TVU សាកលវិទ្យាល័យបៃតងនិងស្និទ្ធស្នាល

២០ឆ្នាំមុន​នេះ ស្ថិតក្នុង​វាល​ស្រែ​ធំ​ល្វឹង​ល្វើយ​ និង​ពោរពេញ​ទៅ​ដោយ​វាល​ស្មៅ និង​ផ្កា​បបុស​បក់រវិច​​ហើយ​សាលា​រៀន​មួយ​ខ្នង​ក៏​បាន​លេច​ខ្លួន​ឡើង។

នៅ​ទី​នេះ ​មួយ​ថ្ងៃ​ៗ​ត្រូវ​បាន​គ្រប​ដណ្ដប់ដោយ​ពណ៌បៃ​តង​នៃ​រុក្ខជាតិ​ក្រោម​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រសប់​របស់​មនុស្ស​​ រួម​ជា​មួយ​នឹង​គំនិត​ផ្ដួច​ផ្ដើមក៏​បាន​កសាង​នូវ​មជ្ឈដ្ឋាន​អប់​រំមួយ​ប្រកប​ដោយ​ភាព​ស្និទ្ធ​ស្នាល​ និង​ទំនើប​ដើម្បី​បម្រើ​សហគមន៍។ បាត​ដៃ​ដែល​ប្រឡាក់ធូលី​ដីស​ក្រោយ​ម៉ោង​បង្រៀន​ក៏​បាន​រួម​ចំណែក​បង្កើត​នូវ​មជ្ឈដ្ឋាន​និង​ជ្រុង​ជ្រោយ​តូច​ៗ​ដែល​ប្រកប​ដោយ​ពណ៌​បៃតង​នៃ​សាកល​វិទ្យាល័យ​បៃ​តង នោះ​គឺ​សាកល​វិទ្យាល័យ​ត្រាវិញ។​​

3-1

មជ្ឈដ្ឋាន​បៃ​តង ស្រស់ ស្អាត​នៃ​មណ្ឌល​ការិយាល័យ​ចំរុះ។

3-2

I love TVU មជ្ឈដ្ឋាន​សម្រាប់​និស្សិត​និង​គ្រូ​បង្រៀន​សម្ដែងនូវ​ភក្ដី​ភាព​ចំពោះ​សាលា។

3-3

ទេសភាពនាពេលព្រឹកដែលប្រកបដោយភាពសុខសាន្តក្បែរ​​អគារ B1 - វិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សនិងបណ្ដាមហាវិទ្យាល័យ

3-4

មជ្ឈដ្ឋានស្រស់ស្អាតនៃទីធ្លាសាលាក្បែរអគារពី២ខ្នងដែលមានចំណាស់ជាងគេ TVU - B2, B3​

3-5

មាត់ស្រះក្រោមម្លប់ឈើក្បែរមហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យា

3-6

មជ្ឈមណ្ឌល​​ឯកសារ​ TVU, ប្រភពនៃចំណេះដឹងឈានទៅរកអនាគតភ្លឺស្វាង។

3-7

បន្ទប់​ពិសោធន៍​​ដែល​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗនិង​មជ្ឈដ្ឋាន​សុវត្ថិភាព​ ស្រស់​ស្អាត​​​ជួយ​ឲ្យ​និស្សិត​មូល​អារម្មណ៍​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ។

3-8

មិត្ត​ដែល​ជិត​ស្និទ្ធ​និង​គួរ​ជាទី​ចាប់​អារម្មណ៍​របស់​និស្សិត។

3-9

ដង​ផ្លូវ​ដែល​គ្របដណ្ដប់​ដោយ​ម្លប់​ឈើ​ក្នុង​បរិវេណ​អន្តេវាសិកដ្ឋាន​

3-10

បន្ទប់​អាន​សៀវ​ភៅ​ ទី​ឋាន​ដែល​តភ្ជាប់​និស្សិត​ទៅ​នឹង​ប្រភព​ចំណេះ​ដឹង​

3-11

មន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ​ត្រាវិញ​ ទី​ឋាន​​នាំ​មក​នូវ​ឱកាស​ថែទាំសុខភាព​និង​ព្យាបាល​ជំងឺ​ដែល​មាន​ប្រសិទ្ធភាព​ជូន​សហគមន៍។

ឆ្លង​កាត់​ពេល​វេលា​ដែល​បាន​កសាង​និង​បំពេញ​ ទី​បំផុត​​លទ្ធផល​ក៏​​មាន​ផ្លែ​ផ្កា​ គឺ​​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​សាកល​វិទ្យាល័យ​ត្រាវិញ​ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​Top ២០០​នៃ​សាកល​វិទ្យាល័យ​បៃ​តង​ដែល​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ស្និទ្ធ​ស្នាល​នឹង​មជ្ឈដ្ឋាន​ពិភព​លោក​តាម​តារាង​ចំណាត់​ថ្នាក់​ UI GreenMetric និង Top ១០០​សាលា​ដែល​មាន​ឥទ្ធិពល​និង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុងសង្គម​– WURI Ranking​

នៅទីនេះជារៀងរាល់ថ្ងៃរាល់ពេលវេលាអ្វីៗតែងតែបានបំពេញការពារហើយអារម្មណ៍របស់មនុស្សទាំងឡាយក៏តែងបានបន្សុទ្ធឲ្យស្រស់ថ្លានិងបណ្តុះពន្លកថ្មីៗ។ រាល់​ឧយ្យោជ​និង​បំណង​ប្រាថ្នា​រួម​នឹង​ការ​រួម​ចំណែក​ពី​លោក​គ្រូ អ្នក​គ្រូ​ ប្អូនៗ​និស្សិត​គ្រប់​ជំនាន់​បាន​ញ៉ាំង​ឲ្យ​សាលា​មួយ​ថ្ងៃ​កាន់​តែ​រីក​ចំរើន​​ និង​បង្កើត​នូវ​បញ្ញវន្ត​ថ្មី។

អត្ថបទ៖Đồng Khởi – Vân Khanh

ប្រែ​សម្រួល៖Thach Ngoc Chau