​៥00ml ពេលប្រើប្រាស់ចែកជា៣​ដង​សម្រាប់ធុង១៦លីត្រ។

ប្អូន Huynh Phat Tai សមាជិកនៃក្រុមបាន​អោយ​ដឹងថា៖ជីវផលិតផលដែលមានជាតិស័ង្កសីណាណូអាចបង្ការនិងកម្ចាត់ផ្សិតនិងបាក់តេរីលើដំណាំយ៉ាង​​ប្រសិទ្ធភាព ដោយ​មាន​លក្ខណៈ​ពិសេសអាច​ប្រឆាំងអុកស៊ីតកម្មរបស់ស្លឹកដំណាំនិងលក្ខណៈពិសេស​នៃ​សារធាតុណា​ណូ​ ហើយ​មិន​មាន​ការ​បំ​ពុល​សម្រាប់​អ្នក​ប្រើ​ប្រាស់មិន​ប៉ះពាល់​ដល់​បរិស្ថាននិង​ប្រិត​សំចៃ​ថវិកា​ក្នុង​ការ​ផលិត។

ផលិតសំពត់ពីស្លឹកម្នាស់

នេះក៏ជាគំនិតមក​ពី​ក្រុម​និស្សិត Nguyen Tran Ngoc Han, Phung Thi My Phuong, Nguyen Van Nhut Vinh, Ta Nguyen Yen Nhu, Huynh Thi Hong Thamបានគណៈ​កម្មការមេប្រយោគវាយតម្លៃខ្ពស់​និង​អាចអនុវត្ត​បានក្នុងពិធីប្រឡងគំនិតកែ​ច្នៃបៃតងនៅខេត្តត្រាវិញឆ្នាំ២០២១​ នេះដែរ។

ឆ្លង​តាមការស្រាវជ្រាវក្រុមអ្នកបង្កើតបានដឹងថាសារធាតុ Cellulose នៅក្នុងស្លឹកម្នាស់គឺមានបរិមាណ​​ខ្ពស់ប្រមាណ៧២.% (Taylor & Francis) ដែល​ជា​ប្រ​ភព​នៃ​វត្ថុ​ធាតុ​ដើម​ដ៏​សម្បូរ​បែប​លទ្ធភាព​រំលាយ​សារធាតុ​ខ្ពស់សរសៃ​ស្លឹក​ម្នាស់​គឺ​ជា​អាទិភាព​មួយ​សម្រាប់​ក្រុម​បង្កើត​គំនិត "ផលិតសំពត់ពីស្លឹកម្នាស់"

ជាដំណោះស្រាយមួយដ៏ល្អជួយអោយ​កសិករមិនចំណាយកម្លាំងក្នុងការសម្អាតស្លឹកម្នាស់ក្រោយពេលប្រ​មូល​ផលកាត់​បន្ថយ​ការ​បំពុល​បរិស្ថាននិង​បង្កើត​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​អ្នក​ដាំ​ម្នាស់ទៀតផង ទន្ទេមនឹងនោះ​នៅទាំងបង្កើតការងារបន្ថែមដល់​ប្រជាជន​ក្នុងតំបន់ផងដែរ។

ជាពិសេសការផលិតសំពត់ពីស្លឹកម្នាស់ពិត​ជា​គំនិតថ្មីមួយ​​ក្នុង​​វិស័យឧស្សហកម្មកាត់ដេរបង្កើត​សម្ភារៈថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាននឹងក្លាយជាជំហានថ្មីដ៏ជោគជ័យមួយសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម​​កាត់ដេរនាពេលអនាគត។

និយាយអំពីតម្លៃនៃគំនិត "ផលិតសំពត់ពីស្លឹកម្នាស់" ប្អូន Nguyen Tran Ngoc Han បាន​បន្ថែម​ទៀតថា៖សំពត់ធម្មជាតិនាពេលបច្ចុប្បន្ននេះត្រូវបានគេ​វាយតម្លៃខ្ពស់ដោយភាព​ពេញ​និយម​ក៏ដូចជាអត្ថប្រយោជន៍ផងដែរសភាពទន់ទម្ងន់ស្រាលខ្យល់ចេញចូលល្អនិង​គុណភាពខ្ពស់។ជា​ពិ​សេសសំពត់​ដែល​ធ្វើ​ពី​ស្លឹក​ម្នាស់មាន​លក្ខណៈ​សម្បត្តិ​លេច​ធ្លោ​មួយ​ចំ​នួន​ដូច​ជា៖មានប្រភពដើមពីរុក្ខជាតិងាយរំលាយនិង​មិនប៉ះពាល់​ដល់​បរិស្ថាន​ (មិន​ចាំ​បាច់​ប្រើ​អុក​ស៊ីដលោហៈធ្ងន់ឬសារធាតុគីមីពុលដល់ការផលិត)

ការផលិតសំពត់ចេញពីកាកសំណល់រុក្ខជាតិ មិនទាមទារការថែទាំច្រើន (កម្លាំងទឹកជីថ្នាំគីមី) ដូចសរសៃសូត្រដើមឈូកឬសរសៃសូត្រដង្កូវនាងនោះទេបានជាមានតម្លៃសមល្មមសម្រាប់អតិថិជនជាច្រើន។

ក្រៅពីនេះគំនិតដូចជា "ប្រអប់អាហារធ្វើពីលលាដ៍ដូង" "បំពង់បឺតពីបណ្ដូលដើមពោត" "សម្ភារៈ Nanosilica ពីអង្កាម" "​កែច្នៃកាកកាហ្វេទៅជាពែងផឹកទឹក"... ជាគំនិតកែច្នៃគួរឱ្យកត់សម្គាល់ដោយបាន​​ផ្តល់នូវផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន។

ពិធីប្រឡងគំនិតកែច្នៃបៃតងខេត្តត្រាវិញក្នុងឆ្នាំ២០២១គឺស្ថិតក្នុងដំណាក់កាលនៃការស្វែងរកម្ចាស់គំនិតល្អៗតែប៉ុណ្ណោះការ​អនុវត្ត​ជាក់​ស្តែង​នឹង​ត្រូវ​ប្រើពេល​វេលា​បន្ថែម​ទៀតតែប្រ​ហែលជាមិនយូរប៉ុន្មានទេ។

អត្ថបទ៖Hoàng Nam

ប្រែ​សម្រួល៖ Văn Thòn

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតសាកលវិទ្យាល័យត្រាវិញរកឃើញគំនិតកែច្នៃជាច្រើនសម្រាប់បរិស្ថាន