តាមដំណើរអ្នកស្ម័គ្រចិត្ត TVU បង្ការនិងទប់ស្កាត់អាសន្នរោគ

មិន​ថា​ថ្ងៃ​ឬ​យប់ ធាតុ​អាកាស​ក្ដៅ​ឬភ្លៀងនោះ​ទេ ក្រុមយុវជនស្ម័គ្រ​ចិត្ត​នៃ​សាកលវិទ្យាល័យ​ត្រាវិញតែង​តែ​ប្រឹង​ប្រែងចូលរួម​យ៉ាង​សកម្ម​ជា​មួយ​កង​ជួរ​បុគ្គលិក​​សុខាភិបាលនៅ​មូលដ្ឋានដើម្បី​​បង្ការ​និង​ទប់ស្កាត់អាសន្នរោគ​នៅ​ក្នុងភូមិសាស្រ្ត​ខេត្ត។

6-1

          ជាពិសេស​ ក្នុងពេល​កន្លងមក​នេះ ក្រុមយុវជនស្ម័គ្រចិត្តទាំងអស់បាន​ជួយដោះ​ស្រាយ​​ពត៌មាន​​នៃ​ការ​ចាក់ថ្នាំ​បង្ការកូវិដ-១៩លើ​ប្រព័ន្ធ​ចាក់​ថ្នាំ​បង្ការ​កូវិដ-១៩។

          បងស្រី Pham Le Phuong Thao សមាជិកគណៈប្រតិបត្តិ​ការ​សម្ព័ន្ធយុវជន​សាលា អនុប្រធានសមាគមនិស្សិតសាលា​បាន​ឲ្យ​ដឹង​ថា៖ ក្នុង​ស្ថានភាព​ដែល​ ជំងឺកូវិដ-១៩កំពុង​រីក​រាល​ដាល​ សាកលវិទ្យាល័យ​ត្រាវិញបាន​បំផុះចលនានិស្សិតរាប់​រយរូប​​ស្ម័គ្រ​​ចិត្ត​ចូល​រួម​នូវ​សកម្មភាពជា​ច្រើន​ក្នុង​បំណង​ជួយ​កាត់បន្ថយការរីករាលដាលជំងឺនៅ​ក្នុងភូមិសាស្រ្ត​ខេត្ត។

          ដើម្បី​ចូលរួមការកាត់បន្ថយនៃការឆ្លងជំងឺកូវិដ-១៩ សាលា​បាន​​បវរណានិស្សិត​រាប់​រយ​អ្នកចូល​រួម​សកម្ម​ភាពបង្ការ​និង​ទប់ស្កាត់ជំងឺ។ និស្សិត​ទាំង​ឡាយ​បានជួយកិច្ច​ការដូច​​តេស្តរហ័ស ចាក់វ៉ាក់សាំង បញ្ចូល​ទិន្នន័យចាក់វ៉ាក់សាំង​បង្ការ​កូវិដ-១៩ និង​យាម​ប្រចាំ​នៅប៉ុស្ដិ៍​ពិនិត្យ​សុខភាព។

          រហស្សនាមដែល​ជាទីចាប់អារម្មណ៍

6-2

6-3

          គ្រប​ដណ្ដប់​លើ​ខ្លួន​នូវ​សម្លៀក​បំពាក់​ការ​ពារជិតស្លុង ឥត​មាន​អ្នកណា​ស្គាល់អ្នកណាបាន ក្នុងរដូវ​ក្ដៅដ៏ស្អុះស្អាប់ ប៉ុន្តែ​ស្នាម​ញញឹម​នៅ​តែ​អាច​រំលេច​តាម​ភ្នែក​ទាំង​គូរបស់​អ្នក​ស្ម័គ្រ​ចិត្ត​ជា​មួយ​ការ​ប្ដេជ្ញា​ថា​នឹងកាត់​បន្ថយ​ជំងឺ​បានឆាប់រហ័ស។     

​រហស្សនាម​ដែលគួរ​ចាប់​អារម្មណ៍បាន​មិត្ត​រួម​ការងារបំពាក់​ឲ្យ​អ្នក​ស្ម័គ្រ​ចិត្តក៏​ចាប់​ផ្ដើម​លេច​ឡើងដូច​ជា”Miss ឃ្មុំពណ៌ត្នោតសម្រាប់​មិត្តLe Van Phongនិស្សិតផ្នែកព័ត៌មាន​វិទ្យា A ​ឆ្នាំ២០២០, “Miss នំចិនសម្រាប់មិត្តVo Thi Truc Phuong ​និស្សិតផ្នែកគិលានុប្បដ្ឋាក B ឆ្នាំ២០២០ ឬក៏ស្ដេច​បញ្ចូល​ទិន្នន័យសម្រាប់មិត្តNguyen Minh Man ​និស្សិតផ្នែកវេជ្ជសាស្រ្ត​បម្រុងឆ្នាំ២០១៩។

          ទោះនឿយ​ហត់​ក៏​មិនរសាយ​ឆន្ទៈ     

        ថ្ងៃ​ខ្លះ​ចាប់​ផ្ដើម​ការ​ងារ​តាំង​ពី​​ព្រលឹម ខិតខំការងារពេញ​មួយ​ថ្ងៃ​​ដោយ​មិន​បានសម្រាន្តថ្ងៃ​ត្រង់សូម្បី​មួយ​ប៉ប្រិច​ភ្នែក។ ​មានពេលខ្លះត្រូវការ​ជំនួយ​ជាច្រើន​ថ្ងៃ​បន្ត​បន្ទាប់​គ្នា ភាព​រហិតរហៃបាន​បង្ហាញច្បាស់​នៅ​លើផ្ទៃមុខរបស់​អ្នក​ស្ម័គ្រ​ចិត្តដែលជានិស្សិតរបស់សាលា

          រូប​ភាព​មិត្ត​និស្សិត​វ័យក្មេង​បង្ហាញ​ខ្លួន​ទាន់​ពេល បាន​នាំ​មក​នូវ​ទឹក​ចិត្តគួរ​ជា​ទី​កោតសរសើរ​ បាន​រួម​ដំណើរជា​មួយ​ប្រជាជន​ក្នុងយុទ្ធនា​ការ​បង្ការទប់ស្កាត់​​ជំងឺ​រាត​ត្បាត។ ម្នាក់ៗ​មកពីមុខ​ជំនាញ​ខុសៗគ្នា ជំនាន់សិក្សាផ្សេង​គ្នា ហើយ​មក​ពី​ភូមិស្រុកខុសៗគ្នា ប៉ុន្តែ​ពួក​គេ​មាន​សុឆន្ទៈ និងឧត្តមគតិដូចគ្នានោះគឺដើម្បី​សហគមន៍។

          ទោះ​បី​ជាលំបាក​វេទនា​យ៉ាង​ណា​ក៏​មិនអាច​បំបាត់នូវឆន្ទៈ​របស់​អ្នកទាំងអស់​នោះ​​​បានឡើយ។ ព្រោះ​គេទាំង​អស់​​មាន​ឧត្តមគតិ គោល​ដៅរួម​គឺ​យក​ជ័យ​ជំនះ​លើ​អាសន្នរោគឲ្យបានក្នុង​ពេល​ឆាប់​បំផុត។

          ប្អូនLe Đang Phongនិស្សិត​ឆ្នាំ​ទី​ពីរ​ ជំនាញព័ត៌មាន​វិទ្យា​បាន​ថ្លែង​ថា៖ ទោះ​បី​មុខ​ជំនាញ​សិក្សា​របស់​ពួក​ប្អូន​មិន​មាន​ជំនាញ​ខាង​សុខាភិបាលក៏ពិតមែនក៏ប៉ុន្តែប្អូន​នៅ​តែ​ចូល​រួម​ជំនួយបង្ការ​និង​ទប់ស្កាត់អាសន្នរោគបាន ព្រោះ​ប្អូន​យល់​ថា ក្រៅ​ពី​ភារកិច្ច​ជំនាញ​ខាង​សុខាភិបាល ប្អូន​ក៏​អាច​ជួយ​បំពេញ​ការ​ងារ​ផ្សេងៗតាម​កម្លាំង​របស់​ខ្លួន។

          និស្សិត Le Đang Phongបានបន្តថា៖ ជួនកាល​ជំនួយ​កិច្ច​ការ​​នៅពេល​យប់ ពួក​ប្អូន​ក៏ត្រៀម​ខ្លួន​ជា​ស្រេច ដោយ​មាន​បម្រុង​ដូច​ជា​ មីប្រអប់ បង្អែម ​ភេសជ្ជៈ ​ដែលទទួល​ពី​លោក​គ្រូ​អ្នក​គ្រូ មិត្តភក្តិគឺ​ជា​ជំនួយ​ខាង​ស្មារតី និង​ផ្ដល់​នូវ​ថាមពល​ដើម្បី​ពួក​ប្អូន​ចូល​រួម​ការ​ងារជំនួយ​ជា​បន្ត

          មិន​ត្រឹម​តែ​គ្រូពេទ្យ នគរបាល កងទ័ព​ជួរ​មុខចូល​រួម​​ទប់​ស្កាត់ជំងឺតែប៉ុណ្ណោះទេ សូម្បី​តែ​ប្រជាជន​ក៏​ស្ម័គ្រចិត្តចូលរួម​ផង​ដែរ។ សម្ដី​អរ​គុណ ឬ​ការ​ងក់​ក្បាលអរគុណ​យ៉ាង​ស្មោះ​សបាន​ធ្វើ​ឲ្យ​បង​ប្អូន​ស្ម័គ្រចិត្ត​​បំបាត់​​នូវ​ក្ដី​នឿយ​ហត់​ខ្លះ​ដែរ។ ក្ដី​សោមនស្ស​ធំ​បំផុត​របស់យើង​និង​អ្នក​ស្ម័គ្រចិត្ត​គឺ​បាន​ឃើញ​ស្នាម​ញញឹមស្រស់​ស្រាយ​របស់​ប្រជា​ជន។

          ចូល​រួម​ជំនួយការ​នៅ​ប៉ុស្តិ៍ត្រួតពិនិត្យ​សុខភាព​ឯស្ពាន​ កូ ចៀង (ស្រុក​កាងឡុង) ប្អូន Huynh Thi Anh Thư និស្សិតផ្នែក​​តេស្ដវេជ្ជសាស្ត្រ​វគ្គសិក្សា​ឆ្នាំ​២០១៧​បាន​រៀប​រាប់ថា៖ ទឹកសុទ្ធ នំ បាយប្រអប់។ល។ ដែលទទួលពី​សប្បុរសជន​បាន​ញ៉ាំង​ឲ្យ​ពួក​ប្អូន​កាន់​តែមាន​កម្លាំង​ដើម្បី​បន្ត​ការ​ងារ។ ទោះជា​ហត់នឿយ ប៉ុន្តែ​ប្អូន​យល់​ថា​នោះ​គឺ​ជា​ភារកិច្ចរបស់​យុវជនក្នុង​ការ​បង្ការ​និង​ទប់​ស្កាត់​ជំងឺ​។

          ចំពោះរហស្សនាមស្ដេច​បញ្ចូល​ទិន្នន័យគឺប្អូនNguyen Minh Manនិស្សិតផ្នែកវេជ្ជសាស្រ្តបម្រុង វគ្គសិក្សាឆ្នាំ២០១៩ ទទួលភារៈខាង​បញ្ចូល​ទិន្នន័យ​ក្នុងប្រព័ន្ធព័ត៌មាន​ចាក់​វ៉ាក់សាំងបង្ការ​កូវិដ-១៩។

          ប្អូន​បានឲ្យដឹង​ថា៖ ចំពោះ​ប្អូន ទោះជាបានទទួលខាងភារៈ​ណា​ប្អូន​ក៏​សប្បាយចិត្តទាំងអស់ព្រោះប្អូនយល់ថាការបានរួមកម្លាំងដើម្បី​ប្រយុទ្ធទប់ស្កាត់​កូវិដ-១៩គឺ​ជា​កិច្ច​ការ​ដែល​មាន​ប្រយោជន៍​។

          រីឯ​ប្អូន Nguyen Thi Hong Nhi និស្សិត​ផ្នែក​វេជ្ជសាស្រ្ត A វគ្គសិក្សា​ឆ្នាំ​២០១៩ បានឲ្យដឹងថា៖ ការ​ងារ​ចម្បង​របស់​ប្អូន​គឺ​យក​​សំណាកដើម្បីធ្វើ​តេស្តជូន​ប្រជាជន។ ឆ្លង​តាម​ការ​ជំនួយ ប្អូន​​អាច​សន្សំចំណេះ​ដឹង​និង​​បទពិសោធ​ក្នុង​ពេល​ខាង​មុខ។

          Hong Nhi បន្តទៀត​ថា៖​ ចូលរួម​ជំនួយ​ការ​ច្រើន​ថ្ងៃបន្ត​បន្ទាប់ ពេល​ខ្លះ​ប្អូន​មាន​អារម្មណ៍ហត់ដែរ ប៉ុន្តែ​នឹក​ដល់​ការ​បាន​ចំណាយកម្លាំង​តិច​តួច​ដើម្បី​សុខភាពប្រជាជន ប្អូន​និង​មិត្ត​​ឯទៀត​ត្រូវ​ខំ​ប្រឹង​រាល់​ថ្ងៃ។

          ជា​មួយ​នឹង​ស្មារតី​សុទិដ្ឋិនិយម​ សកម្ម​និង​ស្និទ្ធស្នាល​របស់​សមាជិក​ក្រុម​សម្ព័ន្ធយុវជន​ស្ម័គ្រ​ចិត្តកំពុង​អនុវត្ត​ភារកិច្ច​បង្កើត​នូវ​បរិយាកាស​ជំនួយ​បន្ថែម​នូវ​ក្ដី​ជំនឿ កម្លាំង រួម​ចំណែក​ជា​មួយ​ខេត្ត​ត្រា​វិញដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ​-១៩បាន​ឆាប់រហ័ស។

          យុវជនឃើញ​ថា​មានន័យ​ជាង​ពេល​ណាទាំង​អស់​ ​ពេលដែល​វិល​ត្រឡប់​មកពីសកម្មភាព​ ហើយនឹង​ក្លាយ​ជា​និស្សិត​សាកលវិទ្យាល័យត្រាវិញដែលមាន​ការ​អវិវឌ្ឍខ្លួន​ និងរឹង​ប៉ឹងជាង​មុន​​​   ប្រឈម​នឹងលំបាកយ៉ាង​ណា​​ក៏​មិន​រួញរា។ រស់នៅ​ចេះ​រក្សាតម្លៃ​ជីវិត រស់​គឺដើម្បី​បរិច្ចាគ មិន​មែន​រស់​ដើម្បី​តែ​ខ្លន​យើងនោះ​ទេ៕

អត្ថបទ៖ Hòang Nam

ប្រែ​សម្រួល៖ Văn Đông

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន តាមដំណើរអ្នកស្ម័គ្រចិត្ត TVU បង្ការនិងទប់ស្កាត់អាសន្នរោគ