និស្សិតសាកលវិទ្យាល័យត្រាវិញចូលរួមកម្មវិធី “តភ្ជាប់និងអភិវឌ្ឍនិស្សិតទន្តពេទ្យទូទាំងប្រទេស - Smile CoDe” លើកទី១ ឆ្នាំ២០២១

កម្មវិធី តភ្ជាប់​និង​អភិវឌ្ឍនិស្សិតទន្តពេទ្យទូទាំងប្រទេស - Smile CoDe” ជា​ព្រឹត្តិការណ៍​មួយ​នៃ​សន្និ​សីទ​អន្តរជាតិ​ស្ដី​ពី​ វិទ្យាសាស្រ្ត​និង​បណ្តុះ​បណ្តាល​ទន្តពេទ្យ​លើក​ទី​១១ ​ឆ្នាំ២០២១ បានប្រារព្ធឡើងតាម​ប្រពន្ធ​អនឡាញ ចាប់តាំងពីថ្ងៃទី ១៩ ខែវិច្ឆិកា ដល់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១ ដោយ​វិជ្ជាស្ថាន​បណ្ដុះ​បណ្ដាល​ទន្តពេទ្យ - សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រហាណូយ និងមហា​វិទ្យាល័យ​ទន្តពេទ្យ- សាកល​វិទ្យាល័យ​វេជ្ជសាស្រ្តនិងឱសថទីក្រុងហូជីមិញ។

កម្មវិធី​បាន​ចាត់​តាំងឡើងដើម្បីផ្តល់នូវឱកាសដោះ​ដូរ​ចំណេះ​ដឹង​និង​បទ​ពិសោធន៍​រវាងនិស្សិត​ផ្នែក​ទន្តពេទ្យ​ បង្កើន​ចំណង​សាមគ្គី​ភាព​រវាងនិស្សិតនិងបណ្ដា​អង្គភាព​បណ្តុះ​បណ្តាល​ទន្តពេទ្យ​នៅ​ទូទាំង​ប្រ​ទេស។​

4-1

4-2

4-3

ឆ្លង​តាម​រយៈ​នេះ ពិធីប្រកួតប្រជែងតាមប្រព័ន្ធ​អនឡាញ​មាន​ឈ្មោះ​ថា Dentory បាន​​ប្រព្រឹត្ត​ទៅ​ចាប់​តាំង​ពីថ្ងៃទី១៩ខែតុលាឆ្នាំ២០២១ ដល់ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ​២០២១ ជា​ព្រឹត្តិការណ៍​ដំ​បូង​បង្អស់​ផ្ដើមកម្មវិធី Smile CoDe។ ក្នុង​កម្មវិធី​ប្រ​កួត​ប្រ​ជែង​នេះ និស្សិត​ជំ​នាញផ្នែកទន្តពេទ្យ​នៃ​សា​កល​វិទ្យាល័យត្រាវិញក៏​បាន​​ឧទ្ទេសនាម​បង្ហាញ​អំ​ពី​កម្មវិធីសិក្សា​របស់​ខ្លួន​ដោយ​រូប​ភាព វិដេអូខ្លីនិយាយ​​អំ​ពី​ដំណើរ​​ការ​​សិក្សា​​យ៉ាង​រស់​រវើក​ ជា​មួយ​ហេដ្ឋារចនា​សម្ព័ន្ធ​ដ៏​ទំនើប​ ឆ្លើយ​តប​បាន​នូវ​តម្រូវ​ការ​​សិក្សា​និង​អនុវត្ត​ជំនាញ​របស់និស្សិតសាលា។

វិដេអូចូល​រួម​ប្រ​កួត​ប្រ​ជែង​របស់​និស្សិត​ទន្ត​ពេទ្យ​សាកលវិទ្យាល័យត្រាវិញ

https://www.facebook.com/SmileCoDe2021/videos/1085675175569859/

កម្មវិធីដោះដូរ​បទ​ពិសោធន៍ Smile CoDe បាន​​ចាត់​​តាំង​​តាម​ប្រព័ន្ធ​អន​ឡាញ​​នៅ​​ថ្ងៃ​ទី២៤ ខែ​វិច្ឆកា ឆ្នាំ ២០២១ រួម​មាន​កម្មវិធី​ដោះ​ដូរ​បទ​ពិសោធន៍ Dental Connection, game Show – Denthootប្រ​កាស​លទ្ធផល​និង​ប្រគល់​ជូន​​រង្វាន់​សម្រាប់​ពិធី​ប្រកួត​ប្រជែង​តាម​ប្រពន្ធ័​អនឡាញ​ដែល​​មាន​ឈ្មោះ​ថា Dentory

4-4

4-5

និស្សិតសាកលវិទ្យាល័យត្រាវិញចូលរួមសំណេះសំណាល ឧទ្ទេស​នាម​អំ​ពី​មុខ​ជំនាញ​ទន្តពេទ្យ​របស់​សាលា

ក៏​ក្នុង​ឱកាស​នោះ​ដែរ និស្សិត​សាកលវិទ្យាល័យ​ត្រា​វិញ​មានឱកាសឧទ្ទេសនាម​នូវ​លក្ខណៈ​ពិសេស​​អំ​ពី​​​​មជ្ឈដ្ឋានសិក្សា​ក៏​ដូច​ជា​កម្មវិធី​សិក្សា​របស់សាលា។ នេះ​ក៏ជា​ឱកាស​សម្រាប់​និស្សិត​ដោះ​ដូរ ស្វែងយល់​បន្ថែម​​អំ​ពី​វប្បធម៌​​ក៏​ដូច​ជា​​វិធី​បង្ហាត់​បង្រៀន​​និង​កម្ម​វិធី​សិក្សា​របស់​បណ្តា​សា​លា​ ជា​ពិសេស​ជំនាញ​​ទន្តពេទ្យ។​

ពិធី​ប្រ​កួត​ប្រ​ជែង​បង្ហាញ​​អំ​ពី​លទ្ធផល​​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ជំ​នាញ​ទន្តពេទ្យ​សម្រាប់​​និស្សិត​​មាន​​ឈ្មោះ​ថា Sci–Dent Competition​ បាន​ចាត់​តាំង​ឡើង​នៅ​ថ្ងៃ​ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ជា​សកម្ម​ភាពទី​បី​​នៃកម្មវិធីត​ភ្ជាប់​និង​អភិវឌ្ឍ​និស្សិត​ទន្ត​ពេទ្យ​ទូ​ទាំង​ប្រ​ទេស។ ​សកម្មភាព​នេះ​បាន​ផ្តល់​នូវ​ទីលានកម្សាន្ត​ដ៏​មាន​ប្រយោជន៍​ដើម្បី​និស្សិត​​ជំនាញ​ទន្តពេទ្យ​​បាន​​ចែក​រំលែក​​នូវ​​គម្រោង​​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ ក៏​ដូច​ជា​​ចំ​ណេះ​ដឹង​​ជំ​នាញ​ទន្តពេទ្យ។​

ពិធី​ប្រ​កួត​ប្រ​ជែង​នេះ​មាន​បេក្ខសិស្ស​ជា​និស្សិត​ទន្តពេទ្យ​ចំនួន១៣រូប​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ ដោយ​មាន​​ប្រ​ធាន​បទ​ចំនួន​៨ ជា​​ភា​សា​អង់គ្លេស ​និង​បទ​បង្ហាញ​ចំនួន៥​ទៀត​ជា​ភា​សា​វៀតណាម។ គណៈ​កម្មការ​ជា​លោក​គ្រូ អ្នក​គ្រូ​ចំនួន​១០​រូប ​មក​ពី​អង្គភាពបណ្តុះ​បណ្តាល​ជំនាញ​ទន្តពេទ្យ​ទូទាំង​ប្រទេស។ និស្សិត​ជំនាញ​ទន្តពេទ្យ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ​ចូល​រួម​កម្មវិធី​ដោយ​ប្រ​ធាន​បទ​ ស្ថាន​ភាព​ធ្មេញ​ពុក​ឬ​ដង្កូវ​ធ្មេញ​របស់​សិស្សានុសិស្ស​​នៃ​សា​លា​មតេយ្យ​ចំនួន១៧សាលា នៅ​ទី​ក្រុង​ត្រា​វិញ​ នា​ឆ្នាំ​២០២១ ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ច្រើន។​

4-6

4-7

ប្អូន​ Bui Huu Khoi ជានិស្សិត​ជំនាញ​ទន្តពេទ្យ​​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ​បាន​​ឲ្យ​ដឹង​ថា​ Smile CoDe ជា​កម្មវិធី​ដ៏មាន​អត្ថន័យ​សម្រាប់​ពួក​ប្អូន​​ ដើម្បី​ដោះ​ដូរ​ចំ​ណេះ​ដឹង​ ក៏​ដូច​ជា​ជំនាញ​សំ​ខាន់ៗ​សម្រាប់​ទន្ត​ពេទ្យ​គ្រប់​រូប​នៅ​អនាគត។ ទន្ទឹម​នឹង​នោះ​ កម្មវិធី​ក៏​ជួយ​ឲ្យ​ប្អូន​ៗ​បាន​​សាង​នូវ​អនុស្សាវរីយ៍​ដ៏​ល្អ​ និង​ចេះ​ឲ្យ​តម្លៃ​លើ​ពេល​វេលា​សិក្សា​ជា​មួយ​មិត្ត​ភ័ក្តិ​ជា​និស្សិត​ក៏​ដូច​ជា​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​ត្រាវិញ។ ប្អូន​សង្ឃឹម​ថា អ្វី​ដែល​ពួក​ប្អូន​បាន​នាំ​មក​ទី​នេះ នឹង​ផ្តល់​នូវ​កម្លាំង​ចិត្ត ​ចង់​សិក្សា​ស្រាវ​ជ្រាវ​​ដល់​ប្អូនៗ​និស្សិត​ទន្តពេទ្យថ្មី។

4-8

លោក​អនុបណ្ឌិត គ្រូ​ពេទ្យ Pham Tuan Huy អនុប្រធាន​ដេ​ប៉ា​តឺ​ម៉ង់​ទន្តពេទ្យ​សាធារណៈ​ នៃ​សាកលវិទ្យាល័យ​ត្រា​វិញ​ក៏​​​បាន​ចូល​រួម​​ជា​សមាជិក​នៃគណៈ​កម្មការ​ពិធី​ប្រ​កួត​ប្រ​ជែង​បង្ហាញ​​អំ​ពី​លទ្ធផល​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ជំនាញ​ទន្តពេទ្យ​សម្រាប់​​និស្សិត​​មាន​​ឈ្មោះ​ថា Sci–Dent Competition បាន​​មាន​ប្រសាសន៍​ថា៖ ​កម្មវិធី ​Smile CoDe រួម​មានសកម្មភាព​ជាច្រើន​​ដោយ​មាន​ការ​ចូល​រួម​ពី​​សា​លា​នានា​ទូទាំង​ប្រទេស ដើម្បី​ជា​ទី​លានកម្សាន្ត​សម្រាប់​និស្សិត​​ទន្ត​ពេទ្យ​សិក្សា​​រៀន​សូត្រ ដោះ​ដូរ​ចំ​ណេះ​ដឹង ក៏​ដូច​ជាជំនាញ និង​បង្កើនទំនាក់​ទំនងមិត្តភាព​រវាងនិស្សិត​នឹង​គ្នា​។ បទ​បង្ហាញ​វិទ្យាសាស្ត្រ​​ជំនាញ Sci-Dent Competition គឺ​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​និស្សិត​​ទន្តពេទ្យ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ​បាន​ជួប​ជុំ ដោះ​ដូរ​ចំ​ណេះ​ដឹង និង​​ជំ​នាញ​ជា​មួយ​និស្សិត​សា​លា​ឯទៀត។

អត្ថបទ៖ Tin Di

ប្រែ​សម្រួល៖ Omnara

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតសាកលវិទ្យាល័យត្រាវិញចូលរួមកម្មវិធី “តភ្ជាប់និងអភិវឌ្ឍនិស្សិតទន្តពេទ្យទូទាំងប្រទេស - Smile CoDe” លើកទី១ ឆ្នាំ២០២១