សិស្សនារីបីរូបដែលជាប់ចំណាត់ថ្នាក់ទោដោយទទួលបានពិន្ទុសរុប២៧ពិន្ទុ

(GSV-GV.TVU) ដោយ​ខិត​ខំ​ក្នុង​ការ​​រៀន​សូត្រ​និង​ខំ​ច្បាម​តាម​ក្ដី​ប្រាថ្នា​របស់​ខ្លួន​នោះ​ហើយ​​គឺ​ជា​ចំណុច​រួម​នៃ​សិស្ស​នារី​ទាំង​បី​រូប​ដែល​ទើប​ក្លាយ​ជា​សិស្ស​ជាប់​ចំ​ណាត់​​ថ្នាក់​ទោ​​នៃ​សាកល​វិទ្យា​ល័យត្រា​វិញ​ក្នុង​សម័យ​ជម្រើស​ចូល​រៀន​បរិញ្ញា​​ឆ្នាំ​២០២១។

ប្រាថ្នា​ចង់​បាន​ពាក់​អាវ blouse

1-0

ទទួល​បាន​ពិន្ទុ​៨.២​មុខ​វិជ្ជា​គណិតវិទ្យា ៩ពិន្ទុ​មុខ​វិជ្ជា​ជីវវិទ្យា​ ៩.៨​ពិន្ទុ​មុខ​វិជ្ជា​អង់​គ្លេស​​និង​បាន​ក្លាយ​ជា​សិស្ស​ជាប់​ចំណាត់​ថ្នាក់​ទោនៃ​សាកល​វិទ្យាល័យ​ត្រាវិញ​ផ្នែក​វេជ្ជសាស្ត្រ​ដោយ​ពិន្ទុ​រួម​២៧​ពិន្ទុ​គឺ​ជា​សមិទ្ធិផលដែល​ប្អូនTrinh Nguyen Nhu Nguyen​ សិស្ស​វិទ្យាល័យ Thu Khoa Nghia​ ក្រុង​ចូវ​ដុក​ ខេត្ត​អានយ៉ាង​ដែល​ទើប​តែ​ទទួល​បាន​នា​សម័យ​ប្រឡង​បញ្ចប់​មធ្យម​​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១។​

ចែក​រលែក​អំពី​មូលហេតុ​ដែល​ខ្លួន​ទទួល​បាន​នូវ​ពិន្ទុ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច្នោះ​ ប្អូន Nguyen ​បាន​ឲ្យ​ដឹង​ថា «ប្អូន​គិត​ថា​នោះ​គឺ​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​លោក​គ្រូ អ្នក​គ្រូ។ ទន្ទឹម​នឹង​នោះ​ ប្អូន​ក៏​ខិត​ខំ​នៅ​រាល់​សម័យ​ប្រឡង​ ទាំង​​សម័យ​ប្រឡង​សាក​ល្បង​ ដើម្បី​ស្ទង់​មើល​សមត្ថភាព​របស់​ខ្លួន​ដល់​ណា។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ប្អូន​ក៏​តែងតែ​​ធ្វើ​លំហាត់​ បំប៉ន​នូវ​បទ​ពិសោធ​ដើម្បី​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត​នូវ​បណ្ដា​វិញ្ញាសា​ខុសៗ​គ្នា។»

Nhu Nguyen គិត​ថា ចំណង់​ចំណូល​ចិត្ត និង​ក្ដី​ប្រាថ្នា​ណា​ក៏ដោយ ​តែង​តែ​ត្រូវ​ការចិញ្ចឹម​បីបាច់រក្សា​។ តាំង​ពី​តូច​ ប្អូន​សែនចាប់​អារម្មណ៍​ទៅ​លើ​អាវ​ blouse ម៉្លោះ​ហើយ​ប្អូន​មាន​បំណង​ចង់​ក្លាយ​ជា​គ្រូ​ពេទ្យ​។ ប្អូន​តែង​តែ​ខិត​ខំ​គ្រប់​វិនាទី​ ស្វែង​រក​វិធី​សាស្ត្រ​សិក្សា​ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ និង​ពេល​វេលា​សិក្សា​សម​ស្រប។ ប្រការ​ទាំង​នោះ​ហើយ​ដែល​ញ៉ាំងអោយ​ប្អូន​រក្សា​បាន​នូវ​សមិទ្ធិផល​ដូច​សព្វ​ថ្ងៃ​នេះ។

ទទួលបាន​លទ្ធផលល្អ​ក្នុង​សម័យ​ប្រឡង​ គឺ​ជា​ជំហាន​ដំបូង​មួយ​ដែល​ធ្វើ​ឲ្យ​ក្ដី​សុបិនចង់​​ក្លាយ​ជា​និស្សិត​ខាង​ពេទ្យ​នៅ​សាកល​វិទ្យាល័យ​ត្រាវិញ​ក្លាយ​ជា​ការ​ពិត។ ប្អូន​គិត​ថា ការ​ខិត​ខំ​គឺ​ជា​កត្តា​ចម្បង​ដើម្បី​ឈាន​ទៅ​កាន់​ភាព​ជោគ​ជ័យ។

ឆ្លង​កាត់​ភាព​លំបាកជាច្រើន​

1-1

បានក្លាយ​ជា​សិស្ស​ជាប់​ចំណាត់​ថ្នាក់​ទោ ផ្នែក​គរុកោសល្យ​អក្សរ​សាស្ត្រ​ដោយពិន្ទុ​រួមគឺ២៧​ពិន្ទុ ​ប្អូន​ Tran Thi Cam Tu សិស្ស​វិទ្យាល័យ​យ្វៀន​ហាយ​ ទី​រួម​ខេត្ត​យ្វៀន​ហាយ​ ខេត្ត​ត្រាវិញ នោះ​គឺ​ជា​ក្ដី​មោទនៈ​សម្រាប់​អ្នក​ម្ដាយ​ទុគ៌ត​ដែល​ខិត​ខំ​ចិញ្ចឹម​កូន​ឲ្យ​រៀន​សូត្រ។

Cam Tu ​ជា​កូន​ស្រី​ច្បង​ក្នុង​គ្រួសារ​មានជីវភាពលំបាក​។ ដោយ​សារ​មាន​បង​ប្អូន​ច្រើន សេដ្ឋកិច្ច​មាន​ការ​លំបាក​ ម៉្លោះ​ហើយ Cam Tu ​តែង​តែ​ខំ​ប្រឹង​រៀនសូត្រដើម្បី​សម្រេច​បាន​នូវ​គោល​ដៅសិក្សា​​ជា​ច្រើន​ដែល​ខ្លួន​បាន​ដាក់​ចេញ។​​

បី​ឆ្នាំ​បន្ត​បន្ទាប់​នៅ​វិទ្យាល័យ​ Cam Tu ​តែង​តែទទួល​បាន​នូវ​និទ្ទេស​ជា​សិស្ស​ពូកែ​។ ថ្នាក់​ទី​១០​ ប្អូន​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ជា​សិស្ស​ពូកែថ្នាក់​ខេត្ត​សម្រាប់​​មុខ​វិជ្ជា​ភូមិ​វិទ្យា។ នា​សម័យ​ប្រឡង​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១ ប្អូន​ស្ទើរតែ​ទទួល​បាន​ពិន្ទុ​អតិបរមា​ចំពោះ​មុខ​វិជ្ជា​ជីវវិទ្យា។

Cam Tu ​បាន ​ឲ្យ​ដឹង​ថា« ប្អូន​សែន​ចូល​ចិត្ត​មុខ​វិជ្ជា​អក្សរ​សាស្ត្រ​តាំង​ពី​តូច​ ហើយ​ថែម​ទាំង​ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​ ម៉្លោះ​ហើយ​អក្សរ​សាស្ត្រ​តែង​តែ​ទាក់​ទាញ​ប្អូន ពិសេស​គឺ​បណ្ដា​សៀវ​ភៅ​អក្សរ​សាស្ត្រ​។ ប្អូន​មាន​ប្រាថ្នា​ចង់​ក្លាយ​ជា​កវី​និពន្ធមួយ​រូប ប៉ុន្តែ​ជីវភាព​គ្រួសារ​មិន​អាច​ផ្ដល់​ឲ្យ​ ម៉្លោះ​ហើយ​សាកល​វិទ្យាល័យ​ត្រាវិញ​គឺ​ជា​ទី​កន្លែង​ដ៏​ល្អ​ដែល​ប្អូន​អាច​សម្រេច​បាន​នូវ​ក្ដី​ប្រាថ្នារបស់​ប្អូន។

ពេល​នៅ​ផ្ទះ​ប្អូន​តែង​តែ​ជួយ​ម្ដាយ​ធ្វើ​ចំការ ថែទាំ​ប្អូនៗ​និង​ជួយ​ធ្វើ​កិច្ច​ការ​ផ្ទះ​មួយ​ចំ​នួន​ទៀត​។ នា​ពេល​ខាង​មុខ​នេះ​ម្ដាយ​ប្អូន​នឹង​លំបាក​ថែម​ទៀត​ដោយ​សារ​ប្អូន​ទៅ​រៀន​ឆ្ងាយ។ នោះ​គឺ​ជា​មូលហេតុដែល​ប្អូនសម្រេច​ចិត្ត​ត្រូវ​តែ​​ខំ​រៀន​ហើយ​​ទាំង​ឆ្លៀត​ទៅ​ធ្វើ​ការ​បន្ថែម​ដើម្បី​រក​ប្រាក់​កាសសម្រាប់​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​​ជួយ​សម្រួល​ភាព​លំបាក​ដល់​គ្រូសារ។

ស្រឡាញ់​ការងារជា​គ្រូ​បង្រៀន 

1-2                    

មិន​ខុស​ពី​ Cam Tu​ និង Nhu Nguyen ជា​មួយ​នឹង​ពិន្ទុ​២៧ គឺ​ជា​ក្ដី​សោមនស្ស​ដ៏​ធំ​ចំពោះ​ប្អូន​ Tran Thanh Ngan​ សិស្ស​វិទ្យាល័យ​ជំនាញ​ Nguyen Thien Thanh ក្រុង​ត្រាវិញ ខេត្ត​ត្រាវិញ​។ ចាប់​តាំង​ពី​ពេល​នេះ​តទៅ​ក្ដី​សុបិន​ដែល​ចង់​ក្លាយ​ជា​និស្សិតផ្នែក​អក្សរ​សាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ត្រាវិញ​បាន​ក្លាយ​ជា​ការ​ពិត។​

ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​នេះ​Thanh Ngan ​បាន​ខិត​ខំ​រៀន​នូវ​បណ្ដា​មុខ​វិជ្ជា​តាំង​ពី​ចាប់​ផ្ដើម​ចូល​វិទ្យាល័យ​។ ថ្នាក់​ទី​១១ ​ប្អូន​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ជា​សិស្ស​ពូកែថ្នាក់​ខេត្ត​សម្រាប់​​មុខ​វិជ្ជា​​ជីវវិទ្យានា​ឆ្នាំ​សិក្សា​២០១៩-២០២០។ ប្អូន​ថែម​ទាំង​បាន​លោក​គ្រូ អ្នក​គ្រូ​វាយ​តម្លៃ​ថា​ជា​សិស្សដែល​​រៀនពូកែ​នៅ​គ្រប់​មុខ​វិជ្ជា​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ។

Thanh Ngan បាន​ឲ្យ​ដឹង​ថា « វា​ក៏​អាស្រ័យ​ដោយ​មាន​លោក​គ្រូ អ្នក​គ្រូ​ជា​កម្លាំង​ចលករ​ទើប​ប្អូន​អាច​ដឹង​បានថា​​ខ្លួន​ឯង​មាន​ទេពកោសល្យ​ខាង​មុខ​វិជ្ជា​នេះ។ តាំង​ពី​ពេល​នោះ​មក​ ប្អូន​ក៏​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀន​សូត្រ​ ខំ​ស្វែង​រក​​ឯកសារ​នា​នា​ និង​ហ៊ាន​ចូល​រួម​ប្រឡង​នៅ​​បណ្ដា​សម័យ​ប្រឡង​សិស្ស​ពូកែ​ដើម្បី​ទទួល​បាន​នូវ​ចំណេះ​ដឹង​ខ្ពស់​ជាង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក្រៅ​ពី​រៀន​ពូកែ​ Thanh Ngan ​ក៏​ចូល​ចិត្ត​លេង​កីឡា​។ Thanh Ngan ​ទទួល​បាន​មេដាយ​មាសជា​ច្រើន​នៃ​រង្វាន់​​ជើង​ឯក​​ផ្នែក​ការ៉ាតេដូ​ ខេត្ត​ត្រាវិញ​ឆ្នាំ​២០២០ មេដាយ​មាស​ក្រុម​នារី​ផ្នែក​ការ៉ាតេដូ​ នា​សម័យ​មហោស្រព​កីឡា​សម្រាប់​សិស្ស​វិទ្យាល័យ​នា​ឆ្នាំ​២០២១ មេដាយ​ស្ពាន់​រង្វាន់​ជើង​ឯក​ផ្នែក​ការ៉ា​តេដូ​​ខេត្ត​ត្រាវិញ​ ឆ្នាំ​២០១៩ និង​រង្វាន់​លើក​ទឹក​ចិត្ត​ផ្នែក​រត់​ម៉ារ៉ាតុង​ ខេត្ត​ត្រាវិញ ឆ្នាំ​២០២១។

ក្រៅ​ពី​នោះ​នៅ​មាន​រង្វាន់​ថ្នាក់​សាលា​ដូចរង្វាន់​លេខមួយ​ផ្នែក​បាល់​ទះប្រភេទ​​ខ្យល់​(gas volleybal)​ សម្រាប់​នារី ឆ្នាំ​២០២០ រង្វាន់​លេខ​ពីរ​ផ្នែក​បាល់​ទាត់​សម្រាប់​នារី ឆ្នាំ​២០១៩ ហើយ​ទទួល​បាន​កិត្តិនាម​ថា​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេក្នុង​សម័យ​ប្រកួត​បាល់​ទាត់​សម្រាប់​នារី​ដើម្បី​អំណរ​ទិវា​សិស្ស-និស្សិត​ឆ្នាំ​២០១៩ រង្វាន់​លេខ​បី​សម័យ​ប្រឡង​សរសេរ​អំពី​គំរូ​គ្រូ​បង្រៀន​ឆ្នាំ​២០២១ និង​ទទួល​បាន​កិត្តិ​នាម​ជា​សិស្ស​មាន«​លក្ខណៈ​ល្អ​បី​យ៉ាង»​​នៅកម្រិត​សាលា​នា​បី​ឆ្នាំ​បន្ត​បន្ទាប់។

ThanhNgan​បាន​ឲ្យ​ដឹង​ថា «ក្នុងថ្ងៃ​អនាគតប្អូន​នឹង​បន្ត​ខិត​ខំ​រៀន​សូត្រ​ដើម្បី​សម្រេច​បាន​ល្អ​នូវ​កម្មវិធី​សិក្សា​បរិញ្ញា​នៅ​សាកល​វិទ្យាល័យ​ត្រាវិញ​​ផ្នែកគរុ​កោសល្យ​អក្សរ​សាស្ត្រគឺ​​ជា​មុខ​ជំនាញ​ដែល​ប្អូន​ពេញ​ចិត្ត។»

អត្ថបទ៖ Hoàng Nam

ប្រែ​សម្រួល៖ Thạch Ngọc Châu

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិស្សនារីបីរូបដែលជាប់ចំណាត់ថ្នាក់ទោដោយទទួលបានពិន្ទុសរុប២៧ពិន្ទុ