សហជីពមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញជូនកុំព្យូទ័រយួរដៃ ដល់និស្សិតដែលខំពុះពារការលំបាក

ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ឆ្នាំ​២០២១ លោក​ស្រី​ Quach Thi Vu Hue អតីត​ប្រធាន​សហជីព​មូលដ្ឋាន​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ ប្រធាន​គណៈ​យែន​ឌ័រ​និង​ជន​ជាតិ​រួម​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​នៃ​មហាវិទ្យាល័យ​កសិកម្ម- ជលផល​ព្រម​ជា​មួយ​នឹង​​សម្ព័ន្ធ​យុវជន​នៃ​មហាវិទ្យាល័យ​ភាសា-វប្បធម៌​-​វិចិត្រសិល្បៈ​ខ្មែរ​ណាម​បូបាន​ប្រគល់​កុំព្យូទ័រយួរដៃ​ម៉ាក​ HP ចំនួន​២គ្រឿង​ដល់​និស្សិត​ពីរ​រូប​គឺ​ប្អូនThachChuongNgocTuyen​ ជា​និស្សិត​ផ្នែក​គរុកោសល្យ​អក្សរ​សាស្ត្រឆ្នាំ​២០២០ ចំណុះ​មហាវិទ្យាល័យ​ភាសា - វប្បធម៌​ - ​វិចិត្រសិល្បៈ​ខ្មែរ​ណាម​បូ​ និង​ប្អូន​ Dinh Hoang Haiជា​និស្សិត​ផ្នែក​ពេទ្យពសុសត្វ​ឆ្នាំ​២០២០ ចំណុះ​មហាវិទ្យាល័យ​កសិកម្ម - ជលផល។ 

9-2 

9-1

ប្អូន​ទាំង​ពីរ​រូប​នេះ​គឺ​ជា​និស្សិត​ដែល​ខំ​ពុះ​ពារ​ការ​លំបាក​ដើម្បី​រៀន​សូត្រ។ ជីវភាព​រស់​នៅ​សព្វ​ថ្ងៃ​ជួប​ការ​លំបាក​ជា​ច្រើន​ ប៉ុន្តែ​ពួកប្អូន​​មិន​ដែល​មាន​គំនិត​ថា​នឹង​បោះ​បង់​ចោលការ​រៀន​សូត្រ​ឡើយ។ ប្អូន Ngoc Tuyen គឺ​ជា​អតីត​សិស្ស​ពូកែ​មួយ​រូប​នៃ​​វិទ្យាល័យ​ជន​ជាតិ​អន្តេវាសិកខេត្ត​ត្រាវិញ ហើយ​សព្វ​ថ្ងៃ​ប្អូន​ជា​និស្សិត​ឆ្នាំ​ទី​២​ផ្នែក​គរុកោសល្យ​អក្សរ​សាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ​។ ប្អូន​ជ្រើសរើស​មុខ​ជំនាញ​នេះ​ព្រោះ​មាន​បំណង​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​នៅ​ពេល​អនាគត។

9-5

9-3

ក្នុង​អង្គ​ពិធី​​ប្រគល់​អំណោយលោក​ស្រី Quach Thi Vu Hue បាន​ឲ្យ​ដឹង​ថា «យល់​បាន​នូវ​ភាព​លំបាក​របស់​ប្អូន​ទាំង​ពីរ​ សហជីព​មូលដ្ឋាន​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ​បាន​រៃ​អង្គាស​ប្រាក់​ពី​​លោក​គ្រូ អ្នក​គ្រូ​ មិត្ត​ភក្ដិ​ដើម្បី​ទិញ​កុំព្យូទ័រ​យួរដៃ​ជូន​ប្អូន​ទាំង​ពីរ​ដើម្បី​បំរើ​ក្នុង​ការ​រៀន​​តាម​ប្រព័ន្ធ​អនឡាញ​​ឲ្យ​មាន​ប្រសិទ្ធភាពជាង។ នេះ​គឺ​ជា​កាដូដែល​លោក​គ្រូ អ្នក​គ្រូ​ជូន​ប្អូន​ទាំង​ពីរ​ដោយ​សង្ឃឹម​ថា​ប្អូន​ៗ​នឹង​ប្រើ​ប្រាស់​វា​ក្នុង​ការ​សិក្សា​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​អភិវឌ្ឍ​ខ្លួន​និង​ញ៉ាំង​ក្ដី​ប្រាថ្នារបស់​ខ្លួន​​ឲ្យ​ក្លាយ​ជា​ការ​ពិត។

9-4

នៅ​​ក្នុង​ពិធី​ប្រគល់​នោះ​ដែរ ប្អូនទាំង​ពីរ​និង​ក្រុម​គ្រួសារ​ក៏​បាន​ថ្លែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​លោក​គ្រូ អ្នក​គ្រូ​ក៏​ដូច​ជា​សាលា​​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​ប្អូនៗ។ ប្អូន​Ngoc Tuyen ​បាន​ឲ្យ​ដឹង​ថា «នេះ​គឺ​ជា​កាដូ​ដ៏​មាន​តម្លៃ​ដែល​តាំង​ពី​មុន​មក​ប្អូន​មិន​ដែល​ទទួល​បាន។ ប្អូន​សូម​ថ្លែង​នូវ​អំណរ​អរគុណ​ដល់​លោក​គ្រូ អ្នក​គ្រូ​ ហើយ​​សន្យា​ថា​នឹង​ខិត​ខំ​រៀន​សូត្រ​ដើម្បី​តប​ស្នង​នូវ​គុណ​បំណាច់​របស់​ជីតា​ ក៏ដូច​ជាការ​​ជំនួយ​ឧបត្ថម្ភ​ពី​សំណាក់​លោក​គ្រូ​ អ្នក​គ្រូ​និង​សាលា»

អត្ថបទ៖ Công​ đoàn Trường ĐH Trà Vinh

ប្រែសម្រួល៖ Ngọc Châu