កម្មវិធី «បំប៉នវិជ្ជាសម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យតាមប្រព័ន្ធអនឡាញ»

ចាប់ពី​ខែ​កញ្ញា​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០២១ សាកលវិទ្យាល័យ​ត្រាវិញ​បាន​សហការ​ជា​មួយ​វិទ្យាល័យ​ជំនាញ​ Nguyen Thien Thanh បង្កើត​នូវ​កម្មវិធី «បំប៉ន​វិជ្ជា​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​​វិទ្យាល័យ​តាម​ប្រព័ន្ធ​អនឡាញ» ក្នុង​គោល​បំណងគឺ​​ជំនួយ​ដល់​សិស្សានុសិស្ស​ក្នុង​និង​ក្រៅខេត្ត​ត្រាវិញអាច​នឹង​​រំលឹក​ឡើងវិញ​ចំណេះ​ដឹង​សម្រាប់​ក្រុម​មុខ​វិជ្ជា​ខាង​វិទ្យាសាស្ត្រ​ធម្មជាតិ​​ ក៏​ដូចជា​បង្ក​លក្ខណៈ​ឱ្យ​សិស្ស​​អាច​បន្ស៊ាំ​ជា​បណ្ដើរ​ៗ​ជា​មួយ​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ ជាពិសេស​គឺ​ក្នុង​ស្ថាន​ភាពដ៏ស្មុគស្មាញ​​នៃ​ការ​រីករាលដាល​​ជំងឺ​កូវិដ-១៩​។2-1

កម្មវិធីសិក្សា​និង​ខ្លឹមសារ​បណ្ដា​មុខវិជ្ជា​ដូច​ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ជីវវិទ្យា​គឺ​ត្រូវ​បាន​រៀបចំ​ដោយ​គ្រូបង្រៀន​​នៃ​វិទ្យាល័យ​ជំនាញ​ Nguyen Thien Thanh និង​សាកលវិទ្យាល័យ​ត្រាវិញ។

យោង​ទៅតាម​កម្មវិធីសិក្សាគោល សិស្សានុសិស្ស​នៃ​​​វិទ្យាល័យ​ជំនាញ​ Nguyen Thien Thanh និង​និស្សិតសាកលវិទ្យាល័យ​ត្រាវិញ​​បាន​ធ្វើឡើងនូវ​វិដេអូជា​ច្រើន​ដើម្បី​ជួយ​ឱ្យ​អ្នក​សិក្សា​អាច​រៀន​បាន​ងាយ​ស្រួល​ជាង​ ហើយ​វិដេអូ​ទាំង​អស់​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​ទៅ​លើ​បណ្ដាញ​ Youtube ផង​ដែរ​​សម្រាប់​ជា​ឯកសារ​​សិក្សា​​ដល់​សិស្សានុសិស្ស​ក្នុង​និង​ក្រៅ​ខេត្ត​អាច​សិក្សា​បាន​ផង​ដែរ។

ទន្ទឹម​នឹង​នោះ​ គឺ​មាន​ការ​បង្កើត​នូវ​កម្មវិធី​​ល្បែង​សម្រាប់​កម្សាន្ត​តាម​ប្រព័ន្ធ​អន​ឡាញ​​ដែល​ហៅ​ថា​ «ឆ្លើយ​បណ្ដៅ​ទទួល​រង្វាន់​»ដែល​មាន​ខ្លឹម​សារ​ទាក់ទង​នឹង​មុខ​វិជ្ជា​ទាំង​នោះផង​ដែរ​​។ ការ​បង្កើត​នូវ​ល្បែង​កម្សាន្ត​នេះ​ទៀត​សោត​ក៏​បង្ក​បាន​នូវ​ភាព​ទាក់ទាញ​ និង​ក្នុង​គោល​បំណង​ដើម្បី​រំលឹក​ឡើង​វិញ​​នូវ​ចំណេះ​ដឹង​ដែល​ខ្លួន​បាន​សិក្សា​។

កម្មវិធី​​នេះ​បានទាក់ទាញ​​សិស្សានុសិស្ស​ជា​ច្រើន​​រូប​ដែល​មក​ពី​ក្នុង​និង​ក្រៅ​ខេត្ត​ចូលរួម​ ព្រម​ទាំង​មាន​អ្នក​​​ចូលចិត្ត​ជាង​មួយ​ពាន់​អ្នក និង​ជាង​មួយ​ម៉ឺន​បី​ពាន់​អ្នក​ទស្សនា​វិដេអូ​ក៏​ដូច​ជា​​ដោះ​ដូរ​យោបល់៕

អត្ថបទ៖ Vu An

ប្រែ​សម្រួល៖ Sê Ha Thach