(GSV-GV.TVU) - ពិធីប្រឡង “គំនិតកែច្នៃបៃតង” នៅខេត្តត្រាវិញបានប្រារព្ធឡើងចាប់តាំងពីខែមីនាឆ្នាំ២០២១ទទួលបានការចូលរួមប្រឡងយ៉ាងច្រើនពីនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ។
ជាមួយនឹងលទ្ធផលទទួលបានរង្វាន់លេខមួយចំនួន១ រង្វាន់លេខពីរចំនួន២ រង្វាន់លេខបីចំនួន៣ និងរង្វាន់លើកទឹកចិត្តចំនួន១១ទៀត បណ្តាគំនិតកែច្នៃទាំងនេះបានវាយតម្លៃថាជាក់ស្តែងនិងលទ្ធភាពខ្ពស់។គំនិតនីមួយៗជាការច្នៃប្រឌិតចំណង់ចំណូលចិត្តក្នុងការស្រាវជ្រាវក៏ដូចជាភារកិច្ចសម្រាប់សហគមន៍របស់និស្សិតសាលា។ក្នុងចំណោមទាំងនោះមានគំនិតកែច្នៃខ្លះសាមញ្ញ តែបាននិស្សិតបង្កើតជាផលិតផលបៃតងដ៏ល្អសម្រាប់បរិស្ថាន។
សំណេះសំណាលជាមួយនឹងយើងខ្ញុំ ប្អូន Thach Tuan និស្សិតថ្នាក់បរិញ្ញាជំនាញខាងច្បាប់ស៊ីវិលឆ្នាំ២០១៧បានឲ្យដឹងថា៖គោលបំណងដ៏ធំបំផុតរបស់ក្រុមក្នុងការបង្កើតគំនិតនេះគឺស្រាវជ្រាវដើម្បីបង្កើតធ្យូងថ្មស្អាតពីសំបកទុរេនទាញយកអត្ថប្រយោជន៍ពីធនធានកាកសំណល់តាមនិន្នាការនៃការប្រើប្រាស់ឡើងវិញនូវកាកសំណល់ដើម្បីផលិតឥន្ធនៈជំនួសផលិតផលប្រពៃណីដូចជាធ្យូងថ្មធានាសុខភាពមនុស្សនៅពេលប្រើប្រាស់កាត់បន្ថយបំពុលបរិស្ថាននិងការបង្កើតទិសដៅស្រាវជ្រាវថ្មីលើប្រភពថាមពលជំនួស។
ពណ៌នាអំពីគំនិតប្អូនThach Tuan បានបន្ថែមទៀតថា៖គ្រឿងផ្សំនិងបរិមាណសម្រាប់ដុំធ្យូងសរីរាង្គ រួមមាន៨០% ធាតុផ្សំពីសំបកទុរេនចំណែកឯទៀតគឺភក់ទឹកនិងអំបិល។
ដោយយល់ឃើញថាផលិតផលបង្ការផ្សិតនិងបាក់តេរីនាពេលបច្ចុប្បន្ននេះនៅតែមានហានិភ័យបង្កជាតិពុលដល់អ្នកប្រើប្រាស់កខ្វក់បរិស្ថាននិងអាចប៉ះពាល់ដល់រុក្ខជាតិ។
និស្សិតមួយក្រុម Nguyen Minh Chanh និង Huynh Phat Tai ថ្នាក់ពេទ្យបសុសត្វ A ឆ្នាំ២០២០បានបង្កើតគំនិតថ្មីមួយគឺ "ជីវផលិតផលដែលមានជាតិស័ង្កសីណាណូ" ដើម្បីដោះស្រាយបញ្ហាធំៗនិងបន្ទាន់អំពីជំងឺក្នុងវិស័យកសិកម្មនិងផលប៉ះពាល់នៃសារធាតុគីមីលើមនុស្សសត្វធាតុនិងបរិស្ថាន។
បង្កើតគំនិតមួយនេះសមាជិកក្នុងក្រុមសង្ឃឹមថាជីវផលិតផលដែលមានជាតិស័ង្កសីណាណូនឹងកម្ចាត់ជំងឺផ្សិតនិងបាក់តេរីនៅលើដំណាំ។សម្រាប់ផលិតផលនេះក្នុងមួយដបមានបរិមាណចំនួន ៥00ml ពេលប្រើប្រាស់ចែកជា៣ដងសម្រាប់៣ធុង១៦លីត្រ។
ប្អូន Huynh Phat Tai សមាជិកនៃក្រុមបានអោយដឹងថា៖ជីវផលិតផលដែលមានជាតិស័ង្កសីណាណូ អាចបង្ការនិងកម្ចាត់ផ្សិតនិងបាក់តេរីលើដំណាំយ៉ាងប្រសិទ្ធភាព ដោយមានលក្ខណៈពិសេសអាចប្រឆាំងអុកស៊ីតកម្មរបស់ស្លឹកដំណាំនិងលក្ខណៈពិសេសនៃសារធាតុណាណូ ហើយមិនមានការបំពុលសម្រាប់អ្នកប្រើប្រាស់មិនប៉ះពាល់ដល់បរិស្ថាន និងប្រិតសំចៃថវិកាក្នុងការផលិត។
នេះក៏ជាគំនិតមកពីក្រុមនិស្សិត Nguyen Tran Ngoc Han, Phung Thi My Phuong, Nguyen Van Nhut Vinh, Ta Nguyen Yen Nhu, Huynh Thi Hong Tham បានគណៈកម្មការមេប្រយោគវាយតម្លៃខ្ពស់និងអាចអនុវត្តបានក្នុងពិធីប្រឡង “គំនិតកែច្នៃបៃតង” នៅខេត្តត្រាវិញឆ្នាំ២០២១ នេះដែរ។
ឆ្លងតាមការស្រាវជ្រាវក្រុមអ្នកបង្កើតបានដឹងថាសារធាតុ Cellulose នៅក្នុងស្លឹកម្នាស់ គឺមានបរិមាណខ្ពស់ប្រមាណ៧២.៤% (Taylor & Francis) ដែលជាប្រភពនៃវត្ថុធាតុដើមដ៏សម្បូរបែបលទ្ធភាពរំលាយសារធាតុខ្ពស់សរសៃស្លឹកម្នាស់គឺជាអាទិភាពមួយសម្រាប់ក្រុមបង្កើតគំនិត "ផលិតសំពត់ពីស្លឹកម្នាស់"។
ជាដំណោះស្រាយមួយដ៏ល្អ ជួយអោយកសិករមិនចំណាយកម្លាំងក្នុងការសម្អាតស្លឹកម្នាស់ក្រោយពេលប្រមូលផលកាត់បន្ថយការបំពុលបរិស្ថាននិងបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់អ្នកដាំម្នាស់ទៀតផង ទន្ទេមនឹងនោះនៅទាំងបង្កើតការងារបន្ថែមដល់ប្រជាជនក្នុងតំបន់ផងដែរ។
ជាពិសេសការផលិតសំពត់ពីស្លឹកម្នាស់ពិតជាគំនិតថ្មីមួយក្នុងវិស័យឧស្សហកម្មកាត់ដេរ។បង្កើតសម្ភារៈថ្មី ដែលមិនប៉ះពាល់ដល់បរិស្ថាននឹងក្លាយជាជំហានថ្មីដ៏ជោគជ័យមួយសម្រាប់ការអភិវឌ្ឍឧស្សាហកម្មកាត់ដេរនាពេលអនាគត។
និយាយអំពីតម្លៃនៃគំនិត "ផលិតសំពត់ពីស្លឹកម្នាស់" ប្អូន Nguyen Tran Ngoc Han បានបន្ថែមទៀតថា៖សំពត់ធម្មជាតិនាពេលបច្ចុប្បន្ននេះត្រូវបានគេវាយតម្លៃខ្ពស់ដោយភាពពេញនិយមក៏ដូចជាអត្ថប្រយោជន៍ផងដែរសភាពទន់ទម្ងន់ស្រាលខ្យល់ចេញចូលល្អនិងគុណភាពខ្ពស់។ជាពិសេសសំពត់ដែលធ្វើពីស្លឹកម្នាស់មានលក្ខណៈសម្បត្តិលេចធ្លោមួយចំនួនដូចជា៖មានប្រភពដើមពីរុក្ខជាតិងាយរំលាយនិងមិនប៉ះពាល់ដល់បរិស្ថាន (មិនចាំបាច់ប្រើអុកស៊ីដលោហៈធ្ងន់ឬសារធាតុគីមីពុលដល់ការផលិត)។
ការផលិតសំពត់ចេញពីកាកសំណល់រុក្ខជាតិ មិនទាមទារការថែទាំច្រើន (កម្លាំងទឹកជីថ្នាំគីមី) ដូចសរសៃសូត្រដើមឈូកឬសរសៃសូត្រដង្កូវនាងនោះទេបានជាមានតម្លៃសមល្មមសម្រាប់អតិថិជនជាច្រើន។
ក្រៅពីនេះគំនិតដូចជា "ប្រអប់អាហារធ្វើពីលលាដ៍ដូង" "បំពង់បឺតពីបណ្ដូលដើមពោត" "សម្ភារៈ Nanosilica ពីអង្កាម" "កែច្នៃកាកកាហ្វេទៅជាពែងផឹកទឹក"... ជាគំនិតកែច្នៃគួរឱ្យកត់សម្គាល់ដោយបានផ្តល់នូវផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន។
ពិធីប្រឡង”គំនិតកែច្នៃបៃតង” ខេត្តត្រាវិញក្នុងឆ្នាំ២០២១គឺស្ថិតក្នុងដំណាក់កាលនៃការស្វែងរកម្ចាស់គំនិតល្អៗតែប៉ុណ្ណោះការអនុវត្តជាក់ស្តែងនឹងត្រូវប្រើពេលវេលាបន្ថែមទៀតតែប្រហែលជាមិនយូរប៉ុន្មានទេ។
អត្ថបទ៖Hoàng Nam
ប្រែសម្រួល៖ Văn Thòn