សាកលវិទ្យាល័យត្រាវិញចាត់តាំងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២និងជួបជុំអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម២០វិច្ឆិកា

TVU-​ថ្ងៃ​ទី​១៩​វិច្ឆិកា​ សាកល​វិទ្យាល័យ​ត្រា​វិញ ចាត់​តាំង​ពិ​ធី​បើកបវេសនកាល​​ឆ្នាំ​សិក្សា​២០២១-២០២២ និង​ជួប​ជុំ​អនុស្សាវរីយ៍​៣៩​ឆ្នាំ​ទិវា​គ្រូ​បង្រៀនវៀត​ណាម (២០​វិច្ឆិកា​១៩៨២-២០​វិច្ឆិកា២០២១)តាម​អនឡាញ។​ អញ្ជើញ​ចូល​រួមមាន​លោក​ Le Van Han អនុលេខា​បក្ស​ខេត្ត ប្រ​ធាន​គណៈកម្មាធិការ​ប្រ​ជា​ជន​ខេត្តត្រាវិញ  សាស្រ្តា​ចារ្យរង​ បណ្ឌិត​ Pham Tiet Khanh សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យ​ត្រាវិញ​ ព្រម​ទាំង​​ភ្ញៀវ​អញ្ជើញ លោក​គ្រូ អ្នកគ្រូ និង​​សិស្ស​និស្សិត​ចូល​រួម​តាម​ប្រព័ន្ធ​អនឡាញ។

5-1

5-2

 

5-3

5-4

ថ្លែង​​ក្នុង​កម្មវិធី លោក Le Van Han កត់​សម្គាល់​និងស្ងើច​សរសើរ​នូវ​សមិទ្ធិផល​នៃ​កង​ជួរ​គ្រូ​បង្រៀន បុគ្គលិក​សាលា​ដែល​ទទួល​បាន​ក្នុង​​រយៈ​ពេល​កន្លង​មក។ ទន្ទឹម​នឹង​នោះ​ លោកសំណូមពរ​សាលា​ត្រូវសហការ​ជាមួយ​ផ្នែកគ្រប់​គ្រង​សុខាភិបាល បង្កើត​ផែន​ការ​សម្រាប់​ការ​សិក្សា​និង​អនុវត្ត​អោយ​សមស្របតាម​ស្ថានភាព​ជាក់​ស្ដែង​នៃ​អាសន្ន​រោគ​កូវិដ-១៩នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត។បន្ត​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ បង្កើនសមត្ថភាព​​ជូន​​​កង​ជួរ​គ្រូ​បង្រៀន រួម​សហការឱ្យ​បាន​ស្អិត​រមួត​​ជាមួយសហគ្រាស​អង្គភាព​ដើម្បី​ដំណោះ​ស្រាយ​ការ​ងារ​ធ្វើ​អោយ​និស្សិត​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​​យក​ចិត្ត​ទុក​ដាក់​នូវ​គោល​នយោបាយ​ចំពោះ​​គ្រូ​បង្រៀន សិស្ស​និស្សិត ជា​ពិសេស​លោក​គ្រូ អ្នក​គ្រូ សិស្សនិស្សិត​ដែល​រង​ការ​ប៉ះពាល់​​នៃ​ជំងឺ​កូវិដ-១៩ ដើម្បី​ឆ្លង​ផុត​ការ​លំបាក​បន្ត​​ការងារ​​និង​រៀន​សូត្រ។

5-5

លោក​សាស្រ្តាចារ្យ​រង បណ្ឌិត​ Pham Tiet Khanh សាកល​វិទ្យាធិការបាន​​​រំលឹក​ឡើង​វិញ​នូវ​​សមិទ្ធិផល​ដែល​គ្រូ​និង​សិស្ស​សាកលវិទ្យាល័យ​ត្រា​វិញ​ទទួល​បាន​នា​ឆ្នាំ​កន្លង​មក

លោក​មាន​ប្រសាសន៍​ថា​ «ឆ្នាំ​សិក្សា​២០២០-២០២១សាកល​វិទ្យាល័យ​ត្រាវិញ​​បាន​ចាត់​តាំង​ដោយ​ជោគ​ជ័យ​ពិធី​​ខួប​​អនុស្សវរីយ៍​១៥​ឆ្នាំ​សាកល​វិទ្យាល័យ​ត្រាវិញ ២០ឆ្នាំ​ទម្រង់​ឧត្តមសិក្សា​សហគមន៍ ដោយ​មាន​សកម្មភាព​ជា​ច្រើន​ កត់​សម្គាល់​ជំហាន​រីកចម្រើន​ដ៏​ខ្លាំង​ក្លា​ក្រោយរយៈពេល​​២០ឆ្នាំ​​កកើត​និង​អភិវឌ្ឍ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

​ថ្មីៗ​នេះ សាកលវិទ្យាល័យ​ត្រា​វិញត្រូវ​​បាន​ទទួល​ស្គាល់ជាប់​​ចំណាត់​ថ្នាក់​ទី៧១​ក្នុង​ក្រុម​១០០សាកលវិទ្យាល័យ​​នៃ​ WURI Ranking២០២១​​ជា​សាលា​ដែល​មាន​ឥទ្ធិពល​និង​រួម​ចំណែក​យ៉ាង​សកម្ម​ចំពោះ​សង្គម។ សាលា​ជាប់​ចំណាត់​ថ្នាក់​ទី​១៧(កើន​ឡើង​៧​ថ្នាក់​) ក្នុង​ក្រុម៥០សាកលវិទ្យាល័យ​អំពី​តម្លៃនៃ​​គំនិតផ្ដើម​ធ្វើអាជីវកម្ម អំពី​គំនិត​ផ្លាស់​ប្ដូរ​និង​ច្នៃប្រឌិត​ជាប់​ចំណាត់​ថ្នាក់៤៨ក្នុង​ក្រុម៥០សាកលវិទ្យាល័យ​អំពីការ​​សហការ​និង​ផ្លាស់​ប្ដូរ​និស្សិត​អន្តរជាតិ ការ​​ដោះដូរក្នុង​​ការ​សិក្សា​របស់​និស្សិត​ជាមួយ​គ្រឹះ​ស្ថាន​អប់រំ​ក្រៅ​ប្រទេស​។ ជាច្រើន​ឆ្នាំ​បន្តបន្ទាប់ សាកលវិទ្យាល័យ​ត្រា​វិញ​ជាប់​​ចំណាត់​ថ្នាក់​ក្នុង​ក្រុម១០០សាកលវិទ្យាល័យ​​ដែល​មាន​ឥទ្ធិពល​និង​រួម​ចំណែក​យ៉ាង​សកម្មចំពោះ​សង្គម​ WURI Ranking និង​ឋិត​ក្នុង​​ក្រុម​​២០០​នៃ​សាកល​វិទ្យាល័យ​បៃ​តង​ដែល​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ស្និទ្ធ​ស្នាល​របស់​UI GreenMetric Ranking​។ សាកល​វិទ្យាល័យ​​បាន​អនុវត្ត​ប្រព័ន្ធ​គ្រប់​គ្រង​គុណភាពផ្ទៃ​ក្នុង​តាម​ស្តង់ដា​​ISO 9001-2000 ចាប់​​តាំង​ពី​ឆ្នាំ​២០០៦;ISO 9001-2008, ISO 9001-2015​។ សា​កលវិទ្យាល័យ​ត្រាវិញ​​មាន​កម្មវិធី​សិក្សា​ជាច្រើន​បាន​​វាយតម្លៃស្រប​​តាម​ស្តង់ដា​អន្តរជាតិដូច​​ FIBAA និងAUN-QA។​ ​ទន្ទឹម​នឹង​នោះ​សាលា​កំពុង​​ពង្រីក​​​ការ​ចូល​រួម​ដាក់​កម្មវិធី​សិក្សា​ដើម្បី​ធ្វើ​ការ​វាយតម្លៃ​តាម​ស្តង់ដា​អន្តរជាតិ​ AUN, FIBAAសម្រាប់​​ជំនាញ​ខាង​វិទ្យាសាស្ត្រ​សុខភាព ភាសា​ សេដ្ឋកិច្ច-នីតិសាស្ត្រ​ និង​ស្តង់​ដា ABET សម្រាប់​បណ្ដា​មុខ​ជំនាញ​ខាង​​​បច្ចេកវិទ្យា។ល។

សកម្មភាព​បណ្ដុះ​បណ្ដាល​និង​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ទំនាក់​ទំនង​អន្តរជាតិ​តែង​បាន​អភិវឌ្ឍ​ឥត​ឈប់​ឆរ​ហើយ​ទទួល​បាន​លទ្ធផល​គួរ​អោយ​កត់​សម្គាល់។ ជាក់​ស្ដែង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​សាលា​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជំរុញ​ការ​ងារ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ ក្នុង​នោះ​មាន​ប្រធាន​បទ​ស្រាវ​ជ្រាវ​ចំនួន​៦៧​កំ​ពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ; មាន​អត្ថបទ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ចំនួន​៣០០​បាន​បោះ​ពុម្ភផ្សាយ​ក្នុង​ទស្សនាវដ្ដីវិទ្យាសាស្ត្រ​ក្នុង​និង​ក្រៅ​ប្រទេស;​ មាន​គម្រោង​ផ្ទេរ​បច្ចេកវិទ្យា​និង​ជំនួយ​សហគមន៍​ចំនួន​១២។

ក្រៅ​ពី​នោះ​សកម្មភាព​អំពី​ធុរកិច្ច​បង្កើត​ថ្មី​នៃ​និស្សិត​ក៏​មាន​ការ​រីក​ចម្រើន​ឡើង។ ក្នុង​ឆ្នាំ​២០២១​មាន​គំនិត​កែ​ច្នៃ​ជា​ច្រើន​របស់​និស្សិត​បាន​ចូល​រួម​កម្មវិធី​ប្រឡង គំនិត​ស្ដី​ពី​ធុរកិច្ច​បង្កើតថ្មី​ខេត្ត​ត្រា​វិញ​ឆ្នាំ​២០២១ បណ្ដា​គំនិត​កែច្នៃ​ចំនួន​១៤​គឺ​មាន​លក្ខណៈ​ជាក់​ស្ដែង​និង​មាន​តម្លៃ​ខ្ពស់​នឹង​យក​ទៅ​ដើម្បី​ចូល​រួម​ពិធី​ប្រឡង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្នាក់​ខេត្ត​និង​ថ្នាក់​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​នា​ខែ​ធ្នូ​ខាង​មុខ​នេះ។

សាកលវិទ្យាល័យ​ត្រា​វិញតែង​ពង្រឹង​ការ​ទំនាក់ទំនង​ជិត​៣០០​អង្គភាព ក្រុម​ហ៊ុន​ពាណិជ្ជកម្ម រោង​ចក្រ និង​ចុះ​កិច្ច​សហប្រតិបត្តិការ​ជិត​៣០​ដៃ​គូ។ ចំនួន​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម រោង​ចក្រ​ចូល​រួម​ក្នុង​បណ្ដុះ​បណ្ដាល​ជាមួយ​នឹង​សាលា​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង។ ចំនួន​និស្សិត​មាន​ការ​ងារ​ធ្វើ​ក្រោយ​ពី​ការ​សិក្សា​ក្នុង​ឆ្នាំ​២០២០​មាន​អត្រា​៨៦,៦៣%​ពោល​គឺ​ខ្ពស់​ជាង​ឆ្នាំ​មុនៗ។

ខែ​សីហា ឆ្នាំ​២០២១​ សាលា​បាន​ចាត់​តាំង​ពិធី​ចុះ​កិច្ច​សហប្រតិបត្តិការ​តាម​ប្រពន្ធអនឡាញ និង​សម្ពោធ​ដាក់​ដំណើរ​ការ​វិទ្យាស្ថាន​ភាសា​និង​វប្បធម៌​កូរ៉េ King Sejong-​ត្រា​វិញ។​ នេះ​ក៏​ជា​ឱកាស​មួយ​អោយ​សាលា​ជំរុញ​ការ​រៀន​សូត្រ​ភាសា​និង​វប្បធម៌​កូរ៉េ​សម្រាប់​និស្សិត​និង​សហគមន៍។​

ដើមខែ​វិច្ឆិកា​នេះ សាកលវិទ្យាល័យ​ត្រាវិញ​មាន​មោទនភាព​យ៉ាង​ខ្លាំង ដោយ​មាន​កម្មវិធី​សិក្សា​ចំនួន​៣​ត្រូវ​បាន​ទទួល​ស្គាល់​សម្រេច​បាន​គុណភាព​បណ្ដុះបណ្ដាល​ស្រប​តាម​ស្តង់​ដា​ AUN-QA (គណៈកម្មការ​ផ្នែក​ធានា​គុណភាព​របស់​បណ្ដាញ​សាកល​វិទ្យាល័យ​អាស៊ាន) ដែល​រួម​មាន៖ បរិញ្ញាបត្រ​គិលានុបដ្ឋាក បរិញ្ញាបត្រ​ភាសាខ្មែរ និង​បរិញ្ញាបត្រ​កសិកម្ម​បង្កើន​ចំនួន​កម្មវិធីសិក្សា​ត្រូវបាន​ទទួល​ស្គាល់​សម្រេច​បាន​គុណភាព​បណ្ដុះ​បណ្ដាល​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​ឡើង​ដល់​៩​កម្មវិធីសិក្សា ហើយ​ក៏​បាន​ធ្វើ​អោយ​សាកល​វិទ្យាល័យ​ត្រា​វិញ​ក្លាយ​ជា​សាកល​វិទ្យា​ល័យ​ឈាន​មុខ​គេ​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវឡុង ដោយ​មាន​កម្មវិធី​សិក្សា​គុណភាព​ខ្ពស់​ស្រប​តាម​ស្ដង់​ដា​អន្តរជាតិ​ដូច​ជា​ FIBAA, AUN-QA។ ក្នុង​នោះ​កម្មវិធី​សិក្សា​ចំនួន៥​ស្រប​តាម​ស្តង់ដា AUN-QA គឺ​បរិញ្ញាបត្រ​កសិកម្ម បរិញ្ញាបត្រ​ជលវប្បកម្ម បរិញ្ញាបត្រ​បសុពេទ្យ បរិញ្ញាបត្រគណនេយ្យ និងបរិញ្ញាបត្រហិរញ្ញវត្ថុ-ធនាគារ។

សាលា​បាន​អនុវត្ត​គោលនយោបាយ​កាត់​បន្ថយ​ថ្លៃ​សាលា​ចំនួន​១០% សម្រាប់​និស្សិត​សិក្សា​បែប​ពេញ​ម៉ោង​សម្រាប់​ឆមាស​ទី​១​ឆ្នាំ​សិក្សា​២០២១-២០២ រួម​ចំណែក​ចែក​រំលែក​ក្ដី​លំបាក​ជា​មួយ​អណាព្យាបាលនិង​និស្សិត​ក្នុង​អំឡុង​ពេល​អាសន្ន​រោគ​កូវិដ-១៩​កើត​ឡើង។ រយៈ​ពេល​កន្លង​មក​កង​ជួរ​គ្រូ​បង្រៀន​ បុគ្គលិក​សាលា​បាន​រួមវិភាគ​ទាន​ទឹក​ប្រាក់​ចំនួន​២០០​លាន​ដុង​សម្រាប់​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​កូវិដ-១៩និង​ជាង​១០០​លាន​ដុង​កម្មវិធី កុំព្យូទ័រ​ជូន​សិស្ស ដើម្បី​ទិញ​កុំ​ព្យូទ័រ​ជូន​សិស្សានុសិស្ស​មាន​ជីវភាព​លំបាក​អាច​មានលក្ខណៈ​សិក្សា​តាម​អន​ឡាញ។ សាលា​រួម​ជាមួយ​នឹង​សប្បុរសជន​មាន​សកម្មភាព​ជា​ច្រើន​ដូច​ជា​ជូន​អំណោយ​ អាហារ​ដល់​ប្រជា​ជនមាន​ជីវភាព​លំបាក;មាន​និស្សិត​ចំនួន​១៥០​រូប​ស្ម័គ្រចិត្ត​ជា​មួយ​លោក​គ្រូ អ្នក​គ្រូ បុគ្គលិក​សាលា ចូល​រួម​ក្នុង​ការ​បង្ការ​និង​ទប់​ស្កាត់​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺ​កូវិដ-១៩។

សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ មន្ទីរ ស្ថាប័ន​ខេត្ត ចាស់​ព្រឹទ្ធាចារ្យបដិវត្តន៍​ជាមួយ​នឹង​ការ​ជំនួយ​អំពី​សម្លារៈ​និង​ស្មារតី​នៃ​មន្ទីរ​ស្ថានប័ន អង្គការ ឯកជន​ក្នុង​និង​ក្រៅ​ប្រទេស បាន​បង្ក​លក្ខណៈងាយស្រួល​ដល់​ការ​បណ្ដុះ​បណ្ដាល​របស់​សាលា​ដើម្បី​ទទួល​បាន​លទ្ធផល​ខ្ពស់​និង​រីក​ចម្រើន​ឥត​ឈប់​ឈរ​ដូច​ពេល​បច្ចុប្បន្ន។​

សម្រាប់​ភារកិច្ច​ឆ្នាំ​សិក្សា​ថ្មី លោក​សាស្រ្តា​ចារ្យរង បណ្ឌិត Pham Tiet Khanh អំពាវនាវ​ដល់​លោកគ្រូ អ្នក​គ្រូ បុគ្គលិក​សាលា សិស្ស​និស្សិត​ប្រួត​ដៃ​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​គោល​ដៅ​រួម​គឺ​អនុវត្ត​សម្រេច​រាល់​ភារកិច្ច​ចម្បង​នៃ​ឆ្នាំ​សិក្សា​២០២១-២០២២។ យើង​ត្រូវ​ផ្ដោត​ទៅ​លើ​ការធានា​គុណភាព​ បន្ត​ការ​ដាក់​កម្មវិធី​សិក្សា​ដើម្បី​វាយ​តម្លៃ​តាម​ស្តង់​ដា​ក្នុង​និង​ក្រៅ​ប្រទេស លើក​កម្ពស់​គុណភាព​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ឆ្លង​តាម​គម្រោង​ស្រាវ​ជ្រាវ អត្ថបទ​វិទ្យា​សាស្ត្រ​អន្តរជាតិ; ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​និស្សិត; លើក​កម្ពស់​សមត្ថភាព​បំណិន​គ្រប់​គ្រង ភាសា​អង់​គ្លេស​ជូន​កង​ជួរ​គ្រូ​បង្រៀន; រៀប​ចំសម្ភារៈ​ឆ្លើយតប​តាម​តម្រូវ​ការ​សិក្សា​ក្នុង​ស្ថានភាព​ថ្មី ដាស់​តឿន​សិស្សនិស្សិត​ចូល​រួម​សកម្មភាព​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​ បង្កើត​គំនិត​កែ​ច្នៃ គំនិត​អំពី​ធុរកិច្ច​បង្កើត​ថ្មី។ល។ព្រម​ជា​មួយ​នោះ​គឺ​ត្រូវ​អភិវឌ្ឍរាល់​សកម្មភាព​ទាំង​ឡាយ​ដើម្បី​ធានា​កិច្ច​ការ​បណ្ដុះ​បណ្ដាល​មួយ​ថ្ងៃ​កាន់​តែ​មាន​ប្រ​សិទ្ធភាព​ខ្ពស់។ យើង​ទាំង​អស់​គ្នា​រួម​ដៃ​គ្នា​កសាង​សាកលវិទ្យាល័យ​ត្រា​វិញបៃតងជានិច្ច និង​ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​ជា​សាកលវិទ្យាល័យ​មាន​កិត្តិនាម​ល្បី​ល្បាញ​ក្នុង​និង​ក្រៅ​ប្រ​ទេស។

5-6

 

ក្នុង​បិរិយាកាស​ដ៏​មហោឡារិក​នេះ​ ប្អូន​ Mai Thi Hong Nhung និស្សិត​ថ្មី​ថ្នាក់​គរុកោសល្យ​មតេយ្យ​ឆ្នាំ​២០២១ ជំនួស​មុខ​អោយ​និស្សិត​ជាង​២​ម៉ឺន​រូប​បាន​អោយ​ដឹង​ថា៖ ការ​ជ្រើស​រើស​មក​សិក្សា​នៅ​សាកលវិទ្យាល័យត្រាវិញ ជាការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ប្អូន ក៏​ដូច​ជា​មិត្ត​ទាំង​អស់​គ្នា​ដែរ។ ពួក​ប្អូន​ជឿ​ជាក់​ថា​ សាកលវិទ្យាល័យ​ត្រាវិញ​ជា​ទី​កន្លែង​ និងចំណតចម្លង​អាច​នាំ​ប្អូន​ឆ្ពោះ​ទៅ​អនាគត​រុង​រឿង។

ប្អូន​ៗ​សន្យាថា​នឹង​ខិតខំ​រៀន​សូត្រ​និង​ស្រាវ​ជ្រាវ លត់​ដំ​គំនិត​របស់​ខ្លួន​ ដើម្បី​ក្លាយ​ជា​បុគ្គល​ដ៏​មាន​ប្រយោជ៍​សម្រាប់​គ្រួសារ​និង​សង្គម។ 

5-7

នាឱកាស​នេះ​ផង​ដែរ បណ្ឌិត Tieu Thanh Thuy ប្រធានមជ្ឈមណ្ឌលជំនួយ​ការ​សិក្សា​ជំនួស​មុខ​អោយ​លោកគ្រូ អ្នក​គ្រូ បុគ្គលិកសាលា រំលឹក​ឡើង​វិញ​អនុស្សវរីយ៍​របស់​គ្រូ​និង​សិស្ស​រយៈ​កាល​ច្រើន​ឆ្នាំ​កន្លង​មក ហើយ​ក៍​បាន​ផ្ដាំ​ផ្ញើ​និស្សិត​សិក្ខាកាម​ត្រូវ​ខិត​ខំ​បន្ត​ការ​រៀន​សូត្រ​ ស្រាវជ្រាវល្អ ក្នុង​សកម្មភាព​ជំនួយ​សហគមន៍។

 ស្របឱកាសនេះ សាលា​បាន​ប្រគល់​ជូន​ប័ណ្ណសរសើរ​ និង​រង្វាន់​ដល់​និស្សិត​ថ្មី​ដែល​ជាប់​ចំណាត់​ថ្នាក់​ឯក ទោ ឆ្នាំ​សិក្សា​២០២១-២០២២ រួម​មាន៖ និស្សិត​មួយ​រូប​ដែល​ជាប់​ចំណាត់​ថ្នាក់​ឯក​ជា​អតីតៈ​សិស្ស​វិទ្យា​ល័យ​ជំនាញ Nguyen Thien Thanh នៅ​ខេត្ត​ត្រា​វិញ​ និង​និស្សិត​៣​រូប​ដែល​ជាប់​ចំណាត់​ថ្នាក់​ទោ ជា​អតីតៈ​សិស្សវិទ្យា​ល័យ​ជំនាញ​ Nguyen Thien Thanh វិទ្យាល័យ​ Duyen Hai ខេត្ត​ត្រា​វិញ និង​វិទ្យា​ល័យ​ជំនាញ Thu Khoa Nghia ខេត្តអានយ៉ាង។ សាលា​ក៍​ជូន​ប័ណ្ណសរសើរ​ដល់​សមូហភាព​ចំនួន​១១​និង​ឯកជន​ចំនួន​៨ ដោយ​មាន​ស្នាដៃ​ក្នុង​ការ​ចូល​រួម​ការ​វាយ​តម្លៃ​អំពី​គុណ​ភាព​បណ្ដុះ​បណ្ដាល​ស្រប​តាម​ស្តង់​ដា​ AUN-QA រួម​ចំណែក​ក្នុង​បុព្វហេតុ​កសា​ងនិង​អភិវឌ្ឍ​សាលា។

5-8

5-9

សាស្រ្តាចារ្យរង បណ្ឌិត​ Pham Tiet Khanh ប្រគល់​ជូន​ប័ណ្ណសរសើរ​ និង​រង្វាន់​ដល់​និស្សិត​ថ្មី​ដែល​ជាប់​ចំណាត់​ថ្នាក់​ឯក ទោ ឆ្នាំ​សិក្សា​២០២១-២០២២ ជា​ពិសេស​ទៅទៀត​ សាលា​ក៍​មាន​មនោទនភាព​យ៉ាងខ្លាំង​ផង​ដែរ​ដោយ​រដ្ឋាភិបាល​ប្រគល់​ជូន​ប័ណ្ណសរសើរ​ចំនួន​៤​ក្នុង​នោះ សមូហភាព​ចំនួន​១ ឯក​ជន​ចំនួន​៣; ទទួល​ប័ណ្ណសរសើរ​ថ្នាក់​ខេត្ត​សម្រាប់​សមូហភាព​ចំនួន​៨ ឯកជន​ចំនួន​១២ ដោយមាន​ស្នា​ដៃ​ក្នុង​សកម្មភាព​អប់រំ​និង​បណ្ដុះ​បណ្ដាល​នា​ឱកាស​១៥​ឆ្នាំ​បង្កើត​សាលា​និង​២០​ឆ្នាំ​អនុវត្ត​ទម្រង់​ឧត្តមសិក្សា​សហគមន៍។

5-10

5-11

5-12

5-13

រួម​ចំណែក​ជា​មួយ​នឹង​សាលា​ បណ្ដា​អ្នក​ឧបត្ថម្ភ អ្នក​វិទ្យាសាស្ត្រ​ក្នុង​និង​ក្រៅ​ប្រទេស​បណ្ដា​អង្គ​ការ ក្រុម​ហ៊ុន​ពាណិជ្ជកម្ម ប្រជា​ជន​វៀតណាម​នៅ​បរទេស បាន​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ចំនួន​១៧២ ដោយ​សរុប​ទឹក​ប្រាក់​ជិត​មួយ​ពាន់​លាន​ដុង។

5-14

5-15

5-16

5-17

5-18

5-19

5-20

5-21

ដើម្បី​សម្ដែង​ការ​ដឹក​គុណ​អំពី​ការ​ឧបត្ថម្ភ​របស់​លោក​សាស្ត្រាចារ្យ បណ្ឌិត​វេជ្ជបណ្ឌិត​-​វីរជន​ពលកម្ម​-​គ្រូពេទ្យប្រជាជន​ Nguyen Thien Thanh លោក​សាស្ត្រាចារ្យ​រង​ បណ្ឌិត​ Pham Tiet Khanh -សាកល​វិទ្យា​ធិការ​ ជាមួយ​គណៈអភិបាលសាលា ក្រុម​ប្រឹក្សា លោក​គ្រូ អ្នក​គ្រូ បុគ្គលិក និង​និស្សិត​បានមក​គោរព​អុជ​ធូប​នៅ​ការិយាល័យ​អាហារូបករណ៍​ លោក​សាស្ត្រាចារ្យ​ បណ្ឌិត វេជ្ជបណ្ឌិត-​វីរជន​ពលកម្ម-គ្រូ​ពេទ្យ​ប្រជាជន Nguyen Thien Thanh

5-22

ក្នុង​ឱកាស​នេះ​ដែរ​ លោក​សាស្ត្រាចារ្យរង បណ្ឌិត​ Pham Tiet Khanh សាកលវិទ្យា​ធិការ ជា​មួយ​គណៈ​អភិបាលសាលា ក្រុម​ប្រឹក្សា តំណាង​គណៈកម្មាធិការ​បក្ស​សាសា និង​តំណាង​ថ្នាក់​ដឹក​នាំ​មហាវិទ្យា​ល័យ​ មជ្ឈមណ្ឌល​មក​គោ​រព​អុជ​ធូប​រំលឹក​គុណ​ដល់​បុព្វបុរស​ជា​លោក​គ្រូ អ្នក​គ្រូ នៅ​បូជនីយដ្ឋាន Mieu Tien Vang នៅ​សាលា​បឋមសិក្សា​ Le Van Tam 

5-23

អត្ថបទ៖ Tin Di

ប្រែ​សម្រួល៖ Sa Phone

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញចាត់តាំងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២និងជួបជុំអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម២០វិច្ឆិកា